Recommanded Videos For You
ប្រភប៖lookingtoday
មូលហេតុកើត
ជំងឺមហារីករហូត មកដល់ពេលនេះ នៅតែជាបញ្ហា ចោទសួរក្នុង ពិភពលោក
បច្ចុប្បន្ននេះ អាច កំណត់ កត្តាជម្រុញអោយ កើតមានជំងឺមហារីក សរុបមានកត្តាខាង
ក្នុងនិងកត្តាខាងក្រៅ។ កត្តាខាងក្រៅដូចជា ការបំពុលបរិស្ថាន មេរោគផ្សិត
វីរុស ការរំញោចរ៉ាំរ៉ៃរយៈពេលយូរ ឧស្សាហ៍ប៉ះពាល់ សារធាតុបញ្ចេញកាំរស្មី
ឯកត្តា ខាងក្នុងពាក់ព័ន្ធនឹង មុខងារប្រព័ន្ធការ ពាររាងកាយ
និងកត្តាតំណពូជ។ល។
រូបភាព មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
អ្នកជំនាញផ្នែកមហារីកនៃ មន្ទីរពេទ្យក្វាងចូវទំនើបផ្នែកមហារីក
បានបង្ហាញថា ៖ យោងតាមរបាយការណ៍ ពាក់ព័ន្ធ បានបង្ហាញថា
៨០%នៃជំងឺមហារីកគឺបណ្តាល មកពីរបៀបរស់នៅមិន សមរម្យនិងបរិស្ថាន ក្នុងនោះ ៣០%
នៃមហារីកពាក់ព័ន្ធនឹង ការជក់បារី ៣៥%នៃមហារីកពាក់ព័ន្ធ
នឹងទំលាប់បរិភោគមិនល្អ។
កែប្រែទំលាប់បរិភោគមិនល្អ
ចូលចិត្តបរិភោគអាហារប្រៃខ្លាំង បរិភោគអាហារលឿន ពេកក្តៅពេក
ចូលចិត្តចោងហោង បរិភោគអាហារ ងាយ ស្រួល នឹងកើតជំងឺមហារីក ប្រព័ន្ធអាហារ។
អាហារប្រៃខ្លាំង ផ្សែងខ្លោច អាំងដុត បំពងចៀនសុទ្ធតែងាយ នឹង
អាចកើតមហារីកក្រពះ។ អាហារខ្លាញ់ច្រើន ក្តៅខ្លាំងងាយស្រួលបណ្តាល
អោយកើតមហារីកសុដន់។ បរិភោគ អាហារខ្លាញ់ច្រើនជាតិ សរសៃតិចក្នុងរយៈពេល
យូរអាចបណ្តាលអោយកើត មហារីកពោះវៀន។
កែប្រែទម្លាប់បរិភោគគឺទប់ស្កាត់ជំងឺមហារីកចូលតាមមាត់
ដូចជាមិនត្រូវបរិភោគ អាហារដែលដុះផ្សិត និងខ្លោច កាត់បន្ថយ បរិភោគអាហារដុត
អាំងនិងបំពងចៀន និងផ្អាប់។ កាត់បន្ថយបរិភោគប្រៃ គួរទទួលទានបន្លែផ្លែឈើ
ស្រស់អោយ បានច្រើន គ្រប់គ្រងការស្រូបយកជាតិខ្លាញ់ បរិភោគអាហារអោយទៀងទាត់
ទាំងបីពេល ទាំងនេះ សុទ្ធតែ មានប្រសិទ្ធភាពទប់ស្កាត់ជំងឺមហារីក។
អាយុនិងភេទផ្សេងគ្នាត្រូវការពិនិត្យសុខភាព ជាលក្ខណៈដោយឡែក
អ្នកមានទម្លាប់រស់ នៅមិនល្អរយៈពេលវែង ជាពិសេសចាប់ពីអាយុ៤០ឆ្នាំឡើង
ទៅនិងអ្នកមានដុំ មហារីកត្រូវប្រុង ប្រយ័ត្ន ជាចាំបាច់គួរមួយ
ឆ្នាំធ្វើការពិនិត្យសុខភាព ការពារមហារីកបានម្តង។
បច្ចុប្បន្នការពិនិត្យរកជំងឺ មហារីក ដែលច្បាស់ លាស់រួមមាន មហារីកសុដន់
មហារីកពោះវៀន មហារីកមាត់ស្បូន មហារីកក្រពេញប្រូស្តាត។ល។
ប៉ុន្មានឆ្នាំកន្លងមកនេះ ការស្កែនផ្នែកសួតក៏តែងតែត្រូវ
បានប្រើក្នុងការពិនិត្យរក ជំងឺមហារីកសួត ផងដែរ។
១. ចំពោះមហារីកសុដន់
ស្ត្រីដែលមានវ័យចាប់ពី២០ឆ្នាំឡើងទៅល្អបំផុតគួរតែចាប់ផ្តើមយក
ចិត្តទុកដាក់និងពិគ្រោះ រោគសញ្ញាជំងឺ មហារីក សុដន់ដែលអាចនឹង លេចឡើង
អាយុ២០ទៅ៣៩ឆ្នាំគួរធ្វើការពិនិត្យ ម្តងក្នុងរៀងរាល់៣ឆ្នាំ ចាប់ពី៤០ឆ្នាំ
ឡើងទៅយកល្អអាច ពិនិត្យសុដន់ក្នុង១ឆ្នាំម្តង។
២. វិធីល្អបំផុតដើម្បីទប់ស្កាត់ មហារីកមាត់ស្បូន
គឺចាប់ផ្តើមពីមានការរួមភេទលើកដំបូងបំផុត៣ឆ្នាំក្រោយ ស្រ្តីគួរ
មួយឆ្នាំម្តងទទួលយកការពិនិត្យធម្មតាកោសិកាមាត់ស្បូន
ឬពីរឆ្នាំម្តងទទួលការពិនិត្យកោសិកាទឹករំអិល។
៣.
បុរសអាយុចាប់ពី៥០ឆ្នាំឡើងទៅត្រូវប្រុងប្រយ័ត្នទប់ស្កាត់មហារីកក្រពេញប្រូស្តាត
យកល្អគួរតែកំណត់ ពេល ទៀងទាត់ត្រួតពិនិត្យទ្វារធំ និងពិសោធន៍ប្រព័ន្ធ
ការពារក្រពេញប្រូស្តាត។
៤. ចំពោះអ្នកមានហានិភ័យកើតជំងឺ មហារីកសួតខ្ពស់ដែល ជក់បារីជាប្រចាំ
ណែនាំអ្នកជំងឺក្រោយទទួល បាន ដំបូន្មានវេជ្ជបណ្ឌិតរួចធ្វើ
ការពិនិត្យពាក់ព័ន្ធមហារីក សួតដំណាក់កាលដំបូង ជាលក្ខណៈដាច់ដោយឡែក។
វេជ្ជបណ្ឌិតប្រចាំមន្ទីរពេទ្យក្វាងចូវទំនើបផ្នែក មហារីកសូមរំលឹកថា៖
រក្សាទម្លាប់រស់នៅនិង បរិភោគអោយបាន ល្អប្រសើ ឧស្សាហ៍ធ្វើ ការពិនិត្យសុខភាព
អាចជួយអ្នកឃ្លាតចាកឆ្ងាយ និងរកឃើញជំងឺមហារីកបាន លឿន ក្នុងដំណាក់កាលដំបូង៕
ប្រភព៖
lookingtoday
ភ្នំពេញៈ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ពេជ្រ សោភា
ទើបតែត្រូវបាន សារព័ត៌មាន ក្នុងស្រុកមួយ ចុះផ្សាយអត្ថបទមួយ មាន ចំណងជើងថា
“ពេជ្រ សោភា ត្រូវផលិតកម្ម ហង្សមាស បណ្ដេញចេញ”
បានធ្វើឲ្យតារាស្រីរូបនេះហួសចិត្ត ខឹងសម្បារអ្នក ដែលចេញផ្សាយ ព័ត៌មាន
គ្មានការពិតនិង មានចេតនាបង្ខូច កេរ្តិ៍ឈ្មោះ របស់នាង ស្ទើរតែផ្ទុះទៅហើយ ។
បន្ទាប់ពីតារាចម្រៀង ស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម ហង្សមាស កញ្ញា ពេជ្រ
សោភា ត្រឡប់មកពីសម្តែង នៅលើទឹកដី អាមេរិកវិញភ្លាម នាងប្រញាប់រៀបចំ ខ្លួនឡើង
ប៉ុស្តិ៍ទូរទស្សន៍ហង្សមាស បង្ហាញមុខមាត់ ជាសាធារណៈភ្លាម
ដើម្បីប្រកាសពីភាពជោគជ័យ និងសន្ទុះនៃការ គាំទ្រច្រើន ពីបងប្អូនខ្មែររស់នៅ
លើទឹកដី សម្បូរដុល្លារ ។ ប៉ុន្តែស្របពេល ជាមួយគ្នានោះ នាងក៏ត្រូវបានព័ត៌មាន
ក្នុងស្រុកចេញផ្សាយ ថានាង ត្រូវគេបណ្តេញចេញពី ផលិតកម្មហង្សមាសស្ងាត់ៗ
ដោយសារតែធ្វើ សកម្មភាពពាក់ព័ន្ធ នឹងបក្សនយោបាយ ធ្វើឲ្យម្ចាស់សាម៉ីខ្លួន
ផ្ទុះកំហឹង ព្រោះតែការចេញផ្សាយ ព័ត៌មានមិនពិត។
ថ្លែងប្រាប់ LookingTODAY កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣
កន្លងទៅនេះ កញ្ញា ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា នាងហួសចិត្តមែនទែន
នៅពេលឮព័ត៌មាន បែបនេះ ទាំងដែលនាងទើបតែ ឡើងបង្ហាញមុខ នៅលើកញ្ចក់ទូរទស្សន៍
ហង្សមាសថ្មីៗ។សម្រាប់ផលិតកម្ម បើសិនជាតារាណាម្នាក់ ចេញពីផលិតកម្មហើយ
គឺគ្មាន សិទ្ធឡើងប៉ុស្តិ៍ទៀតទេ ហើយឲ្យផលិតកម្មដេញ នាងចេញដោយ របៀប ណា
បើនាងម្ចាស់សាម៉ីខ្លួនអត់ទាំងដឹងរឿងអីផង ។
កញ្ញា សោភា បានប្រាប់ឲ្យដឹងថា “ខ្ញុំដឹង និងស្គាល់ច្បាស់ណាស់ថា
អ្នកណាជាអ្នកសរសេររឿងរបស់ខ្ញុំ គេជាមនុស្សម្នាក់ ដែល ស្គាល់ខ្ញុំច្បាស់
ហើយក៏ធ្លាប់ ទទួលបានការទំនុក បម្រុងពីខ្ញុំច្រើន។ សូម្បីតែខ្លួនខ្ញុំផ្ទាល់
ក៏មិនដឹងច្បាស់ថា គេមានបំណងអី បាន ជាចុះផ្សាយរឿង វាយប្រហារខ្ញុំ
ម្តងជាពីរដង ។ កន្លងមកគេធ្លាប់ សរសេរថា ម្តាយរបស់ខ្ញុំ ជាជនជាតិវៀតណាម
ហើយពេលនេះផ្សាយថា ខ្ញុំត្រូវគេដេញចេញទៀត ។ តើវាជារឿងពិតអត់ បើសិនវាមិនមែន
ជារឿងពិត គេខំប្រឹងចុះផ្សាយធ្វើអី? ” ។
តារាចម្រៀងល្បីឈ្មោះ ថ្គាមខ្លា ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា
នេះជាលើកទី២ហើយ ដែលបុរសអ្នកសរសេរ អត្ថបទម្នាក់នោះ ចុះផ្សាយរឿងមិនពិត
វាយប្រហារនាង ហើយនាងទទួលស្គាល់ថា នាងមិនសប្បាយចិត្ត និងខឹងទៅលើ
អ្នកផ្សាយព័ត៌មាននោះខ្លាំង។ ប៉ុន្តែនាងមិនខ្វល់ និងមិនចង់ដេញដោល
ពីរឿងនេះទៀត ព្រោះថាកន្លងមកនាងធ្លាប់ហៅអ្នក សរសេរអត្ថបទនោះមកជួបនិយាយគ្នា
ម្តងរួចមកហើយ ប៉ុន្តែនៅមានលើកទី២ដដែល "ខ្ញុំនៅចាំបានថា កាលដែលគេមកជួបខ្ញុំ
គេធ្លាប់បាននិយាយថា គេគ្រាន់តែចុះផ្សាយធម្មតាៗ
គ្មានចេតនាចង់បង្ខូចកេរ្តិ៍ឈ្មោះ របស់ខ្ញុំឡើយ ព្រោះថា
គេស្គាល់ខ្ញុំនិងគ្រួសារយ៉ាងច្បាស់"។
កញ្ញា ពេជ្រ សោភា បានប្រាប់ឲ្យដឹងថា ដូច្នេះហើយនាងមិនចង់ខ្វល់
និងដេញដោលពីរឿងនេះទៀតទេ តែនាងចង់ប្រាប់ឲ្យដឹង ជាលើកចុងក្រោយថា
ត្រឹមតែម្តងពីរដង នាងអាចទ្រាំបាន តែបើសិនជា នៅតែធ្វើដដែល ច្រើនដងពេក
នាងមិនអាចសន្យា បានទេថា មានបញ្ហាអីកើតឡើងបន្តទៀត ព្រោះនាងមិនចង់ឲ្យ
មានព័ត៌មាន គ្មានការពិតចុះផ្សាយដដែលៗ ធ្វើឲ្យប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះ
របស់នាងទៀតឡើយ៕
ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត
ប្រភព៖ lookingtoday
ប្រសិនមិត្ដស្រ្ដី រងការពិបាក ពីបញ្ហាឈានដល់ ចំណុចកំពូល វាអាចបណ្ដលមកពី
ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហាន ពីរយ៉ាង
ដែលស្រ្ដីអាចបែងចែកឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ពួកគេ ៖
១-ធ្វើសាច់ដុំឱ្យតឹងណែន
ប្រសិនបើអ្នកគិតថា អ្វីគ្រប់យ៉ាង ដែលអ្នកត្រូវការ គឺការលាតសន្ធឹងជើង
ដើម្បីសម្រាកឱ្យបានស្រួល នៅពេលរួមភេទចូរដឹងថា អ្នកត្រូវធ្វើឱ្យផ្នែក
ខាងក្រោម នៃរាងកាយ របស់អ្នកតឹងណែន ។ ប្រសិនបើអ្នក ជួបប្រទះបញ្ហា
ក្នុងការឈានដល់ចំណុច កំពូលគ្រាដំបូងនៃការរួមភេទ គឺភាគច្រើន ដោយសារអ្នក
មិនធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើងនិងពោះ ។
ប្រសិនជាអ្នកប្រាថ្នាចង់ដឹងឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា
ចូរអ្នកផ្ដោតអារម្មណ៍ របស់អ្នកទៅលើរាងកាយ នៅពេលអ្នកមានអារម្មណ៍ ស្រើបស្រាល
ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍ ដ៏សាមញ្ញមួយ ដែលត្រគាកផ្នែកខាងក្រោម
មាននូវសាច់ដុំសកម្មបំផុត ហើយវាមានសភាព ដូចដែលអ្នក ប្រឹងត្បៀត
ដើម្បីទប់ទឹកនោម របស់អ្នកកុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង
ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាព ក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក
នៃរាងកាយ រួមទាំង ទ្វារមាសផងដែរ ។ សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម
នៃការឈានដល់ ចំណុចកំពូលមុនការ ជំនួយពីការរឹតត្បៀតសាច់ដុំ ។
២- រក្សាខួរក្បាលរបស់អ្នកឱ្យបានសម្រាក
ខួរក្បាលរបស់អ្នកគួរ តែទាក់ទងតែទៅលើ អារម្មណ៍នៃវិញ្ញាណរំភើប
ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការអំពល់ចិត្ដ ឬការគិតរបស់អ្នកផ្ដោត
ទៅលើរឿងផ្សេងក្រៅពី ការរួមភេទ ដំណើរការនៃការឈាន ដល់ចំណុចកំពូល
នឹងត្រូវបង្អាក់ ដោយផ្នែកនៃអារម្មណ៍ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាល
ផ្លូវនៃការឈានដល់ ចំណុចកំពូល ។
វិធីដ៏ប្រសើរមួយនៃ ការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ ចំណុចកំពូល
គឺការស្រមៃចំពោះ ផ្ទាំងក្រដាស ដោយសរសេរមួយឃ្លា ដែលមានប្រសិទ្ធភាព
ក្នុងការបង្កើន ភាពស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ពេលវេលានេះ
ឱ្យបាន »។
បញ្ហាដែលបង្អាក់ការឈានដល់ចំណុចកំពូលរបស់ស្រ្ដី
ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដីទទួល បាននូវអារម្មណ៍
ស្រណុកសុខស្រួលទេ ប្រសិនបើមិនមាន ការឈានដល់ ចំណុចកំពូលទេនោះ ។
ហេតុផលបង្កឱ្យ មានឧបសគ្គ ក្នុងការឈាន ដល់ចំណុចកំពូល គឺបណ្ដាលមកពី
កត្ដាផ្លូវចិត្ដនិងរាងកាយ ដូចជា ៖
• បញ្ហាសម្ព័ន្ធភាព
• ការធុញទ្រាន់ចំពោះការរួមភេទ
• សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ
• ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវការរំលោភបំពានផ្លូវភេទ ឬចាប់រំលោភ។
• បញ្ហាវេជ្ជសាស្រ្ដ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ
• ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម
• ខ្វះការអប់រំផ្លូវភេទអំពីការឈានដល់ចំណុចកំពូល និងមិនយល់ដឹងពីវិធីណាល្អប្រសើរសម្រាប់ខ្លួនឯង ក្នុង
ពេលរួមភេទ។
ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួល ការព្យាបាលឱ្យបានត្រឹមត្រូវ ។
អ្នកអាចសាកល្បង អនុវត្តនូវវិធីសាស្រ្ដ ខាងលើ នៃការឈាន ដល់ចំណុចកំពូល
ប្រសិនបើហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ ចំណុចកំពូលនេះ ៕
ប្រភព៖lookingtoday
ជប៉ុន៖ បុរសម្នាក់ដែលរស់នៅ ក្នុងប្រទេសជប៉ុន ត្រូវបានគេធ្វើ រោគវិនិច្ច័យទៅឃើញថា មានជំងឺពីរ ក្នុងពេលតែមួយ ដោយកើតជំងឺស្ទះសរសៃឈាម។
បុរសដែលកើតជំងឺ ខាងលើត្រូវបានគេស្គាល់ថា មានអាយុ ៦៨ ឆ្នាំ
រស់នៅក្នុងប្រទេសជប៉ុន បានទៅជួបគ្រូពេទ្យ នៅក្នុងរដ្ឋដ៏ល្បីល្បាញមួយ
សម្រាប់បញ្ហាជំងឺដុំសាច់តូចៗ នៅលើទ្រូង និងពោះរបស់គាត់។
បើយោងទៅតាម វេជ្ជៈបណ្ឌិត នៅសាកលវិទ្យាល័យ National Health Provision នៅ
Saitama Prefecture បានឲ្យដឹងថា បុរសម្នាក់ដែលមិនត្រូវ បានគេបញ្ចេញឈ្មោះ
ត្រូវបានរងការជះឥទ្ធិពល ពីប្រភេទជំងឺដ៏កម្រមួយ ដែលធ្វើឲ្យសរសៃ
ឈាមរត់មិនប្រក្រតី ដោយប្រែក្លាយទៅជា ហើមសរសៃឈាមតែម្តង។
សម្រាប់ជើងអ្នកជំងឺនេះវិញ ហើមផងដែរដោយសារ ការកកស្ទះសរសៃឈាម
ហើយក្រៅពីនេះអ្នកជំងឺក៏ ពិបាកក្នុងការដកដង្ហើម ដោយដកដង្ហើមបានខ្លីៗ។
ដោយឡែកសម្រាប់មាត់រ បស់អ្នកជំងឺវិញ មានពងបែក ដោយកត្តាសីតុណ្ហភាព ជាង ៣០
ឆ្នាំមកហើយ។
តាមលទ្ធផល វិភាគលើរោគស ញ្ជាខាងលើ បានឲ្យដឹងថា អ្នកជំងឺនេះមានជំងឺ ស្ទះសរសៃឈាម កណ្តាលរាងកាយ។
ក្រោយពីការធ្វើតេស្ត របស់វេជ្ជៈបណ្ឌិតខាងលើ បុរសដែលកើតជំងឺដ៏កម្រនេះ
ត្រូវបានសន្និដ្ឋានថា កើតជំងឺ Behçet ដែលជាប្រភេទជំងឺពងបែក និងរលាកសរសៃ៕
ប្រភព៖ lookingtoday
ចិន៖ រឿងចម្លែកៗជាច្រើន បានកើតមានឡើង ជាបន្តបន្ទាប់
នៅក្នុងប្រទេសចិន។ រឿងចម្លែកថ្មីមួយទៀត បានកើតឡើង ដោយសារតែ គ្រួសារកសិករ
របស់លោក Peng Quigen រស់នៅទីក្រុង Shaoxing ខេត្ត Zhejiang ប្រទេសចិន
បានយកដំបូលផ្ទះ របស់ខ្លួន ធ្វើជាវាលស្រែស្ទូងស្រូវទៅវិញ។
ជាមួយនឹងផ្ទះកម្ពស់ ៤ជាន់ លោក Peng Quigen និងក្រុមគ្រួសារ
បានប្រើប្រាស់ ដំបូលផ្ទះ ដើម្បីដាំបន្លែ ផ្លែឈើ និងដំនាំស្រូវ ធ្វើឲ្យមាន
ការចាប់អារម្មណ៍ ពីសំណាក់ប្រជាជន រស់នៅក្នុងតំបន់ និងភ្ញៀវទេសចរផងដែរ។
ទោះបីជាដំបូលផ្ទះ របស់លោក Peng Quigen មានលក្ខណៈតូចក្តី ប៉ុន្តែគាត់បាន
ទទួលផល ពីដំណាំដែលគាត់បានដាំ សម្រាប់ការប្រើប្រាស់ ក្នុងក្រុមគ្រួសារ
យ៉ាងបរិបូរណ៌ ហើយផលដែលគាត់ ទទួលបាន មានការកើនឡើង ជារៀងរាល់ឆ្នាំ៕
អាមេរិក : សារព័ត៌មានបរទេសមួយ បានចុះផ្សាយថា លោក Derek Nance ដែលរស់នៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក គឺជាបុរសម្នាក់ដែលមាន ចំណង់ទទួលទានអាហារចម្លែក ដោយគាត់បរិភោគតែសាច់ឆៅប៉ុណ្ណោះ អស់រយៈពេល៥ឆ្នាំហើយ។
Nance យល់ថា ការធ្វើដូច្នេះគឺជួយព្យាបាល ទៅដល់ អាការៈចង់ក្អួតរបស់គាត់ ហើយរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គាត់តម គ្រប់អាហារចំអិន ទាំងឡាយដោយងាកមកបរិភោគ តែសាច់ឆៅប៉ុណ្ណោះ។ គ្រូពេទ្យ និយាយថា Nance តមអាហារដែលមាន សារជាតិទ្រទ្រង់រាងកាយ ផ្សេងៗអស់រយៈពេលដ៏យូរបែបនេះ គាត់អាចប្រឈមនឹងជំងឺផងដែរ ជាពិសេស ជំងឺលើសជាតិសាច់តែម្តង៕
ភ្នំពេញៈ ព័ត៌មានកន្លងមក ធ្លាប់ចុះផ្សាយជាថា តារាចម្រៀង ប្រុសស្រីល្បីឈ្មោះមួយគូ ប្រចាំនៅផលិតកម្ម សាន់ដេ លោក អាន គុណកូឡា និង កញ្ញា យូរី មានទំនាក់ទំនង ស្នេហាជាមួយគ្នា លួចលាក់ ក្រៅរង្វង់សិល្បៈ ជានិច្ចកាលពួកគេ ទាំងពីរនាក់តែងតែ ចេញមុខបដិសេធ ពីទំនាក់ទំនង ស្នេហាថា ត្រឹមតែជាមិត្តជិតស្និទ្ធ រួមទ្រនំប៉ុណ្ណោះ។ តែមួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញ ពួកគេទាំងពីរ ឧស្សាហ៍បង្ហោះរូប បែបសិ្នទ្ធស្នាល ជាមួយគ្នា សម្ញែងពីភាពផ្អែមល្ហែម ប្រៀបដូចជាគូស្នេហ៍ ។
នៅលើ Account Facebook របស់ លោក អាន គុណកូឡា ជាតារាចម្រៀងល្បីឈ្មោះគួរសមមួយរូប ប្រចាំផលិតកម្ម សាន់ដេ បានបង្ហោះរូបជាច្រើនសន្លឹក ស្តែងឲ្យឃើញពីភាពកៀកកើយឱបរឹត ជាមួយស្រីស្អាតមុខស្រស់ កញ្ញា យូរី មើលទៅប្រៀបបី ដូចជាគូស្នេហ៍ថ្មោងថ្មី ទាំងដែលកន្លងមកពួកគេទាំងពីរ ធ្លាប់តែចេញមុខប្រកាសក្តែងឲ្យថា ពួកគេមិនមានទំនាក់ទំនងស្នេហាជាមួយគ្នានោះទេ។
បើទោះបីជា មានការចេញមុខច្រានចោល ព័ត៌មានរឿងស្នេហារបស់ពួក គេទាំងពីរ ម្តងជាពីរដងក៏ដោយ តែព័ត៌មាននេះនៅមិនស្ងប់ស្ងាត់ទេ ព្រោះគេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ តែងតែបង្ហោះរូបថតឱបរឹត ដូចជាគូស្នេហ៍នៅលើ Facebook ធ្វើឲ្យទស្សនិកជន នៅតែគិតថា ពួកគេមានស្នេហាលួចលាក់ក្រៅឆាកជាមួយគ្នា។
តាមប្រភពមួយផ្សេងទៀត បានបង្ហើបឲ្យដឹងថា ការបង្ហោះរូបថតជាច្រើនសន្លឹក នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នេះ ដោយសារតែតារាចម្រៀងទាំងពីរដួង មានចេតនាចង់ផ្គើន និងពាក្យចចាមអារ៉ាម ដែលកន្លងមកពួកគេខំប្រឹងបកស្រាយថា មិនមានទំនាក់ទំនងស្នេហា។
ទស្សនិកជន និងសារព័ត៌មាននៅតែ ចុះផ្សាយមិនឈប់ ទើបពួកគេទាំងពីរ សម្រេចចិត្តបង្ហោះរូបថត ជាមួយគ្នាកាន់តែច្រើន ដើម្បីបញ្ចប់ព័ត៌មាន កុំឲ្យចុះផ្សាយ ពីពួកគេបន្តទៀត ។ ប៉ុន្តែទង្វើបែបនេះ គេមិនទាន់សន្និដ្ឋានបានទេថា រវាង អាន គុណកូឡា និង យូរី ពុំមានជាប់ពាក់ព័ន្ធក្នុងចំណងស្នេហា ជាមួយគ្នានោះ ខណៈអ្នកទាំងពីរ មិនទាន់អាចទាក់ទង បកស្រាយបានទេ នៅព្រឹក ថ្ងៃទី២ ខែតុលា នេះ ៕
ស៊ុយអ៊ែត៖ សណ្ឋាគារដ៏ប្លែកមួយ ដែលផ្តល់ភាពត្រជាក់មែន ទែនសម្រាប់ភ្ញៀវដែល មកស្នាក់នៅទីនេះ គេហៅថា សណ្ឋាគារទឹកកក។ សណ្ឋាគារនេះស្ថិតនៅក្នុងភូមិ Jukkasjarvi ចំងាយប្រមាណ ១៧គីឡូម៉ែត្រពី ទីក្រុង Kiruna ហើយសណ្ឋាគារនេះមានលក្ខណៈ ត្រជាក់ខ្លាំងនៅកំឡុងខែធ្នូ ដល់ខែមេសា។
អ្នកឌីហ្សាញម៉ូតសណ្ឋាគារ ជនជាតិបារាំង បានប្រើដុំទឹកកក រចនានៅតាមអាគារ ហើយបានរៀបចំជារៀងរាល់ឆ្នាំឲ្យ តែដល់រដូវរងា។ សណ្ឋាគារទឹកកក មានបន្ទប់ជាង៨០ ហើយសីតុណ្ហភាព បានធ្លាក់ចុះដល់ កម្រិត -37°C និងអាចធ្លាក់រហូតចាប់ពី -5°C ទៅ-8°C ទៀតផង។ ដូច្នេះទាល់តែ អ្នកដែលអាចទ្រាំជាមួយ នឹងភាពត្រជាក់ខ្លាំង បានទើបអាចមកសម្រាកនៅទីនេះ។
ស្កុតលែន ៖ សារព័ត៌មានកំសាន្តបរទេសមួយ បានបង្ហាញឲ្យឃើញនូវរូបភាពសួនច្បារ ដ៏ស្រស់ស្អាតមួយកន្លែង នៅក្នុងប្រទេសស្កុតលែន ដែលផ្តល់ឲ្យ ភ្ញៀវទេសចរចូល ទៅទស្សនាកំសាន្ត សម្រាប់រយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ក្នុងមួយឆ្នាំ។
សួនច្បារនេះ បង្កើតឡើងដោយ លោក Charles Jencks និងភរិយាឈ្មោះ Maggie Keswixk ក្នុងឆ្នាំ១៩៨៩ ដែលរចនាបថសួនច្បារ ដ៏ប្រណីតនេះបង្ហាញពីលក្ខណៈ នៃពិភពធម្មជាតិពិតៗ មើលទៅគួរឲ្យទាក់ទាញអារម្មណ៍ អ្នកដែលបានទៅដល់ទីកន្លែងកំសាន្តមួយនេះ។
ដូច្នេះភ្ញៀវទេសចរភាគច្រើន កម្រខកខានពេលវេលា ដ៏សំខាន់មួយថ្ងៃនេះណាស់៕
បុរសក៏មានការបារម្ភលើការប្រតិបត្តិការ ពេលររួមភេទផងដែរ។ គ្មានមនុស្សប្រុសណាម្នាក់ ដែលត្រូវស្លាប់នោះទេ នៅពេលមានការបារម្ភអំពីការរួមភេទ។ ប៉ុន្តែដូចបុរសៗនឹងបារម្ភអំពី រឿងរ៉ាវជាច្រើននៃការរួមភេទ។
ដូច្នេះ នេះគឺជាការព្រួយបារម្ភទាំង ១០យ៉ាងរបស់បុរសអំពីការរួមភេទ និងធ្វើឲ្យពួកគេមិនអាចដេក លក់នៅពេលយប់បានដូចមនុស្សធម្មតា។ យើងនឹងមិនត្រឹមតែបំបាត់ ការឆ្ងល់របស់អ្នកតែមួយមុខទេ ប៉ុន្តែយើងក៏នឹងប្រាប់អ្នកអំពីរបៀប ដែលអាចជួយខ្លួនឯងបានកុំឲ្យ បារម្ភអំពីការរួមភេទទៀត។
១- បុរសបរិសុទ្ធ៖ បុរសភាគច្រើននឹងមិនដែលប្រាប់មិត្តភក្តិ ឬដៃគូរួមភេទខាងស្រីរបស់គេថា ពួកគេមិនដែលរួមភេទទាល់តែសោះនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពបរិសុទ្ធមិនមែន ជាអារម្មណ៍មួយត្រូវអៀនខ្មាសនោះទេ។ តាមការពិត មនុស្សស្រីភាគច្រើន នឹងនិយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្សដំបូងហើយ សម្រាប់អ្នក។
២-តែងតែរួមភេទដោយដៃ៖ នេះគ្រាន់តែជំនឿមិនត្រឹមត្រូវមួយ ចំនួនតូចប៉ុណ្ណោះ ដែលទាក់ទងនឹង ការរួមភេទដោយដៃ។ ចំពោះចម្លើយគឺមិនមែននោះទេ ការរួមភេទដោយដៃមិន អាចធ្វើឲ្យអ្នកលែងមានកូនបានទេ ទោះបីជាអ្នកធ្វើ វាច្រើនដងយ៉ាងណាក៏ដោយ។ វាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុង ការយល់ដឹងអំពីរាងកាយរបស់អ្នក ហើយវាអាចមានទម្លាប់មួយ ប្រកបដោយសុខភាពផងដែរ។
៣-ការទិញស្រោមអនាម័យ៖ ការពិតដែលអ្នកដឹង គឺថាអ្នកត្រូវតែទិញស្រោមអនាម័យ នេះមានន័យថា អ្នកកំពុងតែគិតអំពីសុវត្ថិភាពនៃការរួមភេទ ហើយនោះគឺជាជំហានមួយដ៏ត្រឹមត្រូវ។ ការដែលមិនអាចទិញអ្វីបាន ចូរចងចាំថាការរួមភេទដោយមិន មានសុវត្ថិភាពអាចនឹងបង្កទៅជាជំងឺជា ច្រើនដូចជា ជំងឺអេដស៍ដែលអាច នឹងធ្វើឲ្យអ្នកស្លាប់បាន។ រឿងនោះគួរតែផ្តល់ឲ្យអ្នកនូវទំនុកចិត្ត ដែលអ្នកត្រូវតែទិញ ស្រោមអនាម័យមកប្រើ និងថែរក្សាអ្នក និងដៃគូអ្នកកុំឲ្យឆ្លងជំងឺ ពីការរួមភេទបាន។
៤-ខ្លាចដៃគូខាងស្រីមិនដល់កំពូល៖ ខណៈដែលអ្នកអាច ឬមិនអាចបំពេញបំណង ដល់នាងបានវាមិនអាស្រ័យ ទៅលើថាអ្នកត្រូវ រួមភេទឲ្យបានច្រើនដងនោះទេ។ ការដែលអ្នកទាំងពីមាន ទំនាក់ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែយូរ ហើយការសប្បាយរបស់នាង គឺជារឿងសំខាន់សម្រាប់អ្នកផ្ទាល់ដែរ អ្នកគួរតែមិនចាំបាច់គិត អំពីរឿងនេះទៀតទេ។
៥- មិនទាន់ត្រៀមខ្លួន៖ នេះគឺជារឿងដែលមិនគួរឲ្យ ជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមានអារម្មណ៍ថា មានសម្ពាធទៅលើការរួមភេទដែរ នៅពេលពួកគេមិនទាន់ ត្រៀមខ្លួនរួច។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនទេ ចូរប្រាប់ឲ្យត្រង់ៗទៅ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹងគោរពតាមភាពស្មោះត្រង់របស់អ្នក ហើយនាងនឹងរងចាំរហូតដល់អ្នកត្រៀមខ្លួនរួច។
៦-ដៃគូមិនចង់រួមភេទបាន៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នក កំពុងតែមានអារម្មណ៍ថាមានសម្ពាធ ឬត្រូវបានបង្ខំឲ្យរួមភេទនៅពេល នាងមិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំពេញបំណង ដល់អ្នកបានទេ។ ដូច្នេះចូរផ្តល់ឲ្យនាងនូវគម្លាតមួយ និងយល់ដឹងពីតម្រូវការរបស់នាង និងរង់ចាំឲ្យនាងត្រៀមខ្លួនរួចសិនទៅ។ ការរង់ចាំប្រហែលជារឿងល្អសម្រាប់អ្នក។
៧-គិតគូរពីទំហំប្រដាប់ភេទ៖ ការដែលអ្នកធ្លាប់ឮនេះ គឺជារឿងត្រឹមត្រូវ។ ទំហំមិនមែនជាដំណោះស្រាយ ដ៏ធំមួយដែលអ្នកត្រូវតែដឹងថានឹងធ្វើ អ្វីនោះទេ។ ការដែលមានរូបសម្បត្តិដ៏ល្អនឹង មិនអាចធ្វើឲ្យអ្នកក្លាយទៅជាដៃគូ រួមភេទដ៏ល្អបានទេប្រសិនបើអ្នក មិនដឹងពីរបៀបធ្វើឲ្យដៃគូអ្នក សប្បាយចិត្តផងនោះ។ សរសៃប្រសាទដែលមានរំញោច ខ្លាំងបំផុតគឺស្ថិតនៅខាងក្រៅទ្វារមាស ដូច្នេះអ្នកអាចផ្តល់ការសប្បាយ ដល់ដៃគូខាងស្រីរបស់អ្នកបាន ទោះបីជាលិង្គរបស់អ្នកតូចក៏ដោយ។ ហើយអ្វីដែលអ្នកមានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នកមិនព្រមគួបផ្សំ ជាមួយនឹងជំនាញរបស់អ្នកទៅ!!!
៨-រួមភេទពេលមករដូវ៖ កាលណាអ្នកទាំងពីរួមភេទ ជាមួយគ្នាកាន់តែមានផាសុខភាព កាន់តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វីដែលអ្នក មិនអាចរួមភេទបាននោះទេ។ ចំពោះចម្លើយគឺមិនមានអ្វីទាស់ខុសនោះទេ វាប្រហែលជាមានបញ្ហារញ៉េរញ៉ៃបន្តិចបន្តួច ប៉ុន្តែនោះគឺជាជម្រើស ផ្ទាល់ខ្លួនរបស់អ្នក។ ចូរប្រាកដថា អ្នកបានរួមភេទដោយមាន ការការពារួចហើយ ដូច្នេះអ្នកមិនអាចឆ្លងជំងឺតាមការរួមភេទបានទេ។
៩-ខ្លាចដៃគូកុហក៖ ប្រសិនបើដៃគូខាងស្រី របស់អ្នកពិតជាមិនទាន់ ទទួលបានចំនុចកំពូលមួយ ទេ ប៉ុន្តែនាងកំពុងតែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹងអំពីរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឲ្យការថប់អារម្មណ៍ថានាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែបារម្ភឲ្យបានច្រើន អំពីការប្រាកដថានាងរីករាយចំពោះ ខ្លួនឯងដែរឬក៏អត់។ ចូរនិយាយប្រាប់នាងអំពីអ្វីដែល ធ្វើឲ្យនាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នកត្រូវតែធ្វើដើម្បីជួយឲ្យ នាងទទួលបានចំនុចកំពូល។ កាលបើអ្នកធ្វើអ្វីៗឲ្យនាងសប្បាយ ចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់បារម្ភថា នាងកុហកនោះទេ។
១០-ខ្លាចអាអូនតូចអត់កម្លាំង៖ ការគិតអំពីការបរាជ័យ គឺជាមធ្យោបាយមួយគង់តែកើតមានទេ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងការរួមភេទ របស់អ្នកដោយមិនបាច់បារម្មណ៍អំពី អាកប្បកិរិយារបស់អ្នកឡើយ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការទទួលទានស្រាច្រើនពេក មុនពេលរួមភេទព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើបឡើង បានជាបណ្តោះអាសន្ន៕
តើអ្នកដែលធ្លាប់ឆ្ងល់ទេថា យុវវ័យមួយចំនួនតែងតែ ចំណាយលុយយ៉ាងខ្ជះខ្ជាយ សម្រាប់ការសប្បាយរបស់ពួកគេ។ ហើយមួយចំនួនមានប្រើប្រាស់ កាតក្រេឌីតជំនួយដោយការ ឲ្យលុយដែលខ្លួនមាន ដែលការចំណាយទាំងអស់នេះ មិនមានភាពសមរម្យ និងខ្វះការរបៀបក្នុងការគ្រប់គ្រងលុយ។
ពេលខ្លះពួកគេមិនបានចំណាយលុយ ទៅតាមប្រាក់ចំណូលរបស់ពួកគេនោះទេ ដែលបញ្ហាទាំងអស់នេះអាចធ្វើឪ្យមនុស្សម្នាក់ៗ ឈានដល់ការជំពាក់ បំណុលគេ។ ដូច្នេះ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះ ដែលនឹងអាចកើតឡើងលើរូបអ្នក ខ្លួនអ្នកផ្ទាល់គួរតែធ្វើតាមការណែនាំ ពីវិធីគ្រប់លុយដូចខាងក្រោម ៖
១-ទិញរបស់ដែលប្រើប្រាស់រួច
វិធីមួយដែលមានប្រសិទ្ឋភាព បំផុតក្នុងការគ្រប់គ្រងលុយ សម្រាប់យុវវ័យគឺត្រូវទិញ និងប្រើប្រាស់របស់ណា ដែលមានតំលៃថោក ឬក៍របស់ដែល ប្រើប្រាស់រួច (របស់ជជុស)។ ប្រសិនជាចង់ទិញ ម៉ូតូ ទូរសព្ទ័ដៃ គ្រឿងសង្ហារឹម ឬក៍របស់ថ្លៃមួយចំនួនទៀត អ្នកគួរតែធ្វើការពិចារណាទៅ លើរបស់ដែលប្រើប្រាស់រួច ពីព្រោះវាមានតំលៃថោកខ្លាំង ជាងរបស់ដែលថ្មី។ ប្រសិនជាយើងរលេកមើល នៅទីក្រុងភ្នំពេញសព្វថ្ងៃ មានហាងលក់របស់របបជជុស ជាច្រើនរួមទាំងរថយន្តនិងសម្លៀកបំពាក់។
២-បង្កើតគណនីធនាគារ សម្រាប់ប្រើប្រាស់ពេលមានបញ្ហា
បង្កើតគណនីធនាគារ ប្រើប្រាស់សម្រាប់ពេលចាំបាច់ គឺវាពិតជាមានសារៈសំខាន់ខ្លាំង ជាពិសេសនៅពេលដែលអ្នកគ្មាន ភាពច្បាស់លាស់ក្នុងការប្រើប្រាស់ លុយឪ្យបានត្រឹមត្រូវ។ បញ្ជូលលុយមួយចំនួនទៅក្នុងគណនី បន្ទាប់ពីសល់ពីការប្រើប្រាស់ ប្រចាំខែ។ ប៉ុន្តែត្រូវឪ្យប្រាកដថា គណនីទាំងអស់នោះ នឹងត្រូវប្រើប្រាស់នៅពេលដែលចាំបាច់បំផុត ឧទាហរណ៍នៅពេលមានជំងឺ និងមានគ្រោះថ្នាក់ជាដើម។ លុយក៍អាចប្រើប្រាស់ម្តងម្កាលដែរ ដូចជាបើកជំនួញរកស៊ីជាដើម។
៣-បង្កើតគណនីសន្សំផ្ទាល់ខ្លួន
វាមិនសំខាន់ទេក្នុងការជ្រើសរើស ធនាគារណាមួយ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នកត្រូវបង្កើត គណនីសន្សំផ្ទាល់ខ្លួមមួយ ដើម្បីទទួលបានការប្រាក់ខ្លះ។ អ្នកមិនត្រូវទុកលុយនៅក្នុងទូ ឬការបូបចោលទទេៗនោះទេ តែត្រូវឪ្យលុយរបស់អ្នកធ្វើការ ដោយបញ្ចូលលុយមួយចំនួនជារៀងរាល់ខែចូលទៅក្នុងគណនីសន្សំ ដូច្នេះ អ្នកនឹងទទួលបានការប្រាក់ ដែលបានកំណត់។ ចំនួនលុយកាន់តែច្រើន ដែលអ្នកបញ្ចូល ការប្រាក់កាន់តែច្រើនអ្នកនឹងទទួលបាន។
៤- រកចំណូលបន្ថែម
ក្នុងភាពជាយុវវ័យ អ្នកត្រូវចេះស្វែងរកវិធីផ្សេងៗ ដើម្បីសែ្វងរកចំណូល បន្ថែមសម្រាប់ផ្គត់ផ្គង់ លើការចំណាយប្រចាំខែ ជាជាងរកចាំតែលុយ ដែលឪពុកម្តាយផ្តល់ឪ្យ។ ប្រសិនជាអ្នកមានជំនាញអ្វីមួយ ដូចជាជំនាញសរសេរ និងជំនាញព័ត៌មានវិជ្ជា អ្នកអាចធ្វើការបង្កើតជាគេហទំព័រ ឬក៍ប្លុកផ្សេងៗ ដើម្បីរកចំណូលពីជំនាញទាំងអស់នេះ។ តាមការសង្កេត យុវវ័យមួយចំនួនមានប្លុកផ្ទាល់ខ្លួន ដែលជាកន្លែងសម្រាប់ពួកគេសរសេរអ្វីៗ ដែលពួកគេចង់សរសេរ ហើយការសរសេរ និងបង្ហោះនេះទៀតសោត វាមិនអត់ប្រយោជន៍នោះទេ ពោលគឺអាចរកលុយបានមួយចំនួនតូចផងដែរ៕
ស្ដ្រីក្នុងយុគសម័យនេះ កាន់តែមានភាព ក្លាហានឡើងជាលំដាប់ ហើយពេលខ្លះ ក្លាហានរហូតដល់ហ៊ាន ស៊ីហ៊ាន សងខុសនឹងទំនៀម ទម្លាប់ប្រពៃណីទៀតផង ។ សកម្មភាពទាំងអស់នេះ ធ្វើឱ្យស្ដ្រីមួយចំនួន ទទួលបានការទាស់ភ្នែក ពីសំណាក់អ្នកដទៃ ក៏ប៉ុន្ដែប្រសិន បើអ្នកបានសម្រេច ចិត្ដរួចទៅហើយថា នឹងធ្វើខ្លួនជាមនុស្សមិ នសូវភ័យពួយពីខ្លួនឯង ហើយសុខចិត្ដប្រ៖ឈម ជាមួយនឹងការងារ សិចនោះចូរ មើលល្បិចខាងក្រោម នេះឱ្យបានច្បាស់ ។
-កុំមានអារម្មណ៍យល់ខុស ៖ ប្រសិនបើអ្នកមាន អារម្មណ៍បែបនេះ ក្នុងនោះសូម្បីតែបន្ដិច ក៏អាចស្ដែង ឱ្យឃើញថា អ្នកមិនធ្លាប់ធ្វើអ្វីបែប នេះពីមុនមក ។ ក៏ប៉ុន្ដែសម្រាប់អ្នកដទៃវិញ គេ មើលឃើញថា សម្រាប់អ្នកដូច ជាងាយបំផុត ជាពិសេសអ្នក មិនគួរផ្ដោតក្ដី សង្ឃឹមអ្វីជាមួយ នឹងទំនាក់ទំនងស្នេហា ដូចផ្លេកបន្ទោល នេះទេនោះក៏ ព្រោះថា គេគ្មានអ្វីមក ជាក់លាក់ជាមួយ នឹងអ្នកនោះទេ ។
-ការពារខ្លួនគ្រប់ពេលវេលា ៖ នៅពេលស្នេហា កាន់តែស្រណុកស្រួល គឺអ្នកកាន់តែត្រូវ ការពារខ្លួនឯង ដោយប្រើស្រោម អនាម័យរាល់លើក ព្រោះក្រៅពីការពារ រោគឆ្លងបានហើយ ក៏ អាចការពារមិន ឱ្យអ្នកមានកូន ដោយគ្មានឪពុក បានទៀតផង ។
-ត្រូវការសិចដើម្បីខ្លួនឯង ៖ ប្រសិនបើអ្នកត្រូវការសិច ដោយចង់បានបុរស ម្នាក់មកឱប ដើម្បីកម្ដៅ បេះដូងនោះហាម បោកប្រាស់ខ្លួនឯង បែបនេះជាដាច់ខាត ព្រោះមានតែផលអាក្រក់ គ្មានផលល្អទេ ។ ជាការពិត ទំនាក់ទំនងបែបនេះ វាគ្រាន់តែចង់សប្បាយ មួយគ្រាតែប៉ុណ្ណោះ ហើយ ក៏មិនគួរឆាប់យល់ ព្រមជាមួយបុរសដោយ ងាយពេកដែរ ។
-មិនចាំបាច់ខ្វល់ជាមួយនឹងអ្វីទាំងអស់ ៖ ប្រសិន បើអ្នកមិនចាប់អារម្មណ៍ ជាមួយនឹងបុរសណា ម្នាក់ អ្នកក៏ គ្មានទុក្ខទោម្នេញ សូមី្បតែបន្ដិចនៅ ក្នុងចិត្ដផងដែរ ។ ក្នុងនោះទោះបីគេគិតឃើញ ថា អ្នកមានរូបរាងធាត់ ឬតឿទាប ក៏មិនចាំចាច់ ខ្វល់ ព្រោះអ្វីដែលអ្នកត្រូវ ការមានត្រឹមតែសិច តែប៉ុណ្ណោះ គ្មានទំនាក់ទំនង ស្អិតល្មួតដែល ធ្វើឱ្យមានចិត្ដអាឡោះ អាល័យអ្វីទាំងអស់ ។
-កុំមាត់ដាច ៖ បើអ្នកបានធ្វើអ្វីមួយក្នុងទី អាថ៌កំបាំងនោះ ពេលក្រោយកុំយករឿងនោះ ទៅលាតត្រដាង ឱ្យគេដឹងជាដាច់ខាត ព្រោះ សកម្មភាព បែបនេះចាត់ទុកថា ជាការផ្ចាញ់ ផ្ចាលខ្លួនឯងហើយ ។
-និយាយត្រង់ៗផុសចេញពីបេះដូង ៖ អ្នកគួរបើកបេះដូង ជជែកគ្នាតែម្ដងថា អ្នកគ្មានចិត្ដរក្សាចំណង មិត្ដភាពយូរអង្វែងទេ គ្រប់រូបភាព ទាំងអស់ គឺសុំត្រឹមតែសិច ដែលវិសេសវិសាល តែប៉ុណ្ណោះ ។ ក៏ប៉ុន្ដែប្រសិនបើ អ្នកទទួលបាន អារម្មណ៍ថា ខ្លួនឯងកំពុងធ្លា ក់ក្នុងអន្លង់បុរស នោះហើយ ដោយភាគីម្ខាងនោះ មិនបានគិតឃើញ ដូចអ្នក យកល្អអ្នកគួរប្រញាប់ ប្រឡេះខ្លួន ចាកចេញពីបុរសនោះ ឱ្យបានឆាប់ទៅរក បុរសម្នាក់ផ្សេងទៀត ប្រសើរជាង ។
-ប្រើភាសាផ្អែមល្ហែមគួរឱ្យចង់ស្ដាប់ ៖ អ្នកកុំ ភ្លេចហាមាត់សរសើរនៅ ពេលគេបានប្រគល់អ្វី ឱ្យដែលគួរ ឱ្យសរសើរដូចជា មានសាច់ដុំល្អ រាង កាយមាំមួនជាដើម ព្រោះពាក្យ សរសើរទាំងអស់ នេះគ្មានទាក់ទង អ្វីនឹងចំណង ស្អិតល្មួតនោះទេ ។
-ចេះជ្រើសរើសដៃគូយ៉ាងម៉ដ្ឋចត់ ៖ ប្រសិន បើក្នុងរាត្រីណាមួយខ្លួន អ្នកមានអារម្មណ៍ពុះ កញ្ជ្រោលចង់ បានការរួមភេទ តែចៃដន្យកែវ ភ្នែកមើលមិនឃើញ បុរសណាម្នាក់នោះ អ្នកគួរ ប្រញាប់ ត្រឡប់ទៅផ្ទះ ហើយជួយ សម្រេច អារម្មណ៍ដោយ ខ្លួនឯងវិញប្រសើរជាង ។ យើង សូមផ្ដល់ជាដំបូន្មានថា អ្នកគួរជ្រើសរើសមនុស្ស ដែលអ្នក ចូលចិត្ដ ហើយជាអ្នកដែលមកបម្រើ អារម្មណ៍យើងតែប៉ុណ្ណោះ (ក្នុងរូបភាពបណ្ដោះ អាសន្ន) តែក៏ហាមដាច់ខាត កុំជ្រើសរើសបុរស ដែលមានកម្មសិទ្ធិ ហើយឱ្យសោះ ៕
ប្រភព៖Lookintoday
ភ្នំពេញៈ
ពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ស្រីស្រស់ថ្ពាល់ខួច កែវ
ផល្លីកា កាលពីយប់ម្សិលមិញនេះ បានរៀបចំ ពិធីជប់លៀង ខួបកំណើតស្ងាត់ៗ
ជាលក្ខណៈទ្រង់ទ្រាយ តូចធម្មតាៗ ជួបជុំមិត្តភក្តិជិតដិត និងក្រុមគ្រួសារ
បែបស្ងាត់ស្ងៀមតែប៉ុណ្ណោះ ។
ចាប់តាំងពីតារា សម្តែងស្រីស្អាត សម្បុរសសំឡេងផ្អែមស្រទន់ កញ្ញា កែវ
ផល្លីកា ចូលប្រឡូកក្នុង វិស័យសិល្បៈមក រយៈពេលជាច្រើនឆ្នាំមកនេះ
គេមិនដែលឃើញនាងរៀបចំពិធី ខួបកំណើតជាលក្ខណៈទ្រង់ទ្រាយ
ធំចាយលុយរាប់ម៉ឺនដុល្លារ ធ្វើនៅហាងលំដាប់ថ្លៃៗ ដូចអ្នកសិល្បៈរួមអាជីព
ដែលគេធ្លាប់ធ្វើកន្លងមកនោះទេ ។
មិនខុសគ្នាប៉ុន្មាន ឆ្នាំនេះក៏គេសង្កេតឃើញ ស្រីស្អាតថ្ពាល់ខួច កែវ
ផល្លីកា រៀបចំពិធីខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយ តូចសាមញ្ញដែរ ខណៈដែលសន្ទុះ
កេរ្តិ៍ឈ្មោះរបស់នាង កំពុងតែចាប់ផ្តើមឡើងកូដជាលំដាប់ ។
នៅក្នុងពិធីខួបកំណើតនោះ គេមិនសូវឃើញមានវត្តមាន អ្នកសិល្បៈរួមអាជីព
ចូលរួមច្រើននោះទេ គេឃើញត្រឹមតែ មិត្តភក្តិជិតដិត
និងក្រុមគ្រួសារនាងតែប៉ុណ្ណោះ ។
ជាធម្មតា ឲ្យតែមានសិល្បករ-សិល្បការិនី រៀបចំពិធីខួបកំណើតម្តងៗ
តែងតែឃើញរៀបចំ កម្មវិធីធំដុំជាលក្ខណៈ ទ្រង់ទ្រាយធំ ស្របពេលជាមួយគ្នានោះដែរ
ក៏មានព័ត៌មានលេចឮថា ការរៀបចំកម្មវិធីនោះ គឺមានការចាំជួយឧបត្ថម្ភ
ពីបុរសសម្បូរទ្រព្យជាអ្នកផ្គត់ផ្គង់ លុយកាក់ឲ្យរៀបចំ ។
ដោយឡែក ពិធីការិនីរូបនេះ បែរជាមិនរៀបចំ កម្មវិធីជប់លៀង
ជាដុំកំភួនអ្វីឡើយ ប្រហែលជាមិនមាន ប្រុសបណ្តូលចិត្ត ឬក៏អ្នកសម្បូរ
ទ្រព្យសម្បតិ្តណា ចាំជួយ ទំនុកបម្រុង នាងហើយមើលទៅ បានជាធ្វើខួបកំណើត
ស្ងាត់ៗបែបនេះ៕
ប្រភព៖Lookingtoday
អាម៉េរិក: សារព័ត៌មាន បរទេសនានា បានចុះផ្សាយថា
លោកវេជ្ជបណ្ឌិត Robert Blease ជាគ្រូពេទ្យ នៅមណ្ឌលសុខ ភាពសត្វនៅ
Stewartsville ក្នុងទីក្រុង New Jersey បានធ្វើការវះកាត់
សុនខមួយក្បាលបន្ទាប់ពី ម្ចាស់របស់វាមានការ សង្ស័យថាសត្វឆ្កែរបស់ខ្លួន
មានជំងឺអ្វីមួយទើប បណ្តាលឲ្យវាមាន អាការៈធ្វើទុក្ខមិនឈប់ឈរ។
ក្រោយមក ម្ចាស់ឆ្កែ ក៏បាននាំវាទៅកាន់ បសុពេទ្យហើយ គ្រូពេទ្យបានឆ្លុះ
X-ray មើលទើប ឃើញកាំបិតនៅក្នុងពោះឆ្កែ ហើយបានសម្រេច ធ្វើការវះកាត់តែម្តង
ដើម្បីយកកាំបិតចេញ។ កាំបិតនោះមានប្រវែង 30 សង់ទីម៉ែត្រ ដែលម្ចាស់វា និយាយថា
ប្រហែលជាឆ្កែបាន លេបចូលពោះដោយសារ តែវាគិតថា នេះគឺជាអាហារ សម្រាប់វា។
គ្រូពេទ្យបានវះយកកាំបិត ចេញដោយជោគជ័យ៕
ប្រភព៖Lookintoday
បាងកក៖ របាយការសិក្សាមួយរបស់បារំាង បាន ផ្សាយនៅថ្ងៃពុធ
ទី០២ ខែតុលា ថា ចំនួនប្រជាជននៅក្នុងពិភព លោក នឹងកើនឡើងដល់ ៩,៧ពាន់លាននាក់
ពីចំនួនក្នុងពេលបច្ចុប្បន្ននេះចំនួន ៧,១ពាន់លាននាក់ ហើយនៅប្រទេសឥណ្ឌា
កំណើនប្រជាជននឹងកើនឡើងលើសចំនួនប្រជាជនចិន ខណៈប្រទេសនេះ
ជាប្រជាជាតិមានប្រជាជនច្រើនជាងគេមួយដែរនោះ។
យោងតាមគេហទំព័របាងកកប៉ុស្តិ៍បានចេញផ្សាយថា របាយការណ៍ប្រចាំឆ្នាំ
ដែលចេញដោយវិទ្យាសា្ថនសិក្សាខាង ប្រជាសាស្រ្តបារំាង (Ined) ថា
ចំនួនប្រជាជននឹងអាចកើនឡើងដល់ ១០ ទៅ១១ពាន់លាននាក់ ក្នុងពិភពលោក
នៅចុងបញ្ចប់នៃសតវត្សរ៍ទី២១។
ការព្យាករណ៍នេះ គឺស្របគ្នាផងដែរ
ជាមួយនឹងការព្យាករណ៍របស់អង្គការសហប្រជាជាតិ ធនាគារពិភពលោក និង
វិទ្យាស្ថានធំៗផ្សេងទៀត។ របាយការណ៍របស់អង្គការសហប្រជាជាតិកាលពីខែមិថុនា
កន្លងទៅនេះបានឲ្យដឹងថា ចំនួនប្រជាជននៅក្នុងសាកលលោក នឹងកើនឡើងដល់
៩,៦ពាន់លាននាក់ នៅឆ្នាំ២០៥០ ហើយប្រជាជនដែល មានអាយុ ៦០ឆ្នាំ និងលើស៦០ឆ្នាំ
នឹងហក់ឡើងពីចំនួន ៨៤១លាននាក់ ក្នុងពេលបច្ចុប្បន្ន ទៅដល់ ២ពាន់លាន នាក់
ក្នុងឆ្នាំ២០៥០ និងជិត ៣ពាន់លាននាក់ក្នុងឆ្នាំ២១០០។
របាយការណ៍ Ined បានឲ្យដឹងថា ទ្វីបអាហ្វ្រិក នឹងក្លាយជាតំបន់មួយ
នៃចំនួនមួយភាគបួន ដែលមានចំនួនប្រជា ជនច្រើនជាងគេ ក្នុងពិភពលោក
សម្រាប់ឆ្នាំ២០៥០ ជាមួយនឹងប្រជាជនចំនួន ២,៥ពាន់លាននាក់ គឺកើនឡើង ជាង២ដង
ខណៈបច្ចុប្បន្នមានតែ ១,១ពាន់លាននាក់។
អ្នករៀបរៀងរបាយការណ៍ម្នាក់ បាននិយាយថា ទ្វីបអាម៉េរិក
នឹងមានប្រជាជនចំនួនមួយពាន់លាននាក់ នៅឆ្នាំ២០ ៥០
ជាមួយនឹងអ្នករស់នៅប្រក្រតីចំនួន ១,២ពាន់លាននាក់
ដែលក្នុងពេលបច្ចុប្បន្នមានតែ ៩៥៨លាននាក់។
ចំណែកនៅទ្វីបអាស៊ីវិញ ចំនួនប្រជាជននឹងកើនឡើងដល់ចំនួន ៤,៣ពាន់លាននាក់ ទៅ
៥,២ពាន់លាននាក់ នៅ ឆ្នាំ២០៥០។ សូមបញ្ជាក់ថា
បច្ចុប្បន្នប្រទេសចិនមានប្រជាជនច្រើនជាងគេក្នុងពិភពលោក គឺមានចំនួន ១,៣ពាន់
លាននាក់ ហើយប្រទេសដែលតាមពីក្រោយមានឥណ្ឌាចំនួន ១,២ពាន់លាននាក់
សហរដ្ឋអាម៉េរិក ៣១៦,២លាន នាក់ ឥណ្ឌូនេស៊ី មាន ២៤៨,៥លាននាក់
និងប្រទេសប្រេស៊ីលមានចំនួន ១៩៥,៥លាននាក់។
កំណើននៅឆ្នាំ២០៥០ នឹងធ្វើឲ្យប្រទេសឥណ្ឌា មានចំនួនប្រជាជនច្រើនជាងគេ
គឺចំនួន ១,៦ពាន់លាននាក់ ចំណែកប្រទេសចិនធ្លាក់មកចំណាត់ថ្នាក់ទី២ មានចំនួន
១,៣ពាន់លាននាក់៕
ប្រភព៖Lookintoday
បារាំង ៖ Millau Viaduct
គឺជាឈ្មោះស្ពានប្រើប្រាស់ខ្សែកាបមួយ ដែលខ្ពស់ជាងគេបំផុត នៅលើពិភពលោក
លាតសន្ធឹងពីលើទន្លេ Tarn ទីក្រុង Millau ភាគខាងត្បូងប្រទេសបារាំង។
ស្ពានដ៏ខ្ពស់នេះ ត្រូវបានរចនាការសាងសង់ឡើងដោយ វិស្វករបារាំងលោក Michel
Virlogeux និងស្ថាបត្យករ ជនជាតិអង់គ្លេស លោក Norman Foster ដោយវាគឺជាស្ពាន
ដែលខ្ពស់ជាងគេ បំផុតនៅលើពិភពលោក ជាមួយនឹងកម្ពស់ ៣៤៣ម៉ែត្រពីដី និងមានប្រវែង
២.៤៦០ម៉ែត្រ អមដោយការរចនាម៉ូតយ៉ាងស្រស់ស្អាត។
Millau Viaduct ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ
២០០៤ ជាផ្លូវសម្រាប់ធ្វើដំណើរតភ្ជាប់ពីទីក្រុង Paris ដែលស្ថិតនៅភាគខាងជើង
ទៅកាន់ទីក្រុង Perpignan ដែលស្ថិតនៅភាគខាងត្បូង។
ជាមួយនឹងការសម្រេចបាន ស្ពានខ្ពស់ជាងគេបំផុតនេះ ប្រើប្រាស់ស៊ីម៉ង់
១២៧.០០០គូប, ដែក ១៩.០០០តោន និងខ្សែកាប ៥.០០០តោន បានចំណាយទឹកប្រាក់ជាង
៥៣៣លាន ដុល្លារសហរដ្ឋអាម៉េរិក៕
ប្រភព៖
ដើមអំពិល
ខេត្កណ្តាលៈ រថយន្តដឹកប្រេង សាំងមួយគ្រឿង ក្រឡាប់ចាក់សាំងចោល
បន្ទាប់ពីរថយន្ត កុងតឺន័រមួយគ្រឿង បត់ឆ្លងផ្លូវហើយ រថយន្តដឹក សាំងជាន់
ហ្រ្វាំង មិនទាន់ក៏ជ្រុល ទៅបុកចំកាប៊ីន ខាងមុខ យ៉ាងពេញទំហឹង រួច ហើយ
ក៏ជ្រុលទៅបុកបង្គោលភ្លើង ទើបធ្លាក់ស៊ីទែន ពីលើរថយន្តរងការ
ខូចខាតសាំងមួយចំនួនកាល ពីវេលា ម៉ោង៨និង៥៥នាទីព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣
ស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទឹកជា ឃុំពើក ស្រុកអង្គស្នួល
ខេត្តកណ្តាល។
នគរបាលបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ខៀវ ឆ្នូតពណ៌ពងមាន់
ប្រភេទសណ្តោងរឺម៉កកុង តឺន័រ ពាក់ ស្លាកលេខភ្នំពេញ 3A-8056 ជារបស់ក្រុមហ៊ុន
សុ កន ផែស្ងួត អ្នកបើកបរ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះ ទេ
រីឯរថយន្តរងគ្រោះវិញ ម៉ាកកាម៉ាសពណ៌ក្រហមឆ្នូតខៀវលាយស ពាក់ស្លាកលេខ ក ៤៤៧៧
ភព៣ ជាប្រភេទ ដឹកស៊ីទែនសាំង ចំណុះ២៨០០០លីត្រ ជារបស់ក្រុមហ៊ុន LHR
អ្នកបើកបរមាន ឈ្មោះ ឃុន ដាវី ភេទ ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងទីម
ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ អ្នកបើកបរពុំមានរងរបួសនោះទេ ។
សាក្សីបានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ បើកក្នុងទិសដៅពី
កើតទៅលិចលុះដល់ ចំណុច កើតហេតុរថយន្ត កុងតឺន័រ បានបត់ឆ្លងផ្លូង
ស្រប់ពេលនោះរថយន្ត ដឹកស៊ីទែន សាំងមកដល់ចាប់ ហ្រ្វាំងមិនទាន់ ក៏ជ្រុល
ទៅបុកចំកាប៊ីនខាងលើ ហើយក៏រ៉េចង្កូតទៅបុក បង្គោល ភ្លើងជាប់នឹង បង្គោលភ្លើងជះ
ស៊ីទែនសាំងធ្លាក់ មក ដីបណ្តាលឲ្យហៀរ សាំងចេញមកក្រៅ មួយចំនួនធ្វើឲ្យ
ប្រជាពលរដ្ឋនាំគ្នាយកប៊ីដុង ទៅកើបយកទៅ ប្រើប្រាស់ ។ ក្រោយពេលកើត ហេតុនគរបាល
ចរាចរស្រុកបាន ចុះទៅដល់ធ្វើការ វាស់វែងនិង ស្ទូចរថយន្ត ទាំងពីរគ្រឿង
យកទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគី ទាំងសង្ខាងចូលខ្លួនទៅដោះ
ស្រាយគ្នាតាម ផ្លូវច្បាប់ ៕