Wednesday, October 2, 2013

ប្រភព៖Lookingtoday
អាម៉េរិក: សារព័ត៌មាន បរទេសនានា បានចុះផ្សាយថា លោកវេជ្ជបណ្ឌិត Robert Blease ជាគ្រូពេទ្យ នៅមណ្ឌលសុខ ភាពសត្វនៅ Stewartsville ក្នុងទីក្រុង New Jersey បានធ្វើការវះកាត់ សុនខមួយក្បាលបន្ទាប់ពី ម្ចាស់របស់វាមានការ សង្ស័យថាសត្វឆ្កែរបស់ខ្លួន មានជំងឺអ្វីមួយទើប បណ្តាលឲ្យវាមាន អាការៈធ្វើទុក្ខមិនឈប់ឈរ។
ក្រោយមក ម្ចាស់ឆ្កែ ក៏បាននាំវាទៅកាន់ បសុពេទ្យហើយ គ្រូពេទ្យបានឆ្លុះ X-ray មើលទើប ឃើញកាំបិតនៅក្នុងពោះឆ្កែ ហើយបានសម្រេច ធ្វើការវះកាត់តែម្តង ដើម្បីយកកាំបិតចេញ។ កាំបិតនោះមានប្រវែង 30 សង់ទីម៉ែត្រ ដែលម្ចាស់វា និយាយថា ប្រហែលជាឆ្កែបាន លេបចូលពោះដោយសារ តែវាគិតថា នេះគឺជាអាហារ សម្រាប់វា។ គ្រូពេទ្យបានវះយកកាំបិត ចេញដោយជោគជ័យ៕

គ្រូពេទ្យ​វះកាត់​រកឃើញ ​កាំបិត​នៅក្នុង​ពោះ​សុនខ​