ប្រសិនមិត្ដស្រ្ដី រងការពិបាក ពីបញ្ហាឈានដល់ ចំណុចកំពូល វាអាចបណ្ដលមកពី ការភាន់ច្រឡំមួយចំនួន អំពីឥរិយាបថផ្លូវភេទ ។ ខាងក្រោមនេះ គឺជាជំហាន ពីរយ៉ាង ដែលស្រ្ដីអាចបែងចែកឱ្យដាច់ពីគ្នា អំពីការរួមភេទរបស់ពួកគេ ៖
១-ធ្វើសាច់ដុំឱ្យតឹងណែន
ប្រសិនបើអ្នកគិតថា អ្វីគ្រប់យ៉ាង ដែលអ្នកត្រូវការ គឺការលាតសន្ធឹងជើង ដើម្បីសម្រាកឱ្យបានស្រួល នៅពេលរួមភេទចូរដឹងថា អ្នកត្រូវធ្វើឱ្យផ្នែក ខាងក្រោម នៃរាងកាយ របស់អ្នកតឹងណែន ។ ប្រសិនបើអ្នក ជួបប្រទះបញ្ហា ក្នុងការឈានដល់ចំណុច កំពូលគ្រាដំបូងនៃការរួមភេទ គឺភាគច្រើន ដោយសារអ្នក មិនធ្លាប់ហាត់រៀន ត្បៀត ឬធ្វើឱ្យតឹង សាច់ដុំជើងនិងពោះ ។
ប្រសិនជាអ្នកប្រាថ្នាចង់ដឹងឱ្យជាក់ច្បាស់ ពីការធ្វើឱ្យសាច់ដុំតឹងបែបណា ចូរអ្នកផ្ដោតអារម្មណ៍ របស់អ្នកទៅលើរាងកាយ នៅពេលអ្នកមានអារម្មណ៍ ស្រើបស្រាល ចំពោះការរួមភេទ ។ វាគឺជាអារម្មណ៍ ដ៏សាមញ្ញមួយ ដែលត្រគាកផ្នែកខាងក្រោម មាននូវសាច់ដុំសកម្មបំផុត ហើយវាមានសភាព ដូចដែលអ្នក ប្រឹងត្បៀត ដើម្បីទប់ទឹកនោម របស់អ្នកកុំឱ្យហូរអញ្ចឹង ។ ការធ្វើសាច់ដុំឱ្យតឹង ឬត្បៀតសាច់ដុំ មានប្រសិទ្ធភាព ក្នុងការបង្កើន លំហូរឈាម ទៅកាន់គ្រប់ផ្នែក នៃរាងកាយ រួមទាំង ទ្វារមាសផងដែរ ។ សភាពស្រើបស្រាលខ្លាំង គឺជាចំណុចចាប់ផ្ដើម នៃការឈានដល់ ចំណុចកំពូលមុនការ ជំនួយពីការរឹតត្បៀតសាច់ដុំ ។
២- រក្សាខួរក្បាលរបស់អ្នកឱ្យបានសម្រាក
ខួរក្បាលរបស់អ្នកគួរ តែទាក់ទងតែទៅលើ អារម្មណ៍នៃវិញ្ញាណរំភើប ស្រើបស្រាលប៉ុណ្ណោះ ។ ប្រសិនបើអ្នកមានការអំពល់ចិត្ដ ឬការគិតរបស់អ្នកផ្ដោត ទៅលើរឿងផ្សេងក្រៅពី ការរួមភេទ ដំណើរការនៃការឈាន ដល់ចំណុចកំពូល នឹងត្រូវបង្អាក់ ដោយផ្នែកនៃអារម្មណ៍ណាមួយ បើអ្នកនៅត្រង់ពាក់កណ្ដាល ផ្លូវនៃការឈានដល់ ចំណុចកំពូល ។
វិធីដ៏ប្រសើរមួយនៃ ការផ្ដោតអារម្មណ៍ ដើម្បីឈានដល់ ចំណុចកំពូល គឺការស្រមៃចំពោះ ផ្ទាំងក្រដាស ដោយសរសេរមួយឃ្លា ដែលមានប្រសិទ្ធភាព ក្នុងការបង្កើន ភាពស្រើបស្រាលដូចជាពាក្យថា « ខ្ញុំនឹងឆ្លងកាត់ពេលវេលានេះ ឱ្យបាន »។
បញ្ហាដែលបង្អាក់ការឈានដល់ចំណុចកំពូលរបស់ស្រ្ដី
ការរួមភេទពិត ជាមិនធ្វើឱ្យបុរសស្រ្ដីទទួល បាននូវអារម្មណ៍ ស្រណុកសុខស្រួលទេ ប្រសិនបើមិនមាន ការឈានដល់ ចំណុចកំពូលទេនោះ ។ ហេតុផលបង្កឱ្យ មានឧបសគ្គ ក្នុងការឈាន ដល់ចំណុចកំពូល គឺបណ្ដាលមកពី កត្ដាផ្លូវចិត្ដនិងរាងកាយ ដូចជា ៖
• បញ្ហាសម្ព័ន្ធភាព
• ការធុញទ្រាន់ចំពោះការរួមភេទ
• សេចក្ដីអៀនខ្មាស ចំពោះការរួមភេទ
• ការរងនូវការឈឺចាប់ផ្នែករាងកាយ និងអារម្មណ៍ ដូចជាការទទួលរងនូវការរំលោភបំពានផ្លូវភេទ ឬចាប់រំលោភ។
• បញ្ហាវេជ្ជសាស្រ្ដ ដែលជះឥទ្ធិពលមិនល្អដល់អ័កម៉ូន និងសរសៃប្រសាទ
• ផលប៉ះពាល់ នៃឱសថ ដូចជាថ្នាំបំបាត់ទុក្ខព្រួយជាដើម
• ខ្វះការអប់រំផ្លូវភេទអំពីការឈានដល់ចំណុចកំពូល និងមិនយល់ដឹងពីវិធីណាល្អប្រសើរសម្រាប់ខ្លួនឯង ក្នុង
ពេលរួមភេទ។
ចំពោះបញ្ហាទាំងអស់នេះ អ្នកចាំបាច់ត្រូវទទួល ការព្យាបាលឱ្យបានត្រឹមត្រូវ ។ អ្នកអាចសាកល្បង អនុវត្តនូវវិធីសាស្រ្ដ ខាងលើ នៃការឈាន ដល់ចំណុចកំពូល ប្រសិនបើហេតុផលផ្លូវចិត្ដ ជាបញ្ហានៅពីក្រោយ ការឈានដល់ ចំណុចកំពូលនេះ ៕