ប្រភព៖lookingtoday
ស្ដ្រីក្នុងយុគសម័យនេះ កាន់តែមានភាព ក្លាហានឡើងជាលំដាប់ ហើយពេលខ្លះ ក្លាហានរហូតដល់ហ៊ាន ស៊ីហ៊ាន សងខុសនឹងទំនៀម ទម្លាប់ប្រពៃណីទៀតផង ។ សកម្មភាពទាំងអស់នេះ ធ្វើឱ្យស្ដ្រីមួយចំនួន ទទួលបានការទាស់ភ្នែក ពីសំណាក់អ្នកដទៃ ក៏ប៉ុន្ដែប្រសិន បើអ្នកបានសម្រេច ចិត្ដរួចទៅហើយថា នឹងធ្វើខ្លួនជាមនុស្សមិ នសូវភ័យពួយពីខ្លួនឯង ហើយសុខចិត្ដប្រ៖ឈម ជាមួយនឹងការងារ សិចនោះចូរ មើលល្បិចខាងក្រោម នេះឱ្យបានច្បាស់ ។
-កុំមានអារម្មណ៍យល់ខុស ៖ ប្រសិនបើអ្នកមាន អារម្មណ៍បែបនេះ ក្នុងនោះសូម្បីតែបន្ដិច ក៏អាចស្ដែង ឱ្យឃើញថា អ្នកមិនធ្លាប់ធ្វើអ្វីបែប នេះពីមុនមក ។ ក៏ប៉ុន្ដែសម្រាប់អ្នកដទៃវិញ គេ មើលឃើញថា សម្រាប់អ្នកដូច ជាងាយបំផុត ជាពិសេសអ្នក មិនគួរផ្ដោតក្ដី សង្ឃឹមអ្វីជាមួយ នឹងទំនាក់ទំនងស្នេហា ដូចផ្លេកបន្ទោល នេះទេនោះក៏ ព្រោះថា គេគ្មានអ្វីមក ជាក់លាក់ជាមួយ នឹងអ្នកនោះទេ ។
-ការពារខ្លួនគ្រប់ពេលវេលា ៖ នៅពេលស្នេហា កាន់តែស្រណុកស្រួល គឺអ្នកកាន់តែត្រូវ ការពារខ្លួនឯង ដោយប្រើស្រោម អនាម័យរាល់លើក ព្រោះក្រៅពីការពារ រោគឆ្លងបានហើយ ក៏ អាចការពារមិន ឱ្យអ្នកមានកូន ដោយគ្មានឪពុក បានទៀតផង ។
-ត្រូវការសិចដើម្បីខ្លួនឯង ៖ ប្រសិនបើអ្នកត្រូវការសិច ដោយចង់បានបុរស ម្នាក់មកឱប ដើម្បីកម្ដៅ បេះដូងនោះហាម បោកប្រាស់ខ្លួនឯង បែបនេះជាដាច់ខាត ព្រោះមានតែផលអាក្រក់ គ្មានផលល្អទេ ។ ជាការពិត ទំនាក់ទំនងបែបនេះ វាគ្រាន់តែចង់សប្បាយ មួយគ្រាតែប៉ុណ្ណោះ ហើយ ក៏មិនគួរឆាប់យល់ ព្រមជាមួយបុរសដោយ ងាយពេកដែរ ។
-មិនចាំបាច់ខ្វល់ជាមួយនឹងអ្វីទាំងអស់ ៖ ប្រសិន បើអ្នកមិនចាប់អារម្មណ៍ ជាមួយនឹងបុរសណា ម្នាក់ អ្នកក៏ គ្មានទុក្ខទោម្នេញ សូមី្បតែបន្ដិចនៅ ក្នុងចិត្ដផងដែរ ។ ក្នុងនោះទោះបីគេគិតឃើញ ថា អ្នកមានរូបរាងធាត់ ឬតឿទាប ក៏មិនចាំចាច់ ខ្វល់ ព្រោះអ្វីដែលអ្នកត្រូវ ការមានត្រឹមតែសិច តែប៉ុណ្ណោះ គ្មានទំនាក់ទំនង ស្អិតល្មួតដែល ធ្វើឱ្យមានចិត្ដអាឡោះ អាល័យអ្វីទាំងអស់ ។
-កុំមាត់ដាច ៖ បើអ្នកបានធ្វើអ្វីមួយក្នុងទី អាថ៌កំបាំងនោះ ពេលក្រោយកុំយករឿងនោះ ទៅលាតត្រដាង ឱ្យគេដឹងជាដាច់ខាត ព្រោះ សកម្មភាព បែបនេះចាត់ទុកថា ជាការផ្ចាញ់ ផ្ចាលខ្លួនឯងហើយ ។
-និយាយត្រង់ៗផុសចេញពីបេះដូង ៖ អ្នកគួរបើកបេះដូង ជជែកគ្នាតែម្ដងថា អ្នកគ្មានចិត្ដរក្សាចំណង មិត្ដភាពយូរអង្វែងទេ គ្រប់រូបភាព ទាំងអស់ គឺសុំត្រឹមតែសិច ដែលវិសេសវិសាល តែប៉ុណ្ណោះ ។ ក៏ប៉ុន្ដែប្រសិនបើ អ្នកទទួលបាន អារម្មណ៍ថា ខ្លួនឯងកំពុងធ្លា ក់ក្នុងអន្លង់បុរស នោះហើយ ដោយភាគីម្ខាងនោះ មិនបានគិតឃើញ ដូចអ្នក យកល្អអ្នកគួរប្រញាប់ ប្រឡេះខ្លួន ចាកចេញពីបុរសនោះ ឱ្យបានឆាប់ទៅរក បុរសម្នាក់ផ្សេងទៀត ប្រសើរជាង ។
-ប្រើភាសាផ្អែមល្ហែមគួរឱ្យចង់ស្ដាប់ ៖ អ្នកកុំ ភ្លេចហាមាត់សរសើរនៅ ពេលគេបានប្រគល់អ្វី ឱ្យដែលគួរ ឱ្យសរសើរដូចជា មានសាច់ដុំល្អ រាង កាយមាំមួនជាដើម ព្រោះពាក្យ សរសើរទាំងអស់ នេះគ្មានទាក់ទង អ្វីនឹងចំណង ស្អិតល្មួតនោះទេ ។
-ចេះជ្រើសរើសដៃគូយ៉ាងម៉ដ្ឋចត់ ៖ ប្រសិន បើក្នុងរាត្រីណាមួយខ្លួន អ្នកមានអារម្មណ៍ពុះ កញ្ជ្រោលចង់ បានការរួមភេទ តែចៃដន្យកែវ ភ្នែកមើលមិនឃើញ បុរសណាម្នាក់នោះ អ្នកគួរ ប្រញាប់ ត្រឡប់ទៅផ្ទះ ហើយជួយ សម្រេច អារម្មណ៍ដោយ ខ្លួនឯងវិញប្រសើរជាង ។ យើង សូមផ្ដល់ជាដំបូន្មានថា អ្នកគួរជ្រើសរើសមនុស្ស ដែលអ្នក ចូលចិត្ដ ហើយជាអ្នកដែលមកបម្រើ អារម្មណ៍យើងតែប៉ុណ្ណោះ (ក្នុងរូបភាពបណ្ដោះ អាសន្ន) តែក៏ហាមដាច់ខាត កុំជ្រើសរើសបុរស ដែលមានកម្មសិទ្ធិ ហើយឱ្យសោះ ៕