Friday, November 22, 2013

ប្រភព៖lookingtoday
ជប៉ុន៖ បុរសម្នាក់ដែលរស់នៅ ក្នុងប្រទេសជប៉ុន ត្រូវបានគេធ្វើ រោគវិនិច្ច័យទៅឃើញថា មានជំងឺពីរ ក្នុងពេលតែមួយ ដោយកើតជំងឺស្ទះសរសៃឈាម។
បុរសដែលកើតជំងឺ ខាងលើត្រូវបានគេស្គាល់ថា មានអាយុ ៦៨ ឆ្នាំ រស់នៅក្នុងប្រទេសជប៉ុន បានទៅជួបគ្រូពេទ្យ នៅក្នុងរដ្ឋដ៏ល្បីល្បាញមួយ សម្រាប់បញ្ហាជំងឺដុំសាច់តូចៗ នៅលើទ្រូង និងពោះរបស់គាត់។
បើយោងទៅតាម វេជ្ជៈបណ្ឌិត នៅសាកលវិទ្យាល័យ National Health Provision នៅ Saitama Prefecture បានឲ្យដឹងថា បុរសម្នាក់ដែលមិនត្រូវ បានគេបញ្ចេញឈ្មោះ ត្រូវបានរងការជះឥទ្ធិពល ពីប្រភេទជំងឺដ៏កម្រមួយ  ដែលធ្វើឲ្យសរសៃ ឈាមរត់មិនប្រក្រតី ដោយប្រែក្លាយទៅជា ហើមសរសៃឈាមតែម្តង។
សម្រាប់ជើងអ្នកជំងឺនេះវិញ ហើមផងដែរដោយសារ ការកកស្ទះសរសៃឈាម ហើយក្រៅពីនេះអ្នកជំងឺក៏ ពិបាកក្នុងការដកដង្ហើម ដោយដកដង្ហើមបានខ្លីៗ។ ដោយឡែកសម្រាប់មាត់រ បស់អ្នកជំងឺវិញ មានពងបែក ដោយកត្តាសីតុណ្ហភាព ជាង ៣០ ឆ្នាំមកហើយ។
តាមលទ្ធផល វិភាគលើរោគស ញ្ជាខាងលើ បានឲ្យដឹងថា អ្នកជំងឺនេះមានជំងឺ ស្ទះសរសៃឈាម កណ្តាលរាងកាយ។
ក្រោយពីការធ្វើតេស្ត របស់វេជ្ជៈបណ្ឌិតខាងលើ បុរសដែលកើតជំងឺដ៏កម្រនេះ ត្រូវបានសន្និដ្ឋានថា កើតជំងឺ  Behçet ដែលជាប្រភេទជំងឺពងបែក និងរលាកសរសៃ៕

បុរស​ជនជាតិ​ជប៉ុន ដែល​កើត​ជំងឺ​ដ៏​កម្រ​បំផុត