ប្រភព៖lookingtoday
ស៊ុយអ៊ែត៖ សណ្ឋាគារដ៏ប្លែកមួយ ដែលផ្តល់ភាពត្រជាក់មែន ទែនសម្រាប់ភ្ញៀវដែល មកស្នាក់នៅទីនេះ គេហៅថា សណ្ឋាគារទឹកកក។ សណ្ឋាគារនេះស្ថិតនៅក្នុងភូមិ Jukkasjarvi ចំងាយប្រមាណ ១៧គីឡូម៉ែត្រពី ទីក្រុង Kiruna ហើយសណ្ឋាគារនេះមានលក្ខណៈ ត្រជាក់ខ្លាំងនៅកំឡុងខែធ្នូ ដល់ខែមេសា។
អ្នកឌីហ្សាញម៉ូតសណ្ឋាគារ ជនជាតិបារាំង បានប្រើដុំទឹកកក រចនានៅតាមអាគារ ហើយបានរៀបចំជារៀងរាល់ឆ្នាំឲ្យ តែដល់រដូវរងា។ សណ្ឋាគារទឹកកក មានបន្ទប់ជាង៨០ ហើយសីតុណ្ហភាព បានធ្លាក់ចុះដល់ កម្រិត -37°C និងអាចធ្លាក់រហូតចាប់ពី -5°C ទៅ-8°C ទៀតផង។ ដូច្នេះទាល់តែ អ្នកដែលអាចទ្រាំជាមួយ នឹងភាពត្រជាក់ខ្លាំង បានទើបអាចមកសម្រាកនៅទីនេះ។