Wednesday, October 2, 2013

ប្រភព៖Lookintoday
ភ្នំពេញៈ ពិធីការិនីប្រចាំ ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍លេខ ៣ ស្រីស្រស់ថ្ពាល់ខួច កែវ ផល្លីកា កាលពីយប់ម្សិលមិញនេះ បានរៀបចំ ពិធីជប់លៀង ខួបកំណើតស្ងាត់ៗ ជាលក្ខណៈទ្រង់ទ្រាយ តូចធម្មតាៗ ជួបជុំមិត្តភក្តិជិតដិត និងក្រុមគ្រួសារ បែបស្ងាត់ស្ងៀមតែប៉ុណ្ណោះ ។
ចាប់តាំងពីតារា សម្តែងស្រីស្អាត សម្បុរសសំឡេងផ្អែមស្រទន់ កញ្ញា កែវ ផល្លីកា ចូលប្រឡូកក្នុង វិស័យសិល្បៈមក រយៈពេលជាច្រើនឆ្នាំមកនេះ គេមិនដែលឃើញនាងរៀបចំពិធី ខួបកំណើតជាលក្ខណៈទ្រង់ទ្រាយ ធំចាយលុយរាប់ម៉ឺនដុល្លារ ធ្វើនៅហាងលំដាប់ថ្លៃៗ ដូចអ្នកសិល្បៈរួមអាជីព ដែលគេធ្លាប់ធ្វើកន្លងមកនោះទេ ។
មិនខុសគ្នាប៉ុន្មាន ឆ្នាំនេះក៏គេសង្កេតឃើញ ស្រីស្អាតថ្ពាល់ខួច កែវ ផល្លីកា រៀបចំពិធីខួបកំណើត ជាលក្ខណៈទ្រង់ទ្រាយ តូចសាមញ្ញដែរ ខណៈដែលសន្ទុះ កេរ្តិ៍ឈ្មោះរបស់នាង កំពុងតែចាប់ផ្តើមឡើងកូដជាលំដាប់ ។ នៅក្នុងពិធីខួបកំណើតនោះ គេមិនសូវឃើញមានវត្តមាន អ្នកសិល្បៈរួមអាជីព ចូលរួមច្រើននោះទេ គេឃើញត្រឹមតែ មិត្តភក្តិជិតដិត និងក្រុមគ្រួសារនាងតែប៉ុណ្ណោះ ។
ជាធម្មតា ឲ្យតែមានសិល្បករ-សិល្បការិនី រៀបចំពិធីខួបកំណើតម្តងៗ តែងតែឃើញរៀបចំ កម្មវិធីធំដុំជាលក្ខណៈ ទ្រង់ទ្រាយធំ ស្របពេលជាមួយគ្នានោះដែរ ក៏មានព័ត៌មានលេចឮថា ការរៀបចំកម្មវិធីនោះ គឺមានការចាំជួយឧបត្ថម្ភ ពីបុរសសម្បូរទ្រព្យជាអ្នកផ្គត់ផ្គង់ លុយកាក់ឲ្យរៀបចំ ។
ដោយឡែក ពិធីការិនីរូបនេះ បែរជាមិនរៀបចំ កម្មវិធីជប់លៀង ជាដុំកំភួនអ្វីឡើយ ប្រហែលជាមិនមាន ប្រុសបណ្តូលចិត្ត ឬក៏អ្នកសម្បូរ ទ្រព្យសម្បតិ្តណា ចាំជួយ ទំនុកបម្រុង នាងហើយមើលទៅ បានជាធ្វើខួបកំណើត ស្ងាត់ៗបែបនេះ៕





កែវ ផល្លីកា ធ្វើ​ខួប​កំណើត​ស្ងាត់ៗ​ សង្ស័យ​គ្មាន​អ្នក​ចាំ​ឧបត្ថម្ភ​