ប្រភព៖lookingtoday
អាមេរិក : សារព័ត៌មានបរទេសមួយ បានចុះផ្សាយថា លោក Derek Nance ដែលរស់នៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក គឺជាបុរសម្នាក់ដែលមាន ចំណង់ទទួលទានអាហារចម្លែក ដោយគាត់បរិភោគតែសាច់ឆៅប៉ុណ្ណោះ អស់រយៈពេល៥ឆ្នាំហើយ។
Nance យល់ថា ការធ្វើដូច្នេះគឺជួយព្យាបាល ទៅដល់ អាការៈចង់ក្អួតរបស់គាត់ ហើយរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ គាត់តម គ្រប់អាហារចំអិន ទាំងឡាយដោយងាកមកបរិភោគ តែសាច់ឆៅប៉ុណ្ណោះ។ គ្រូពេទ្យ និយាយថា Nance តមអាហារដែលមាន សារជាតិទ្រទ្រង់រាងកាយ ផ្សេងៗអស់រយៈពេលដ៏យូរបែបនេះ គាត់អាចប្រឈមនឹងជំងឺផងដែរ ជាពិសេស ជំងឺលើសជាតិសាច់តែម្តង៕