Saturday, October 5, 2013

ប្រភព៖lookingtoday
បុរសក៏មានការបារម្ភលើការប្រតិបត្តិការ ពេលររួមភេទផងដែរ។ គ្មានមនុស្សប្រុសណាម្នាក់ ដែលត្រូវស្លាប់នោះទេ នៅពេលមានការបារម្ភអំពីការរួមភេទ។ ប៉ុន្តែដូចបុរសៗនឹងបារម្ភអំពី រឿងរ៉ាវជាច្រើននៃការរួមភេទ។

ដូច្នេះ នេះគឺជាការព្រួយបារម្ភទាំង ១០យ៉ាងរបស់បុរសអំពីការរួមភេទ និងធ្វើឲ្យពួកគេមិនអាចដេក លក់នៅពេលយប់បានដូចមនុស្សធម្មតា។ យើងនឹងមិនត្រឹមតែបំបាត់ ការឆ្ងល់របស់អ្នកតែមួយមុខទេ ប៉ុន្តែយើងក៏នឹងប្រាប់អ្នកអំពីរបៀប ដែលអាចជួយខ្លួនឯងបានកុំឲ្យ បារម្ភអំពីការរួមភេទទៀត។

១- បុរសបរិសុទ្ធ៖ បុរសភាគច្រើននឹងមិនដែលប្រាប់មិត្តភក្តិ ឬដៃគូរួមភេទខាងស្រីរបស់គេថា ពួកគេមិនដែលរួមភេទទាល់តែសោះនោះទេ។  ទោះបីជាយ៉ាងណាក៏ដោយ ការដែលមានភាពបរិសុទ្ធមិនមែន ជាអារម្មណ៍មួយត្រូវអៀនខ្មាសនោះទេ។ តាមការពិត មនុស្សស្រីភាគច្រើន នឹងនិយាយលើកទឹកចិត្តខ្លួនថា ពួកគេគឺជាមនុស្សដំបូងហើយ សម្រាប់អ្នក។

២-តែងតែរួមភេទដោយដៃ៖ នេះគ្រាន់តែជំនឿមិនត្រឹមត្រូវមួយ ចំនួនតូចប៉ុណ្ណោះ ដែលទាក់ទងនឹង ការរួមភេទដោយដៃ។ ចំពោះចម្លើយគឺមិនមែននោះទេ ការរួមភេទដោយដៃមិន អាចធ្វើឲ្យអ្នកលែងមានកូនបានទេ ទោះបីជាអ្នកធ្វើ វាច្រើនដងយ៉ាងណាក៏ដោយ។ វាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុង ការយល់ដឹងអំពីរាងកាយរបស់អ្នក ហើយវាអាចមានទម្លាប់មួយ ប្រកបដោយសុខភាពផងដែរ។

៣-ការទិញស្រោមអនាម័យ៖ ការពិតដែលអ្នកដឹង គឺថាអ្នកត្រូវតែទិញស្រោមអនាម័យ នេះមានន័យថា អ្នកកំពុងតែគិតអំពីសុវត្ថិភាពនៃការរួមភេទ ហើយនោះគឺជាជំហានមួយដ៏ត្រឹមត្រូវ។ ការដែលមិនអាចទិញអ្វីបាន ចូរចងចាំថាការរួមភេទដោយមិន មានសុវត្ថិភាពអាចនឹងបង្កទៅជាជំងឺជា ច្រើនដូចជា ជំងឺអេដស៍ដែលអាច នឹងធ្វើឲ្យអ្នកស្លាប់បាន។ រឿងនោះគួរតែផ្តល់ឲ្យអ្នកនូវទំនុកចិត្ត ដែលអ្នកត្រូវតែទិញ ស្រោមអនាម័យមកប្រើ និងថែរក្សាអ្នក និងដៃគូអ្នកកុំឲ្យឆ្លងជំងឺ ពីការរួមភេទបាន។

៤-ខ្លាចដៃគូខាងស្រីមិនដល់កំពូល៖ ខណៈដែលអ្នកអាច ឬមិនអាចបំពេញបំណង ដល់នាងបានវាមិនអាស្រ័យ ទៅលើថាអ្នកត្រូវ រួមភេទឲ្យបានច្រើនដងនោះទេ។ ការដែលអ្នកទាំងពីមាន ទំនាក់ទំនងផ្លូវកាយ និងផ្លូវចិត្តកាន់តែយូរ ហើយការសប្បាយរបស់នាង គឺជារឿងសំខាន់សម្រាប់អ្នកផ្ទាល់ដែរ អ្នកគួរតែមិនចាំបាច់គិត អំពីរឿងនេះទៀតទេ។

៥- មិនទាន់ត្រៀមខ្លួន៖ នេះគឺជារឿងដែលមិនគួរឲ្យ ជឿមួយផ្សេងទៀត ប៉ុន្តែបុរសក៏អាចមានអារម្មណ៍ថា មានសម្ពាធទៅលើការរួមភេទដែរ នៅពេលពួកគេមិនទាន់ ត្រៀមខ្លួនរួច។ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនទេ ចូរប្រាប់ឲ្យត្រង់ៗទៅ។ ជំនួសឲ្យការបដិសេធន៍របស់អ្នក ដៃគូអ្នកនឹងគោរពតាមភាពស្មោះត្រង់របស់អ្នក ហើយនាងនឹងរងចាំរហូតដល់អ្នកត្រៀមខ្លួនរួច។

៦-ដៃគូមិនចង់រួមភេទបាន៖ ប្រសិនបើដៃគូខាងស្រីរបស់អ្នក កំពុងតែមានអារម្មណ៍ថាមានសម្ពាធ ឬត្រូវបានបង្ខំឲ្យរួមភេទនៅពេល នាងមិនទាន់នឹងត្រៀមខ្លួនផងនោះ វានឹងមិនអាចបំពេញបំណង ដល់អ្នកបានទេ។ ដូច្នេះចូរផ្តល់ឲ្យនាងនូវគម្លាតមួយ និងយល់ដឹងពីតម្រូវការរបស់នាង និងរង់ចាំឲ្យនាងត្រៀមខ្លួនរួចសិនទៅ។ ការរង់ចាំប្រហែលជារឿងល្អសម្រាប់អ្នក។
៧-គិតគូរពីទំហំប្រដាប់ភេទ៖ ការដែលអ្នកធ្លាប់ឮនេះ គឺជារឿងត្រឹមត្រូវ។ ទំហំមិនមែនជាដំណោះស្រាយ ដ៏ធំមួយដែលអ្នកត្រូវតែដឹងថានឹងធ្វើ អ្វីនោះទេ។ ការដែលមានរូបសម្បត្តិដ៏ល្អនឹង មិនអាចធ្វើឲ្យអ្នកក្លាយទៅជាដៃគូ រួមភេទដ៏ល្អបានទេប្រសិនបើអ្នក មិនដឹងពីរបៀបធ្វើឲ្យដៃគូអ្នក សប្បាយចិត្តផងនោះ។ សរសៃប្រសាទដែលមានរំញោច ខ្លាំងបំផុតគឺស្ថិតនៅខាងក្រៅទ្វារមាស ដូច្នេះអ្នកអាចផ្តល់ការសប្បាយ ដល់ដៃគូខាងស្រីរបស់អ្នកបាន ទោះបីជាលិង្គរបស់អ្នកតូចក៏ដោយ។ ហើយអ្វីដែលអ្នកមានមិនគ្រប់គ្រាន់ ហេតុអ្វីបានជាអ្នកមិនព្រមគួបផ្សំ ជាមួយនឹងជំនាញរបស់អ្នកទៅ!!!

៨-រួមភេទពេលមករដូវ៖ កាលណាអ្នកទាំងពីរួមភេទ ជាមួយគ្នាកាន់តែមានផាសុខភាព កាន់តែយូរ ក្នុងពេលនាងមករដូវ វាគ្មានហេតុផលអ្វីដែលអ្នក មិនអាចរួមភេទបាននោះទេ។ ចំពោះចម្លើយគឺមិនមានអ្វីទាស់ខុសនោះទេ វាប្រហែលជាមានបញ្ហារញ៉េរញ៉ៃបន្តិចបន្តួច ប៉ុន្តែនោះគឺជាជម្រើស ផ្ទាល់ខ្លួនរបស់អ្នក។ ចូរប្រាកដថា អ្នកបានរួមភេទដោយមាន ការការពារួចហើយ ដូច្នេះអ្នកមិនអាចឆ្លងជំងឺតាមការរួមភេទបានទេ។

៩-ខ្លាចដៃគូកុហក៖ ប្រសិនបើដៃគូខាងស្រី របស់អ្នកពិតជាមិនទាន់ ទទួលបានចំនុចកំពូលមួយ ទេ ប៉ុន្តែនាងកំពុងតែកុហក វាមានឱកាសតិចតួចណាស់ ដែលអ្នកនឹងអាចដឹងអំពីរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ជំនួសឲ្យការថប់អារម្មណ៍ថានាងកំពុងតែកុហក ឬមិនមែននោះ អ្នកគួរតែបារម្ភឲ្យបានច្រើន អំពីការប្រាកដថានាងរីករាយចំពោះ ខ្លួនឯងដែរឬក៏អត់។ ចូរនិយាយប្រាប់នាងអំពីអ្វីដែល ធ្វើឲ្យនាងមានអារម្មណ៍ល្អ និងអ្វីដែលអ្នកត្រូវតែធ្វើដើម្បីជួយឲ្យ នាងទទួលបានចំនុចកំពូល។ កាលបើអ្នកធ្វើអ្វីៗឲ្យនាងសប្បាយ ចិត្តកាន់តែច្រើន អ្នកនឹងមិនចាំបាច់បារម្ភថា នាងកុហកនោះទេ។

១០-ខ្លាចអាអូនតូចអត់កម្លាំង៖ ការគិតអំពីការបរាជ័យ គឺជាមធ្យោបាយមួយគង់តែកើតមានទេ។ ចូរធ្វើឲ្យអារម្មណ៍ស្ងប់ បន្ធូរអារម្មណ៍ និងរីករាយជាមួយនឹងការរួមភេទ របស់អ្នកដោយមិនបាច់បារម្មណ៍អំពី អាកប្បកិរិយារបស់អ្នកឡើយ។ ជាមួយគ្នានេះដែរ ចូរចៀសវាងការទទួលទានស្រាច្រើនពេក មុនពេលរួមភេទព្រោះវាអាចនឹង ធ្វើឲ្យលិង្គអ្នកមិនអាចងើបឡើង បានជាបណ្តោះអាសន្ន៕

ក្តីបារម្ភ១០យ៉ាង របស់បុរស ពេលឡើងលើគ្រែ