Showing posts with label ព័តមានបច្ចេកវិទ្យា. Show all posts
Showing posts with label ព័តមានបច្ចេកវិទ្យា. Show all posts

Tuesday, October 1, 2013

​លោក Glenn Martin គឺជា​អ្នកគ្រប់គ្រង​គំរោង​ផលិត ម៉ាស៊ីន​មនុស្ស​ហោះ (Jetpack) នេះ​បាន​មានប្រសាសន៍ថា “​កាលពី​ឆ្នាំ 1984 យើងទាំងអស់គ្នា​ធ្លាប់​បានឃើញ​ទិដ្ឋភាព ដែល​មិនអាច​បំភ្លេចបាន​ហើយ​គឺ មនុស្ស​ហោះ​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​កីឡា​អូឡាំពិក ប៉ុន្តែ​ដំណើរការ​វា​មិនអាច​ទុកចិត្តបាន​នោះទេ​!“ គាត់​បាន​បន្តទៀតថា​៖ “​ឥលូវ​នេះ​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​សុបិន​នេះ​ក្លាយជា​ការពិត​“​។​

បើតាម​ប្រភព​របស់ RealityPod បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Martin Aircraft កំពុង​សំងំ​អភិវឌ្ឍ​គំរោង​មនុស្ស​ហោះ​នេះ ហើយ​វា​ពិតជា​អាច​កើតមានឡើង​ឆាប់ៗ​ចំពោះ​ម៉ាស៊ីន​ដ៏ អស្ចារ្យ​មួយ​នេះ​។ ប្រភព​នោះបាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​នឹង​បញ្ចេញ​ផលិតផល​នេះ​ក្នុង​ឆ្នាំ 2015 បើសិនជា​ពុំមាន​ឩ​ប​សគ្គ​អ្វី​ធំដុំ ហើយ​វា​អាច​នឹងមាន​តំលៃ​ចាប់ពី $20,000 ក្នុង​មួយគ្រឿង​។​
ប្រភព៖khmer-new

មនុស្ស​ហោះ​ចេញលក់​ឆាប់ៗ​នេះហើយ​!

Wednesday, September 25, 2013

វា​ពិត​ជា​រឿង​មិន​គួរ​ឲ​ជឿ​នេះ​នោះ​ទេ ថា​ IPhone 5S ដែល​ដាក់​លក់​នៅលើ​ទី​ផ្សា​នៅ​ក្នុង​តម្លៃ​យ៉ាង​ថ្លៃ​នោះ​ បែ​រ​ចំនាយ​ថ្លៃ​ដើម្បីផលិត​អស់​យ៉ាង​តិច​បំផុត​ គឺ​ត្រឹម​តែ $199 ប៉ុណ្ណោះ​សំរាប់ ១៦Gb ។

ចំណែក​ឯ​ ៦៤Gb វិញ​ចំនាយ​អស់ $218 ដើម្បី​បង្កើត​ទូរស័ព្ទ​មួយ​នេះ​មួយ​គ្រឿង ។ តម្លៃ​ទាំង​នេះ​ត្រូវ​បាន​បូក​សរុប​នឹង​ បញ្ចេញ​លទ្ធផល​ដោយ ក្រុម​ហ៊ុន IHS ក្នុង​កំឡុង​ពេល​ដែល ដែល​ទូរស័ព្ទ​នេះ​លក់​ដាច់​បំផុតហើយ​ថ្លៃ​នោះ ​របាយ​ការណ៍​ទាំង​នេះបាន​ចេញ​លំអិត​ថ្ងៃ​នេះ ។ 

គួរ​បញ្ជាក់​ផង​ដែល​ថា​ក្រុម​ហ៊ុន APPLE បាន​បញ្ចេញ​ IPone 5S លក់​នៅ​ក្នុង​តម្លៃ $849  ។



IPhone 5S បង្កើត​ឡើងចំនាយ​ថវិការ​អស់​តែ $199 ប៉ុណ្ណោះ

ប្រាកដ​ខ្លាំង​ណាស់​លោក​អ្នក​ប្រាកដ​ជា​ភ្ញាក់​នៅ​ពេល​ដែល​បាន លឺ​ថា ​IPhone 5S ពណ័​មាស អាច​មាន​តម្លៃ​រហូត​ដល់ $10,000  សហ​រដ្ឋអាមេរិច ។ វា​ពិត​ជា​តម្លៃ​មួយ​ដ៏​សែន​ថ្លៃ មិន​ដែល​ជួប​ប្រទះ ឡើយ​ តាំង​ពី​ពិភព​មាន​ទូរស័ព្ទ​ប្រើ​មក​ មិន​មាន​ទូរស័ព្ទ​មួយ​ណា​អាច​ដាក់​លក់ ថ្លៃ​ដ៏​ម្លឹង​នោះ​ទេ ។

យោង​តាម​គេ​ហទំព័រ​បរទេសមួយ​បាន​ឲដឹង​ថា គេ​បាន​ប្រទះឃើញ​តម្លៃ​ដ៏​គួរ​ឲ​ភ្ញាក់​ផ្អើល​មួយ​ដែល​ បាន​ដាក់​លក់​នៅ​លើ​គេហទំព័រ​ eBay ដែល​ជា​គេ​ហទំព័រ​លក់​ទំនិញ​តាម​រយះ ប្រព័ន្ធ​អ៊ីន​ធឺ​ណែត នៅ​លើ​ពិភព​លោក​ នោះ គឺ ទួរស័ព្ទ IPhone 5S ពណ័​មាស របស់​ក្រុម​ហ៊ុន​ APPLE ដែល​ទើបតែ​ដាក់​លក់ នៅ​លើ​ទី​ផ្សាកម្ពុជា​​ប្រហែល ជា ២-៣ ថ្ងៃ​មុន​នេះ  ។

អ្នក​លក់​នៅ​លើ​ eBay ដែល​មាន​ អត្ថលេខ "Papakar" បានដាក់​លក់​ IPhone 5S​ ពណ័​ទឹក​មាស Unlock សំរាប់​ប្រាស់​បានទូទាំង​ពិភព​លោក ក្នុង​តម្លៃ $10,000 រួម​ជា​មួយ​នឹង 51 bids ។ ចំណែក​ឯ​អ្នក​លក់​ផ្សេង​ទៀត ហ៊ាន​លក់​ក្នុង​តម្លៃ​ត្រឹម​តែ $4,000 ប៉ុនណ្ណោះ​ក្នុង​មួយ​គ្រឿង ។

គួរ​បញ្ជាក់​ផង​ដែល​ថា ក្រុមហ៊ុន APPLE បាន​លក់ ​IPhone 5S នឹង 5C អស់កាលពី ចុង​ប្តា​ហ៍​មុន​ ដែល​សប្តាហ៍ ប្រវត្តសាស្រ្ត​របស់​​ ក្រុមហ៊ុន APPLE ហើយ​ដែល​អាច​លក់​ ទូរស័ព្ទ​ដាច់​បាន​ច្រើន​យ៉ាង​នេះ ។

ប្រជាជន​របស់ សហ​រដ្ឋអាមេរិច អាច​ទិញ​ទូរស័ព្ទ​ IPhone 5S បាន​ក្នុង​តម្លៃ​សម្យ​នឹង​ថោក​បំ​ផុត ត្រឹម​តែ $199 សំរាប់​កិច្ចសន្យា​ ២ឆ្នាំ ។



IPhone 5S ពណ័​មាស ដាក់​លក់​នៅ​លើ​ eBay ក្នុង​តម្លៃ $10,000

Wednesday, September 18, 2013

កាលពីថ្ងៃទី១០ខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅ ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការន៍ធំមួយ នៅសហរដ្ឋអាមេរិក ក្នុងការបង្ហាញវត្តមាន iPhone 5C និង iPhone 5S។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុន Apple បានប្រកាសថា iOS 7 Full នឹងត្រូវដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ខែកញ្ញា។
មកដល់ពេលនេះ ការកំណត់របស់ Apple បានមកដល់ ក្រុមហ៊ុនបានដាក់ឲ្យអ្នកប្រើ iOS ទាំងអស់ធ្វើការ ទាញយកដោយសេរី ដោយនៅក្នុងនោះ ក៏មានហ្គេមថ្មីៗ មួយចំនួនត្រូវបា នភ្ជាប់មកជាមួយផង។
គួរបញ្ជាក់ផងដែរថា iOS 7 អាចប្រើបាននៅលើ iPhone 4/4S, iPhone 5/5S, iPad 2, iPad 3, iPad 4, iPad min និង iPod Touch 5៕




ប្រភព៖Lookingtoday

iOS 7 ចេញជាផ្លូវការ (Video Inside)

នៅក្នុងពេលឆាប់ៗនេះ Yahoo នឹងបន្ថែមមុខងារថ្មីមួយទៀតទៅលើ  Youtube app សម្រាប់ទូរស័ព្ទ ដែលមុខងារថ្មីនោះ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចមើលវីដេអូ Youtube ជាលក្ខណៈ Offline បាន។
នៅថ្ងៃនេះ ក្រុមហ៊ុន YouTube បានប្រកាសឲ្យដឹងជាផ្លូវការថា ខ្លួននឹងបន្ថែមមុខងារថ្មីមួយទៀត ដែលអាចឲ្យអ្នកប្រើប្រាស់ Add Video ចូលទៅកាន់ឧបករណ៍ (ស្មាតហ្វូន និង Tablet) សម្រាប់មើលនៅពេល អត់មានអ៊ីនធើណែត។
មានន័យថា នៅពេលនេះ លោកអ្នកមិនចាំបាញ់ទាញយកវីដេអូពី YouTube សម្រាប់ទុកមើលនោះទេ គឺគ្រាន់តែ Add Video ទៅកាន់ឧបករណ៍ស្មាតហ្វូន ឬ Tablet នោះលោកអ្នកអាចមើលវាបាន បើទោះបីជាគ្មានអ៊ីនធើណែតក៏ដោយ។

YouTube បានបញ្ជាក់ឲ្យដឹងថា មុខងារនេះ នឹងមាននៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់អំពីកាល បរិច្ឆេទច្បាស់លាស់នោះទេ៕

ប្រភព៖Lookingtoday

YouTube app នឹងអាចមើលវីដេអូ Offline បានឆាប់ៗនេះ

Tuesday, September 10, 2013

បន្ទាប់ពីទន្ធឹងរង់ចាំ អស់រយៈពេលជាយូរនៅពេលនេះ ក្រុមហ៊ុន Apple បានបង្ហាញ iPhone 5S និង iPhone 5C ជាផ្លូវការ។ iPhone 5S មានបីពណ៌ សម្រាប់ជ្រើសរើស ដែលមានពណ៌មាស ស និងខ្មៅ ហើយប្រើប្រាស់ នូវ Double LED Flash និង Chip A7 ដែលជា Chip ថ្មីរបស់ Apple ដែលលឿនជាង iPhone 5 ដល់ទៅ ៥ដង ចំពោះការរចនាវិញ គឺដូចគ្នាទៅនឹង iPhone 5៕





ប្រភពពី៖Lookingtoday

Apple បង្ហាញ iPhone 5S និង iPhone 5C ជាផ្លូវការ (Video Inside)

Monday, September 9, 2013

ញ៉ូវដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៣ថា តា ម ការអះអាង របស់ មន្ត្រីជាន់ខ្ពស់ ឥណ្ឌា បានបញ្ជាក់ថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ខាងមុខ ឥណ្ឌា នឹងដាក់បញ្ចូលអ្នក វិទ្យាសាស្ត្រ របស់ខ្លួន សម្រាប់ការឡើងទៅសិក្សា និងងរុករកនៅ លើភពព្រះអង្គារ ។
លោក U.R. Rao សាស្ត្រាចារ្យនៃក្រុមប្រឹក្សារដ្ឋទទួល បន្ទុកកិច្ចការស្រាវជ្រាវ ផ្នែកជីវៈ បានប្រាប់ដល់បណ្តា អ្នក សារព័ត៌មាន ថា “នៅក្នុងខែវិច្ឆិកាខាងមុខ ក្រុមការងាររបស់យើង នឹងបំពេញបេសកកម្មនៅ លើភពព្រះអង្គារ ក្រោម ការរៀបចំនិងចាត់ ចែងឡើង ដោយអង្គការស្រាវជ្រាវផ្នែក អវកាសរបស់ប្រទេសឥណ្ឌា ។
នេះជាអ្វីដែលយើងចង់បាន ហើយការបំពេញ បេសកកម្ម នេះដែរគឺធ្វើឡើងតាម រយៈយានអវកាស របស់យើង ឈ្មោះPSLV-XL” ។
លោកសាស្ត្រាចារ្យបានបន្ថែមថា “សម្រាប់បេសកកម្មនេះ យើងមិនទាន់កំណត់ឈ្មោះអ្វីនៅឡើយទេ ដោយយើង គ្រាន់តែដឹងថា វាជាការរុករកមួយនៅឋានព្រះអង្គារ រុករកការមានជីវិតនៅទីនោះតែប៉ុណ្ណោះ” ។
លោកបាន បន្ថែមថា “យើងនឹងចំណាយពេល២៩៩ថ្ងៃនៅលើភពព្រះអង្គារ” ។
សូមបញ្ជាក់ដែរថា ឥណ្ឌា ជាប្រទេសទី៦ហើយ ដែលបានប្រកាសថានឹងចាប់ផ្តើមបេសកកម្ម រុករកនៅលើភពព្រះ អង្គារ បន្ទាប់ពី មានការប្រកាសអំពីបេសកកម្មរបស់សហរដ្ឋអាម៉េរិក រុស្ស៊ី អឺរ៉ុប ចិន និងជប៉ុននោះ ៕

ប្រភពពី៖ដើមអំពិល

ក្នុងខែវិច្ឆិកា ខាងមុខឥណ្ឌា នឹងចូលរួមក្នុង បេសកកម្ម អវកាសនៅ ភពព្រះអង្គារ

នៅថ្ងៃទី១០ខាងមុខនេះ ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone ជំនាន់ថ្មីដែលត្រូវ បានគេរំពឹងទុកថា ជា iPhone 5S រួមជាមួយនឹង មុខងារស្គែនម្រាមដៃ និងអ្វីផ្សេងៗមួយ ចំនួនទៀត ដែលខុសពី iPhone 5។ ដោយឡែកនៅថ្ងៃនេះ សារព័ត៌មានចិន បានចាប់ផ្ដើមធ្វើការ ផ្សព្វផ្សាយនូវ iPhone 5S ដែល Apple នឹងបង្ហាញនៅថ្ងៃស្អែក។
ប្រភពព័ត៌មាន CTechCn បានឲ្យដឹងថា ក្រុមហ៊ុន Apple ពិតជាមាន iPhone 5S មែន ដោយនៅក្នុងនោះ iPhone 5S ប្រើ Chip A7 អេក្រង់៤អ៊ីង កាមេរ៉ាទំហំ ៨មេហ្គាភិចសែល។ បើទោះបីជាយ៉ាង ណាក៏ដោយ ព័ត៌មាននេះ នៅមិនទាន់យក ជាផ្លូវការនោះទេ ព្រោះថាខាងក្រុមហ៊ុន Apple មិនបានប្រកាសថា iPhone ជំនាន់ថ្មីមានឈ្មោះ iPhone 5S។
គួរបញ្ជាក់ផងដែរថា iPhone 5C ដែលគ្រប់គ្នារំពឹងថាជា iPhone  តម្លៃថោកប្រហែលជា មានលក់តែនៅក្នុង ទីផ្សារប្រទេសចិន ចំណែកនៅតាមបណ្ដា ប្រទេសផ្សេងៗ គឺមានលក់តែ iPhone 5S៕

ប្រភពពី៖​ Lookingtoday

ចិន​ចាប់​ផ្ដើម​ផ្សព្វផ្សាយ iPhone 5S

Saturday, September 7, 2013

ពីមុខ​ៗ​មក​​វា​បាន​លេច​ចេញ​នៅ​លក្ខ​ណះ​រូប​រាង​ខ្លះៗ របស់​ IPhone 5S ហើយ​ឥ​ឡូវ​នេះ​វា​បាន​លេច​ចេញ​នៅ​ប៉ូ​តុង​ចុច​សុវត្ថិ​ភាព សំរាប់​ស្កែន​ម្រាម​ដៃ របស់ IPhone 5S ។ គួ​រ​ឲ​កត់​សំគាល់​ថា​​ប៉ូ​តុង​របស់​ IPhone 5S មាន​លក្ខណះ​ខុស​គ្នា​ពី IPhone ដាច់​ស្រលាស់​ ហើយ​វា​សុវត្ថិភាព​ជាង IPhone 5 ។







IPhone 5S បំពាក់​ម៉ាស៊ីន​សុវត្ថិភាព ស្កែន​ម្រាម​ដៃ

Fake_page
ក្នុងការល្បីល្បាញរបស់គេហទំព័រសំបុករៀន គេហទំព័រមួយដែលមានឈ្មោះថា
គេទំព័រសំបុកអាយធីថាជាគេហទំព័រសំបុករៀនជាFake Page(ដែលយកស្ទាយតាមគេ)
យើងបានខលទៅសួរគេហទំព័រសំបុករៀន
គេនិយាយថា នេះជាគេហទំព័រគេពិត តែគ្រាន់តែធ្វើស្ទាយដូចគ្នាអត់កើត
ថាគេក្លែងបន្លំ។នេះពិតជាសំបុកអាយធី អត់ចេះគិតទេអី

សូមចុចមើលអត្តបទដែលសំបុកអាយធីបានផ្សាយ
សូមមើអ្វីដែលគេទំព័រសំបុកអាយធីថាគេFake      អត្តបទរបស់គេ

របៀប​ Report Facebook Page បន្លំ​អ្នក​ដទៃ

 

ដោយសារ​ចំនួន​អ្នក​ប្រើប្រាស់​ Facebook នៅ​តែ​បន្ត​កើន​​ឡើង ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ប្រើ​បែប​ត្រឹម​ត្រូវ និង​អ្នក​ប្រើ​បែប​​ខុស​​ទំនង ។ បច្ចុប្ប​ន្ន​មាន​ចំនួន​អ្នក​បង្កើត​ Facebook Page ឬ Facebook Group ជា​ច្រើន​សន្ធឹក​ ទាំង​មាន​ប្រយោជន៍ និង​ឥត​ប្រយោជន៍ ឬ​ក្នុង​គោល​បំណង​បន្លំ​​អ្នក​ដទៃ​ជាដើម ។ ថ្ងៃនេះ សំបុកអាយធី សូម​ណែ​នាំពី​របៀប​ដាក់របាយ​ការណ៍ (Report) ទៅកាន់ Facebook Page ណា​ដែល​លោកអ្នក​គិត​ថា មិន​ត្រឹម​ត្រូវ ឬ​ប៉ះ​ពាល់​អ្នក​ដទៃ ។ ដើម្បី​អាច​ដាក់​របាយការណ៍បាន​ លោកអ្នក​ចាំ​បាច់​ត្រូវ​អនុវត្តន៍ តាម​វិធី​ងាយៗ​មួយចំនួន និង​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឲ្យ​ច្បាស់​ពី​មូល​ហេតុ​សម​ស្រប ក្នុងការ​​រាយការណ៍​ ។

Login គណនី Facebook

សូម​លោកអ្នក​ចូល​ទៅ Login គណនី Facebook ជាមុនសិន ទើបអាច​ស្វែងរក​ទំព័រ​ណា ដែល​ចង់​ដាក់​​​របាយ​ការណ៍​បាន ។ សំបុកអាយធី សូម​លើក​យក​ Facebook Page មួយ​ដែល​មាន​ឈ្មោះថា៖ គេហទំព័រ​សំបុករៀន ដែល​ទំព័រ​នេះ មាន​ចេតនា​ចម្លង​ទិន្នន័យ​ពី​សំបុកអាយធី និង​ព្យាយាម​ប្រើ​ប្រាស់​រូប Profile រួម​ទាំង​ព័ត៌មាន​មួយ​ចំនួន​ទៀត ឲ្យ​មាន​លក្ខណៈ​ដូច ស្ទើរ​តែ ៧០% ឬអាច​នឹង​មើល​ច្រឡំ ។
Fake_page
សូម​ក្រឡេក​ទៅ​មើល​រូបខាងលើ លោកអ្នក​ពិត​ជា​អាច​សន្និដ្ឋាន​បានថា៖ Facebook Page មួយនេះ​មាន​ចេតនា ក្នុងការ​ចម្លង​​ព័ត៌មាន និង​បន្លំ​ជា​ Facebook Page របស់​សំបុកអាយធី ។

របៀប​ដាក់​របាយ​ការណ៍ Facebook Page

  • ដើម្បី​អាច​ដាក់​របាយ​ការណ៍ លើ​ទំព័រ​ណាមួយ លោកអ្នក​ត្រូវ​​នៅលើ ទំព័រ​នោះ ដោយ​​វាយ​​ឈ្មោះ ​ក្នុង​​ប្រអប់​ស្វែង​រក ។ ឧទាហរណ៍៖ លោកអ្នក​បាន​ស្វែង​រក និង​ចង់​ដាក់​របាយការណ៍ លើ Facebook Page ដែល​ក្លែង​បន្លំ​ឈ្មោះ សំបុករៀន នេះ ។
Fake_page_sombokrean
  • បន្ទាប់​មក សូម​ចុចលើ​សញ្ញា * ហើយ​ចុចលើ Report Page
report_page
  • សូម​លោកអ្នក​ផ្តល់​នូវ​ចម្លើយ​ដ៏សម​ស្រប​មួយ ឲ្យ Facebook អាច​ពិចារណា និង​ពិនិត្យ​មើលថា តើ​ការ Report របស់​អ្នក​ត្រឹម​ត្រូវ​ដែរ​ឬទេ ។
duplicate_page_fake
បញ្ជាក់៖ លោកអ្នក​អាច​ជ្រើស​រើស​ជម្រើស​ដទៃ ក្នុងការ​ដាក់​របាយការណ៍ ដូចជា​ការ Report ទៅលើ Post ឬ​ព័ត៌មាន​ដែល​ប៉ះពាល់​ដល់​អារម្មណ៍​លោកអ្នក​ជាដើម ។

សន្និដ្ខាន៖

បន្ទាប់​ពីការ​ដាក់​របាយការណ៍ ទៅ Facebook ជោគជ័យហើយ លោកអ្នក​អាច​នឹង​ទទួល​បាន​លទ្ធផល ពី​ការ​ដាក់​របាយការណ៍​នោះ ថា​តើ​ត្រឹម​ត្រូវ ឬ​មិន​ត្រឹម​ត្រូវ ។ មិន​ខុស​គ្នាពី គណនី Facebook ក្លែង​ក្លាយ​នោះទេ លោកអ្នក​អាច​ដាក់​របាយការណ៍ ហើយ​ប្រាប់​ទៅ​មិត្ត​ដទៃ​ឲ្យ​ជួយ ដាក់​របាយការណ៍​ផងដែរ ។ ប៉ុន្តែសូម​ចំណាំ​ថា Facebook មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹម​ត្រូវ​បំផុត មុន​នឹង​អនុវត្តន៍​ការ​ដាក់​របាយការណ៍​របស់​អ្នក ។ សូមកុំ​ព្យាយាម​ដាក់​របាយការណ៍ ទៅលើ​គណនី ឬទំព័រ​ណា​ដែល​មានភាព​ប្រក្រតី ឬ​ត្រឹម​ត្រូវ​ លោកអ្នក​នឹង​ខាត​ពេលវេលា ព្រោះ​ Facebook គ្មាន​ថ្ងៃ​អនុវត្តន៍​តាម​របាយការណ៍ អ្នក​នោះទេ ។
ជាចុងក្រោយ សំបុកអាយធី សូម​ស្នើរ​ឲ្យ​មិត្ត​អ្នកអាន ប្រើប្រាស់ Facebook ឲ្យ​បាន​ត្រឹមត្រូវ​ ជៀសវាង​ការ​បន្លំ ឬ​ក្លែង​ក្លាយ​អ្នក​ដទៃ ដូច​ Facebook Page ឈ្មោះ សំបុករៀន ខាងលើ​នេះ ជាដាច់​ខាត ។ វា​គ្មាន​តម្លៃ ឬ​លទ្ធផល​ណាមួយ តបស្នង​ពី​ការ​ប្រព្រឹត្ត​បែប​ល្មើស​នោះទេ ។ សូម​មិត្ត​អ្នកអាន ជួយ​ធ្វើ​ការ​ដាក់​របាយការណ៍​ទៅកាន់ Facebook Page ខាងលើ ព្រោះ ​គេ​បាន​ល្មើស និង​ប្រើប្រាស់​រូបភាព​របស់​សំបុកអាយធី ដែល​ទាំងនេះ ជាហេតុ​ផល​គ្រប់​គ្រាន់​មួយ សម្រាប់​ Facebook ធ្វើ​ការ​ពិចារណា ជាសារ​ព្រមាន​ដល់​ ទំព័រ​ក្លែង​ក្លាយ ឬ​បិទ​ទំព័រ​នេះ ជាផ្លូវការ ។ សំបុកអាយធី សូម​អរគុណ ចំពោះការជួយ ដាក់​របាយការណ៍ និង​បន្ត​គាំទ្រ សំបុកអាយធី ។

ដោយខ្មែរផេក


គេហទំព័រសំបុកអាយធីប្រកួតជាមួយគេហទំព័រសំបុករៀន