នៅថ្ងៃនេះ ក្រុមហ៊ុន YouTube បានប្រកាសឲ្យដឹងជាផ្លូវការថា ខ្លួននឹងបន្ថែមមុខងារថ្មីមួយទៀត ដែលអាចឲ្យអ្នកប្រើប្រាស់ Add Video ចូលទៅកាន់ឧបករណ៍ (ស្មាតហ្វូន និង Tablet) សម្រាប់មើលនៅពេល អត់មានអ៊ីនធើណែត។
មានន័យថា នៅពេលនេះ លោកអ្នកមិនចាំបាញ់ទាញយកវីដេអូពី YouTube សម្រាប់ទុកមើលនោះទេ គឺគ្រាន់តែ Add Video ទៅកាន់ឧបករណ៍ស្មាតហ្វូន ឬ Tablet នោះលោកអ្នកអាចមើលវាបាន បើទោះបីជាគ្មានអ៊ីនធើណែតក៏ដោយ។
YouTube បានបញ្ជាក់ឲ្យដឹងថា មុខងារនេះ នឹងមាននៅក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់អំពីកាល បរិច្ឆេទច្បាស់លាស់នោះទេ៕
ប្រភព៖Lookingtoday