Tuesday, October 1, 2013

​លោក Glenn Martin គឺជា​អ្នកគ្រប់គ្រង​គំរោង​ផលិត ម៉ាស៊ីន​មនុស្ស​ហោះ (Jetpack) នេះ​បាន​មានប្រសាសន៍ថា “​កាលពី​ឆ្នាំ 1984 យើងទាំងអស់គ្នា​ធ្លាប់​បានឃើញ​ទិដ្ឋភាព ដែល​មិនអាច​បំភ្លេចបាន​ហើយ​គឺ មនុស្ស​ហោះ​នៅក្នុង​ព្រឹ​តិ្ត​ការណ៍​កីឡា​អូឡាំពិក ប៉ុន្តែ​ដំណើរការ​វា​មិនអាច​ទុកចិត្តបាន​នោះទេ​!“ គាត់​បាន​បន្តទៀតថា​៖ “​ឥលូវ​នេះ​ខ្ញុំ​កំពុង​ធ្វើ​ឲ្យ​សុបិន​នេះ​ក្លាយជា​ការពិត​“​។​

បើតាម​ប្រភព​របស់ RealityPod បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Martin Aircraft កំពុង​សំងំ​អភិវឌ្ឍ​គំរោង​មនុស្ស​ហោះ​នេះ ហើយ​វា​ពិតជា​អាច​កើតមានឡើង​ឆាប់ៗ​ចំពោះ​ម៉ាស៊ីន​ដ៏ អស្ចារ្យ​មួយ​នេះ​។ ប្រភព​នោះបាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​នឹង​បញ្ចេញ​ផលិតផល​នេះ​ក្នុង​ឆ្នាំ 2015 បើសិនជា​ពុំមាន​ឩ​ប​សគ្គ​អ្វី​ធំដុំ ហើយ​វា​អាច​នឹងមាន​តំលៃ​ចាប់ពី $20,000 ក្នុង​មួយគ្រឿង​។​
ប្រភព៖khmer-new

មនុស្ស​ហោះ​ចេញលក់​ឆាប់ៗ​នេះហើយ​!