ប្រភពព័ត៌មាន CTechCn បានឲ្យដឹងថា ក្រុមហ៊ុន Apple ពិតជាមាន iPhone 5S មែន ដោយនៅក្នុងនោះ iPhone 5S ប្រើ Chip A7 អេក្រង់៤អ៊ីង កាមេរ៉ាទំហំ ៨មេហ្គាភិចសែល។ បើទោះបីជាយ៉ាង ណាក៏ដោយ ព័ត៌មាននេះ នៅមិនទាន់យក ជាផ្លូវការនោះទេ ព្រោះថាខាងក្រុមហ៊ុន Apple មិនបានប្រកាសថា iPhone ជំនាន់ថ្មីមានឈ្មោះ iPhone 5S។
គួរបញ្ជាក់ផងដែរថា iPhone 5C ដែលគ្រប់គ្នារំពឹងថាជា iPhone តម្លៃថោកប្រហែលជា មានលក់តែនៅក្នុង ទីផ្សារប្រទេសចិន ចំណែកនៅតាមបណ្ដា ប្រទេសផ្សេងៗ គឺមានលក់តែ iPhone 5S៕
ប្រភពពី៖ Lookingtoday