Showing posts with label ព័តមានក្នុងប្រទេស. Show all posts
Showing posts with label ព័តមានក្នុងប្រទេស. Show all posts

Sunday, September 29, 2013

ប្រភព៖khmeronlinenews
ភ្នំពេញ : រឿងហេតុដ៏ចៃដន្យបំផុតមិននឹកស្មានដល់ និងកម្រមានជួបប្រទះ បានកើតឡើង
ឡើងទៅលើប្តីប្រពន្ធ២នាក់កាលពីព្រឹកថ្ងៃទី២៩កញ្ញានេះ បង្កភាពភ្ញាក់ផ្អើលឆុលពេញក្នុងភូមិ
ព្រៃទ្រា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បន្ទាប់ពី ពលរដ្ឋទាំងនោះឃើញបុរសបានយក
កាន(ប៊ីដុង)សាំងដែលមានផ្ទុកសាំងប្រមាណ១០លីត្រ ទៅចាក់ចូលក្នុងធុងសាំងរថយន្ត ដោយសារ
តែរថយន្តរបស់គាត់អស់សាំង ស្រាប់តែឆាបឆេះយ៉ាងសន្ធោរ សន្ធៅ រលាកពេញខ្លួនប្រាណរបស់
គាត់តែម្តង បន្ទាប់ពីគាត់បានស្រែកហៅអោយគេជួយផង! ជួយផង! ។
ពលរដ្ឋខ្លះអះអាងថា មិនដឹងពីមូលហេតុឆេះនោះទេ ស្រាប់តែសុខៗឆេះតែម្តង អាចមក
ពីបុរសនោះជក់បារី ឬប្រហែលមកពីគាត់បានបញ្ឆេះរថយន្តចោល ហើយចាក់សាំងតែម្តង
បណ្តាលអោយមានចំហេះឆាបឆេះឡើង ។រថយន្តម៉ាកកាមរី ឆ្លាមពណ៌ប្រផេះសា្លកលេខ
ភ្នំពេញ2L-6929 ។
ដោយសារតែឃើញប្តីស្រែកយ៉ាងខ្លាំង និងឃើញអណ្តាត ភ្លើងឆេះពេញខ្លួនប្តី ប្រពន្ធរត់
ចេញពីក្នុងផ្ទះស្ទុះមកជួយពន្លត់ដោយភ័យស្លន់ស្លោ ស្រាប់តែអណ្តាតភ្លើងបានជះបក់មកត្រូវ
ស្រ្តីជាប្រភពបណ្តាលអោយរលាកផងដែរ តែរបូសស្រាលប៉ុណ្ណោះ ហើយអ្នកជិតខាងក៏បាននាំ
គ្នាជួយពន្លត់ដោយបាញ់បំពង់ពន្លត់អគ្គីភ័យរហូតទាល់តែរលត់ ហើយក៏ប្រញាប់បញ្ជូនជន
រងគ្រោះទាំង២ទៅមន្ទីរពេទ្យ៕

ប្រពន្ធនិងប្តីឆេះរោលខ្លោចដូចជ្រូចខ្វៃ ពេលយកសាំងចាក់ក្នុងរថយន្ត

Friday, September 27, 2013

ប្រភព៖វត្តភ្នំ
ខេត្តកំពង់ឆ្នាំង ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០​១​៣ ស្ថិត​នៅ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរ​ណ៌ ដោយ​សារតែ​គេ​បាន​  ប្រទះឃើញ​បុរស​ម្នាក់​បានយក​ក្រ​មា​​ចង​.​ក​​ធ្វើ​អត្ត​ឃាត​នៅក្នុង​ផ្ទះ។

​បើតាម​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ អ៊ុន សំអុល អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ត្រង់ចំណុច​កើត​ហេតុ​​ខាងលើ​។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ជនរងគ្រោះ​តែងតែ​ដើរលេង​ផឹកស៊ី​មិនដែល​លោះ​ថ្ងៃ​នោះទេ ហើយ​នៅ​ថ្ងៃ​កើត​ហេតុ​ម្តាយ​បាន​ស្តីបន្ទោស​រឿង​ផឹកស៊ី​ ហើយ​បុរស​រូប​នោះ​​ក៏​ដើរទៅ​ក្រោយ​ផ្ទះ​បាត់​។ លុះដល់​វេលា​កើតហេតុ​ខាងលើ ប្អូន​ស្រី​បង្កើត​របស់​យុវជន​នេះ​ដើរទៅ​បន្ទប់​ក្រោយ​ផ្ទះ ក៏​ស្រាប់តែ​ឃើញ​បងប្រុស​របស់ខ្លួន​ចង.ក​សម្លាប់​ខ្លួន ក៏​ស្រែក​ឆោ​ឡោ​បង្ក​ឲ្យមាន​ការ​ភ្ញាក់ផ្អើលដល់​ប្រជា​ពលរដ្ឋ និងសមត្ថ​កិច្ចុ។

​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់ បានបញ្ជាក់​​ឲ្យ​ដឹងថា ជនរងគ្រោះ​ពិតជា​បាន​ចង​.​ក​ធ្វើអត្តឃាត​មែន ដោយ​ពុំ​មែន​ជា​ករណី​ឃាត​កម្មនោះ​ទេ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​ប្រគល់​សាកសពជន​រងគ្រោះ​​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

បុរស​ចិត្តខ្លាំង ខឹង​ម្តាយ​ស្តីបន្ទោស​​រឿង​ផឹកស៊ី យក​ក្រមា​ចង​.​ក​ធ្វើអត្តឃាត​នៅក្នុង​ផ្ទះ​

Thursday, September 26, 2013

ប្រភព៖khmeronlinenws
ស្ទឹងត្រែង៖ សព​បុរស​ចំណាស់​ម្នាក់​ ត្រូវ​បាន​គេ​ប្រទះឃើញ​សព​អណ្តែត​ទឹក​នៅ​ជិត​ផ្ទះ​ហាង​ខារ៉ាអូខេ​ទឹក​រាំ នៅ​ក្នុង​ភូមិ​ កណ្ដាល សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​២៥​ខែ​កញ្ញា​ឆ្នាំ​២០១៣ ។
ក្រុម​គ្រួសារ​សព​បាន​បញ្ជាក់​ឲ្យ​ ដឹង​ថា ឪពុក​ របស់​គាត់ ឈ្មោះ សឿត ហ៊ី​វ អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹងត្រែង បាន​ចេញ​បាត់​ពី​ផ្ទះ​តាំងពី​ល្ងាច​ថ្ងៃទី​២២​វេលា​ប្រមាណ​ម៉ោង ៧​យប់​ខែ​កញ្ញា មិន​ដឹង​ទៅ​ខាង​ណា នៅ​ពេល​ ដែល​មាន​ទឹកជំនន់​កំពុង​ឡើង​ខ្លាំង​ហើយ​ការ​ចេញ​ពី​ផ្ទះ​នេះ ក្រុម​គ្រួសារ​មានការ​សង្ស័យ​ថា គាត់​ដើរ​ទៅ​លេង​ផ្ទះ​អ្នកជិតខាង​ពីព្រោះ​គាត់​ស្លៀក​តែ​ខោខ្លី តែប៉ុណ្ណោះ ទើប​មិន​ចាប់​អារម្មណ៍​ដើរ​រក ។
ក្រុម​គ្រួសារ​បាន​បញ្ជាក់​ថា ឪពុក​គាត់​បាត់​ពី​ផ្ទះ​ចំនួន​៤​ថ្ងៃ គ្មាន​ដំណឹង​ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ដើរ​សួរ អ្នកស្រុក​នៅក្នុង​ភូមិ តែ​គ្មាន​ន​ណា​ម្នាក់​ឃើញ និង​ដឹង​ដំណឹង​សោះ ទើប​មកដល់​ថ្ងៃទី​២៥ វេលា​ម៉ោង​៥​ល្ងាច​ទើប​មាន​ដំណឹង​ថា មាន​មនុស្ស​ស្លាប់​អណ្តែត​ទឹក​ទើប​នាំគ្នា​មក​មើល​គឺ​ពិតជា​សព​ឪពុក​ របស់​ខ្លួន​មែន ។
សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​មើល​សព​បាន​អះ​អាង​ថា សព​ធ្វើ​កោសល្យវិច័យ​រក​មូលហេតុ​មិន​ដឹង​ នោះ​ទេ ដោយសារ​ដៃជើង​ត្រូវ​ត្រី​ស៊ីដាច់​អស់ ហើយ​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​តែប៉ុណ្ណោះ ៕

ប្រទះឃើញ​សព​​អណ្តែត​ទឹក​បន្ទាប់ពី​បាត់​ខ្លួន​៤​ថ្ងៃ

Tuesday, September 24, 2013

ប្រភព៖phnomda
នារី​ខ្មែរ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​​ ការ​ធ្លាក់​ខ្លួន​មក​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​នានា​ ជាពិសេស​តាម​ហាង​ខារ៉ាអូខេ​ គឺ​ដោយសារ​ខ្លួន​បាន​បាត់​បង់​ព្រហ្មចារី​ទៅ​លើ​បុរស​ៗ។ តើ​នាង​បាន​បាត់​បង់​​ព្រហ្មចារី​ដោយ​របៀប​ណា? ហេតុ​អ្វី​គ្រាន់​តែ​បាត់​បង់​ព្រហ្មចារី​ សុខ​ចិត្ត​មក​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​ទាំង​នោះ?
ស្រី​លក្ខណ៍​ អាយុ២៣ឆ្នាំ​ ធ្វើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ម្ដុំ​ស្ថាន​ទូត​រុស្ស៊ី​ បាន​រៀប​រាប់​ទាំង​ទឹក​មុខ​ស្រងូត​ស្រងាត់​ថា​ កាល​ពី​មុន​នាង​​មិន​មែន​ធ្វើ​ការងារ​នៅ​ក្នុង​ខារ៉ាអូខេ​អីចេះ​ទេ។​ ដំបូង​ គឺ​នាង​ធ្វើ​ការ​នៅ​រោង​ចក្រ​ប៉ុណ្ណោះ​ ក្រោយ​មក​នាង​ក៏​មាន​សង្សារ​ម្នាក់។​

 ស្រី​លក្ខណ៍​ថា៖“ពេល​នោះ​ហើយ​ដែល​ខ្ញុំ​ជ្រុល​ជ្រួស​អស់​ព្រហ្មចារី​ជាមួយ​នឹង​សង្សារ​របស់​ ខ្ញុំ។ ស្រលាញ់​គ្នា​មិន​បាន​​ប៉ុន្មាន​ផង​​ សង្សារ​ខ្ញុំ​ក៏​សុំ​បែក​ ព្រោះ​គេ​បែក​ចិត្ត​​ស្រលាញ់​ស្រី​ផ្សេង។ ដោយ​មាន​ការ​ឈឺ​ចាប់​ និង​ខូច​ចិត្ត​ពេក​ ខ្ញុំ​ក៏បាន​សម្រេច​ចិត្ត​ចូល​មក​ធ្វើ​​ការ​ក្នុង​ខារ៉ាអូខេ​រហូត​មក”។
ចំណែក​ ស្រី​ខួច​ ​សិស្ស​នៃ​សាលា​ឯកជន​មួយ​ក្នុង​រាជធានី​ភ្នំ​ពេញ​ ដែល​កំពុង​ធ្វើ​ការ​នៅ​ហាង​ខារ៉ាអូខេ​មួយ​នៅ​តាម​បណ្ដោយ​ផ្លូវ​ទេពផន​​បាន​ ប្រាប់​ឲ្យ​ដឹង​ផង​ថា​ ការ​ដែល​នាង​មក​ធ្វើ​ការ​នៅ​ក្នុង​កន្លែង​កម្សាន្ត​បែប​នេះ​ គឺ​ដោយ​សារ​តែ​នាង​ចង់​រក​លុយ​​សម្រាប់​ផ្គត់​ផ្គង​ការ​​ចាយ​វាយ​ដោយ​ខ្លួន​ ឯង​ ជា​ពិសេស​លើ​ការ​រៀន​សូត្រ​។
ស្រី​ខួច​បាន​បន្ថែម​ទៀត​ថា​៖ “ម្យ៉ាង​ទៀត​ ដោយ​សារ​តែ​ខូច​ចិត្ត​ ចំពោះ​សង្សារ​ដែល​ស្រលាញ់​ស្ទើរ​លេប​ តែ​ពេល​​បាន​ខ្លួន​បាន​ប្រាណ​ខ្ញុំ​ហើយ ​​បែរជា​បោះបង់​ខ្ញុំ​ចោល​ ទើប​ខ្ញុំ​បង្ខំ​ចិត្ត​មក​ធ្វើ​ការ​នៅ​កន្លែង​នេះ”។

នារី​ខ្មែរ​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត​ទម្លាយ​រឿង​អស់​ ព្រហ្មចារី​លើក​ដំបូង​

Thursday, August 29, 2013

រាជធានីភ្នំពេញ ៖ គូសង្សារថ្មោងថ្មីមួយគូរ ដែលស្រឡាញ់គ្នាស្ម័គ្រស្មោះ រហូតសម្រេចចិត្តរួមរស់ជាមួយគ្នា បានរយៈពេលជិតកន្លះឆ្នាំមកហើយនោះ ពេលនេះបានឈានដល់ផ្លូវបំបែក បន្ទាប់ពីអ្នកទាំង២ បានបបួលគ្នាទៅអង្គុយសាសង នៅសួនកម្សាន្តកោះ ពេជ្រកាលពីយប់ថ្ងៃទី២៨ សីហា ២០១៣ ហើយត្រូវចោរលួចម៉ូតូទៅបាត់។
លុះនៅព្រឹកថ្ងៃទី២៩ សីហា ២០១៣ ពួកគេបានឈ្លោះទាស់ទែងគ្នារហូតប្រើហិង្សា ដោយភាគីខាងបុរសបានវាយទៅលើនារីជាសង្សារ នៅកន្លែងធ្វើការរបស់ ខ្លួនស្ថិតក្នុងផ្សារបឹងត្របែកផ្លាហ្សា។
តាមប្រភពបានឱ្យដឹងថា បុរសជាសង្សារត្រូវគេស្គាល់ឈ្មោះជា កុសល អាយុ៣០ឆ្នាំ ជាជាងកាត់សក់នៅក្នុងផ្សារបឹងត្របែកផ្លាហ្សា ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចំណែកនារីជាសង្សារឈ្មោះសំ រីណា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា ។ ក្រោយពីកើតមានហិង្សាភ្លាមៗ នគរបាលប៉ុស្តិ៍បឹងត្របែកបានចុះអន្តរាគមន៍ឃាត់ខ្លួនគូសង្សារទាំង ២នាក់យកមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីសួរនាំ និងធ្វើការអប់រំ ហើយឱ្យត្រឡប់ទៅផ្ទះវិញ។
តាមការរៀបរាប់របស់បុរសឈ្មោះជា កុសល បានឱ្យដឹងថា មូលហេតុដែលបង្កឱ្យទៅជាហិង្សានេះដោយសារខ្លួនមានការសង្ស័យលើ នារីជាសង្សារថា បានបើកដៃឱ្យចោរលួចម៉ូតូរបស់ខ្លួននៅកោះពេជ្រ ប៉ុន្តែភាគីខាងនារីបានបសិសេធថា មិនមានគំនិតធ្វើដូច្នោះឡើយ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

ស្រឡាញ់​គ្នា​ជិត​កន្លះ​ឆ្នាំ ​នាំ​គ្នា​ដើរ​លេង​បាត់​ម៉ូតូ​មួយ​គ្រឿង​ ទាស់​គ្នា​ផ្ទុះ​ហិង្សា​

Thursday, August 15, 2013


bbbbbខេត្ដស្វាយរៀង ​ ៖​ បុរស​ម្នាក់​បាន​លង់​ទឹក​ព្រែក​ស្លាប់​ ដោយ​គេ​សង្ស័យ​ថា​ ពេល​ស្រវឹងស្រា​ទៅ​ផ្ទះ​តាម​ផ្លូវ​កាត់​ ។​ ករណី​ខាងលើ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​សាក​សព​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ រសៀល​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​២០១៣​ នៅ​ក្នុង​ព្រែក​កន្ទុយ​វៃ​ ក្នុងភូមិ​ស្វាយ​ សង្កាត់​ចេក​ ក្រុង​-​ខេត្ដស្វាយរៀង​ ។​
​គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា​ បុរស​រង​គ្រោះ​ឈ្មោះ​ វ៉ា​ន់​ យ៉ុ​ង​ អាយុ​៤៣​ ឆ្នាំ​មុខរបរ​ជា​កសិករ​ រស់នៅ​ក្នុងភូមិ​ផ្ទល់​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​ ។​ ក្រុម​ គ្រួសារ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ដែរ​ថា​ មុន​ពេល​កើតហេតុ​កាលពី​ថ្ងៃ​ទី​១១​ ខែ​ សីហា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​៤​រសៀល​ ជន​រង​គ្រោះ​បាន​ទៅ​លេង​ផ្ទះ​យាយ​នៅ​ ក្ន្នុ​ង​ភូមិ​ព្រៃ​វល្លិ​ ឃុំ​កំពង់ចម្លង​ ស្រុក​ ស្វាយ​ជ្រំ​ ដើម្បី​និយាយ​រឿង​លក់​ដីស្រែ​ តែ​នៅ​ពេល​នោះ​ក្រោយ​ពី​ចប់​ការ​ពិភាក្សា​ លក់​ដីស្រែ​ក៏​បាន​ជួបជុំ​ផឹកស៊ី​រហូត​ដល់​ ស្រវឹង​ ហើយ​ជន​រង​គ្រោះ​បាន​សម្រាន្ដ​ នៅ​ទីនោះ​មួយ​យប់​ ។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១២​ ខែសីហា​ ឆ្នាំ​២០១៣​ ជន​រង​គ្រោះ​បាន​ ធ្វើ​ដំណើរ​ពី​ផ្ទះ​យាយ​ទៅ​កាន់​ផ្ទះ​ប្អូនថ្លៃ​ ស្ថិត​ក្នុងភូមិ​ព្នៅ​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ ជ្រំ​ហើយ​ត្រូវ​បាន​ប្អូនថ្លៃ​បបួល​ផឹកស៊ី​បន្ដ​ រហូត​ដល់​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​ ទំនងជា​ជន​រង​គ្រោះ​នឹក​ចង់​វិល​ត្រឡប់​ ទៅ​ផ្ទះ​ប៉ុន្ដែ​ជន​រង​គ្រោះ​មិន​បាន​ធ្វើ​ដំណើរ​ តាម​ផ្លូវគោក​ក៏​ចុះ​ផ្លូវ​កាត់​ហែល​ទឹក​តាម​ព្រែក​ក៏​បាត់​ខ្លួន​តែ​ម្ដង​ ។​
​ក្រោយ​ពី​ការ​បាត់​ខ្លួន​ក្រុម​គ្រួសារ​ជន​ រង​គ្រោះ​ក៏​បាន​មក​សួរនាំ​ផ្ទះ​យាយ​ និង​ ផ្ទះ​ប្អូនថ្លៃ​ តែ​ត្រូវ​គេ​ប្រាប់​ថា​ ជន​រង​គ្រោះ​ បាន​ចាកចេញ​ទៅ​យូរហើយ​ ។​ ដោយ​មានការ​សង្ស័យ​ថា​ ជន​រង​គ្រោះ​ធ្វើ​ដំណើរ​ ឆ្លង​ព្រែក​ក៏​បាន​ជួល​ទូក​អ្នក​ភូមិ​ ព្រម​ ទាំង​អួន​អូស​ចុះឡើង​ក្នុង​ព្រែក​អស់​រយៈ​ ពេល​ជាង​៣​ម៉ោង​ទើប​ប្រទះ​ឃើញ​សាក​ សព​ស្លាប់​បាត់​ទៅ​ហើយ​ ។​
​សាកសព​ជន​រង​គ្រោះ​បើ​តាម​ការ​អះអាង​ពី​មន្ដ្រី​ជំនាញ​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ តែ​ពុំ​មែន​ជា​អំពើ​ឃាតកម្ម​អ្វី​ទេ​ ព្រោះ​ពុំ​មាន​ស្លាកស្នាម​ដែល​គួរ​ឱ្យ​សង្ស័យ​ទាក់ទិន​ការ​សម្លាប់​ណាមួយ​ពី ​ឃាតក​ឡើយ​ ។​
​សាកសព​ជន​រង​គ្រោះ​ក្រោយ​ពី​ពិនិត្យ​ និង​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​រួច​បាន​ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

__________________________
ប្រភពព័ត៌មានពី៖ នគវត្ត

ធ្វើ​ដំណើរ​តាម​ផ្លូវ​កាត់​ពេល​ស្រវឹងស្រា​ហែល​ឆ្លង​ព្រែក​លង់​ស្លាប់​

Sunday, August 11, 2013

ប្រភព: Khmer-note

ពស់ពន្ាក់ចឹក​ ទុកទាល់តែដំបៅរលួល ទើបមកពេទ្យត្រូវកាត់ជើងចេញ

Saturday, August 10, 2013

Wednesday, August 7, 2013

ប្រភពពី ៖ អង្គរធំមេដៀ

២​លេខ រួច​មក​ហើយ ដែល​ “អង្គរ​ធំ” បាន​ចុះ​ផ្សាយ​អត្ថបទ​ឆ្លង​ឆ្លើយ​គ្នា រវាង​ប្តី​នឹង​ប្រពន្ធ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ភាគី​ប្រពន្ធ​បក​អាក្រាត​ថា ប្តី​បាន​ប្រើ​ផ្លែ​ចេក ផ្លែ​ននោង ផ្លែ​ត្រប់ ដាក់​ប្រដាប់​ភេទ​នាង។ បន្ទាប់​មក ភាគី​ប្តី​បាន​បដិសេធ ដោយ​គំរាម​ប្តឹង​។ ឥឡូវ​ភាគី​ប្រពន្ធ ព្រមាន​ធ្ងន់ៗ​ថា ប្តី​នេះ​ធ្វើ​បាប​នាង ហើយ​មិន​ទទួល​កំហុស នាង នឹង​ប្តឹង​ទារ​ជំងឺ​ចិត្ត ៣.០០​០​ដុល្លារ ប៉ះ​ប៉ូវ​កិត្តិយស​ដែល​បាត់​បង់...។
សូមរំព្ញកថា នាងស៊ុន សាវឌី អាយុ៣៩ឆ្នាំ រស់នៅភូមិ​ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ជាស្រីមេម៉ាយកូន២ បាន សាងស្នេហ៍ជាមួយប្តីក្រោយឈ្មោះធឹម សេរី អាយុ ៤១ឆ្នាំ បង្កើតបាន​កូន​ម្នាក់ទៀត ក៏ជួបភាពរកាំរកូស ចែកផ្លូវគ្នាទៅ។ នាងប្រពន្ធបានចោទប្តីថា ជាមនុស្ស ល្មោភកាម តែងប្រើផ្លែចេក ផ្លែត្រប់ ផ្លែននោងខ្នាត តូច បំពាក់ស្រោមអនាម័យ ដាក់​ប្រដាប់ភេទនាងជា មុនសិន ទើបគេប្រើប្រដាប់ធម្មជាតិ ជាក្រោយ។ ឯភាគីប្តីក៏ឡងវិញថា លោកមិនដែលប្រព្រឹត្តអំពើ អាក្រក់យ៉ាងនេះទេ គឺអ្វីៗប្រពន្ធមួល​បង្កាច់​ទាំងស្រុង ហើយប្រពន្ធនេះ គឺជាដើមហេតុធ្វើឱ្យឪពុកក្មេកស្លាប់៘ បន្ទាប់ពី “អង្គរធំ” បានចុះផ្សាយលើកទី២ តាមបទសម្ភាសន៍របស់ប្តីមក បណ្តាលឱ្យនាងប្រពន្ធ ក្តៅគុម្ពត្រចៀកខ្លាំងណាស់ ក៏អញ្ជើញអ្នកយកព័ត៌មានយើងទៅជួប រួចបកអាក្រាតប្តីជាថ្មីម្តងទៀត ដោយដាក់ពាក្យបណ្តឹងទារជំងឺចិត្ត ៣.០០០ដុល្លារផង។
នាងស៊ុន សាវឌី រៀបរាប់ថា នាងកើតក្នុងគ្រួសារមួយដែលឪពុកជាអ្នកបើកយន្តហោះ ម្តាយជាមេផ្ទះ (ស្លាប់ទាំង២)។ រូបនាងជាកូនច្បង ក្នុងចំណោមបងប្អូន២នាក់ ធ្លាប់​រៀនដល់ថ្នាក់ទី៨ នៃអនុវិទ្យាល័យនរា និង មានស្រុកកំណើតនៅភូមិកំពង់សំបួរ ឃុំសំរោងក្នុង ស្រុកសង្កែ ខេត្តបាត់ដំបង។ កាលពីអាយុ១៨ឆ្នាំ នាងបាន រៀប​ការ​ជាមួយបុរសម្នាក់ឈ្មោះកែវ ពេជ្រ បន្ទាប់ពីជិះម៉ូតូបុកគ្នា ដោយចៃដន្យនៅមុខវត្តដំរីស។ ប្តីនោះ ធ្វើការខាងដោះមីន ដោយរួមរស់ជាមួយគ្នាបាន១៣ឆ្នាំ ក៏ចែកផ្លូវគ្នា​ដើរ​ទៅ ដោយបង្កើតបានកូន២នាក់។ នាងក្លាយជាស្រីមេម៉ាយ បានមួយរយៈ ក៏មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀត ឈ្មោះធឹម សេរី ដែល មានអាជីពជា​គ្រូ​ទាយ មកពីជំរំ។ គេមានស្រុកកំណើតនៅភូមិអូរញូរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។
នាងស៊ុន សាវឌី បន្តទៀតថា សេចក្តីស្នេហាចាប់ផ្តើមដំបូងគឺជួបគ្នានៅក្នុងផ្ទះសំណាក់យូរៗម្តង លុះ ក្រោយមក លោកធឹម សេរី ក៏នាំនាងទៅនៅជុំគ្នាឯផ្ទះរបស់គេ។ បុរសនេះ បានកុហកនាងថា ប្រពន្ធដើម របស់គេកើតមហារីកស្បូន ពុំអាចរួមភេទបានឡើយ ទើបគេទៅ ចាក់ថ្នាំរម្ងាប់អារម្មណ៍នៅប្រទេសថៃ កុំឱ្យតណ្ហាកម្រើកបាន ព្រោះប្រពន្ធឈឺ។ លុះទៅដល់ស្រុករបស់គេ ទើបដឹងថា ប្រពន្ធដើមរបស់គេជាស្រីល្បែង រត់ចោលប្តីសោះ ប៉ុន្តែ នាងជ្រុលខូចខ្លួន ទៅហើយ ក៏សម្រេចចិត្តយក​គេជា​ប្តី ដោយបង្កើតបានកូនម្នាក់ទៀត ជាចំណងនិស្ស័យ។ ការរួមរស់ជាមួយគ្នាផ្អែមល្ហែមតែដំបូង លុះ នាងមានកូនខ្ចី ប្តីនោះមិនសូវនឹកនា បែរជាទុកនាងជាទាសីតណ្ហា និងសម្រាប់ប្រើឱ្យមើលកូនដើមរបស់គេទៅវិញ។ រំព្ញកពីរឿងទណ្ឌកម្មផ្លូវភេទវិញ ស្ត្រីជាភរិយានេះ ពោលទាំង ក្តៅក្រហាយថា ប្តីនេះ មានស្រីញីរាប់មិនអស់ លុះចូល​មកដល់ផ្ទះ មិនសូវមានតម្រេកតណ្ហាជាមួយនាងទេ។ ពីមុន គេធ្លាប់តែបបោស អង្អែលថ្នាក់ថ្នមនាង លុះគេសម្បូរស្រី ក៏លែងថ្នាក់ថ្នម បែរជា បង្ខំនាងឱ្យបៀមប្រដាប់​ភេទ ឯរូបគេ ដេកផ្ងារជង្គ្រាង ឱ្យប្រពន្ធ បម្រើ។ ជួនកាល គេទៅបេះផ្លែននោង នៅខ្ចីឡឹកមិនទាន់មានគ្រាប់ ជួនក៏ផ្លែត្រប់ ឬផ្លែចេកខ្ចី មកបំពាក់ស្រោមអនាម័យ បង្ខំ​នាងរួមរ័ក តាមទ្វារមាសនាង រហូតដល់គេសម្រេចតណ្ហា។ ជួនកាល គេ ធ្វើបែបនេះ ឱ្យមានអារម្មណ៍ពុះកញ្ជ្រោលសិន ទើបគេរួមរ័កតាម ធម្មជាតិ។ ឯរូបនាង ដោយ​ខ្លាច​កូនអត់ឪហៅ ក៏ចេះតែទ្រាំធ្វើ ទាសីតណ្ហាយ៉ាងនេះទៅ។ នាងមិនដែលវាយធ្វើបាបកូនដើមរបស់ គេ ដូចការចោទប្រកាន់នោះឡើយ ប៉ុន្តែ ថ្ងៃមួយ កូនម្នាក់នោះ វាជុះ អាចម៍ប្រឡាក់ពេញខ្លួន ទើបនាងចាប់ដៃម្ខាងរបស់វាយួរទៅលាងទឹកឱ្យ ស្រាប់តែប្តីចោទ- ប្រកាន់ថា ធ្វើបាបកូនគេទៅវិញ។ ឯរឿងឪពុកបង្កើតរបស់ប្តីនេះ ដួល​ស្លាប់ ក៏ព្រោះតែជំងឺ លើសឈាម ពុំមែនស្លាប់ដោយសារឈឺចិត្តនឹងនាង ជាកូនប្រសានេះឡើយ។ ប៉ុន្តែ នាងទទួល ស្គាល់ថា ធ្លាប់បានតបតជាមួយឪក្មេកខ្លះ ដោយសារបុរសចំណាស់នោះដៀលជេរនាងខ្លាំងពេក។
នាងស៊ុន សាវឌី បង្ហើបប្រាប់ថា ឥឡូវនាងបានដាក់ពាក្យបណ្តឹងទៅការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្ត​បាត់ដំបង សុំទារជំងឺចិត្ត ពីប្តីនេះចំនួន៣.០០០ដុល្លារ ទុកចិញ្ចឹមកូន និងទាមទារឱ្យសមត្ថកិច្ចផ្តល់យុត្តិធម៌ដល់នាងផង។ ជុំវិញរឿងរ៉ាវចោទប្រកាន់គ្នាដដែលៗនេះ មានសាក្សីមួយចំនួនដែលកាន់ខាងនាងប្រពន្ធ បំភ្លឺថា ធម្មតាស្រី លុះត្រាតែដល់កមែនទែន ទើបហ៊ាននិយាយពីរឿងកេរ្តិ៍ខ្មាសប្រាប់គេឯង មិនដែលសុខៗទៅ​ស្តោះ​កមាត់ដាក់ទ្រូងឯងនោះទេ។
រីឯសាក្សីខាងប្តី បាននិយាយថា រឿង អ៊ីចឹងៗមិនគួរនាងជាប្រពន្ធនេះហ៊ាននិយាយទេ ដោយចោទថា នាងសាវឌី ជាស្រីឥតកេរ្តិ៍ខ្មាស។ ដូច្នេះ ករណីនេះ អ្នកយក​ត៌មាន​យើងមិនហ៊ានអះអាងថា ខាងណាខុសខាងណាត្រូវនោះ ឡើយ ស្រេចលើមិត្តអ្នកអានពិចារណាតាមការគួរ ៕


ប្រពន្ធ​ហែក​ថែម​រឿង​បង្ខំ​រួម​ភេទ​នឹង​ផ្លែ​ត្រប់​ចេក​ននោង

Tuesday, August 6, 2013

ប្រភព: HappyCambodia

គ្រាប់បែក​មួយ​គ្រាប់ បាន​ផ្ទុះឡើង​លាន់ ឮ​កងរំពង ជ្រែក​ស្បៃ​រាត្រី នៅក្បែរ​សាលាដំបូង​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​ភ្ញាក់ផ្អើ​លអស់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច តែ​ជា​សំណាងល្អ មិន​បណ្តាល​ឲ្យ ពលរដ្ឋ​ណា​ម្នាក់ រងគ្រោះថ្នាក់​នោះ​ឡើយ គ្រាន់តែ​បណ្តាល​ឲ្យ​ជញ្ជាំង​អគារ និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន ដែល​នៅ​ក្បែរ នោះ​រង​ការខូចខាត​។​
​នៅវេលា​ម៉ោង ១៖០៥​នាទី រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​០៧ សីហា ឆ្នាំ​២០១៣ នេះ គ្រាប់បែក​មួយ​គ្រាប់​ដែល​គេ​ដាក់​ប្លុង​ចោល ក្នុង​រយៈពេល​មួយ​នាទី​ក្រោយមក បាន​ផ្ទុះ​នៅ​ជាប់​របង​សាលាដំបូង​រាជធានី​ភ្នំពេញ ស្ថិត​តាម​បណ្តោយ​ផ្លូវ ២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ។ ជា​ការកត់សម្គាល់ ករណី​ដាក់​បំផ្ទុះ​គ្រាប់បែក​នេះ ជា​លើកទីមួយ​ហើយ នៅក្នុង​រាជធានី​ភ្នំពេញ ចាប់តាំងពី​ប្រទេស​កម្ពុជា​ទទួលបាន​សន្តិ​ភាព​ជា​ង​១០​ឆ្នាំ​មកនេះ ជាពិសេស​កើតមានឡើង ខណៈ​ដែល​សមត្ថកិច្ច​កំពុង រឹតបន្តឹង​សន្តិសុខ​ក្នុង​រាជធានី​ភ្នំពេញ ។ ពាក់ព័ន្ធ​នឹង​ការ​បំផ្ទុះ​គ្រាប់បែក​នេះ សមត្ថកិច្ច​មិន​ទាន់​អាចសន្និដ្ឋាន យ៉ាងណា​នៅឡើយ​ទេ គឺ​កំពុង​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​បន្ត​។​



បំផ្ទុះ​គ្រាប់បែក នៅក្បែរ សាលាដំបូង រាជធានី​ភ្នំពេញ ទាំង​កណ្តាលរាត្រី​