ប្រភព៖khmeronlinenws
ស្ទឹងត្រែង៖ សពបុរសចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញសពអណ្តែតទឹកនៅជិតផ្ទះហាងខារ៉ាអូខេទឹករាំ នៅក្នុងភូមិ កណ្ដាល សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៣ ។
ក្រុមគ្រួសារសពបានបញ្ជាក់ឲ្យ ដឹងថា ឪពុក របស់គាត់ ឈ្មោះ សឿត ហ៊ីវ អាយុជាង៥០ឆ្នាំ មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បានចេញបាត់ពីផ្ទះតាំងពីល្ងាចថ្ងៃទី២២វេលាប្រមាណម៉ោង ៧យប់ខែកញ្ញា មិនដឹងទៅខាងណា នៅពេល ដែលមានទឹកជំនន់កំពុងឡើងខ្លាំងហើយការចេញពីផ្ទះនេះ ក្រុមគ្រួសារមានការសង្ស័យថា គាត់ដើរទៅលេងផ្ទះអ្នកជិតខាងពីព្រោះគាត់ស្លៀកតែខោខ្លី តែប៉ុណ្ណោះ ទើបមិនចាប់អារម្មណ៍ដើររក ។
ក្រុមគ្រួសារបានបញ្ជាក់ថា ឪពុកគាត់បាត់ពីផ្ទះចំនួន៤ថ្ងៃ គ្មានដំណឹងធ្វើឲ្យក្រុមគ្រួសារដើរសួរ អ្នកស្រុកនៅក្នុងភូមិ តែគ្មាននណាម្នាក់ឃើញ និងដឹងដំណឹងសោះ ទើបមកដល់ថ្ងៃទី២៥ វេលាម៉ោង៥ល្ងាចទើបមានដំណឹងថា មានមនុស្សស្លាប់អណ្តែតទឹកទើបនាំគ្នាមកមើលគឺពិតជាសពឪពុក របស់ខ្លួនមែន ។
សមត្ថកិច្ចបានចុះទៅពិនិត្យមើលសពបានអះអាងថា សពធ្វើកោសល្យវិច័យរកមូលហេតុមិនដឹង នោះទេ ដោយសារដៃជើងត្រូវត្រីស៊ីដាច់អស់ ហើយប្រគល់ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីតែប៉ុណ្ណោះ ៕