ប្រភព៖phnomda
នារីខ្មែរមួយចំនួនបានឲ្យដឹងថា ការធ្លាក់ខ្លួនមកធ្វើការនៅកន្លែងកម្សាន្តនានា ជាពិសេសតាមហាងខារ៉ាអូខេ គឺដោយសារខ្លួនបានបាត់បង់ព្រហ្មចារីទៅលើបុរសៗ។ តើនាងបានបាត់បង់ព្រហ្មចារីដោយរបៀបណា? ហេតុអ្វីគ្រាន់តែបាត់បង់ព្រហ្មចារី សុខចិត្តមកធ្វើការនៅកន្លែងកម្សាន្តទាំងនោះ?
ស្រីលក្ខណ៍ អាយុ២៣ឆ្នាំ ធ្វើការក្នុងហាងខារ៉ាអូខេមួយនៅម្ដុំស្ថានទូតរុស្ស៊ី បានរៀបរាប់ទាំងទឹកមុខស្រងូតស្រងាត់ថា កាលពីមុននាងមិនមែនធ្វើការងារនៅក្នុងខារ៉ាអូខេអីចេះទេ។ ដំបូង គឺនាងធ្វើការនៅរោងចក្រប៉ុណ្ណោះ ក្រោយមកនាងក៏មានសង្សារម្នាក់។

ចំណែក ស្រីខួច សិស្សនៃសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ ដែលកំពុងធ្វើការនៅហាងខារ៉ាអូខេមួយនៅតាមបណ្ដោយផ្លូវទេពផនបាន ប្រាប់ឲ្យដឹងផងថា ការដែលនាងមកធ្វើការនៅក្នុងកន្លែងកម្សាន្តបែបនេះ គឺដោយសារតែនាងចង់រកលុយសម្រាប់ផ្គត់ផ្គងការចាយវាយដោយខ្លួន ឯង ជាពិសេសលើការរៀនសូត្រ។
ស្រីខួចបានបន្ថែមទៀតថា៖ “ម្យ៉ាងទៀត ដោយសារតែខូចចិត្ត ចំពោះសង្សារដែលស្រលាញ់ស្ទើរលេប តែពេលបានខ្លួនបានប្រាណខ្ញុំហើយ បែរជាបោះបង់ខ្ញុំចោល ទើបខ្ញុំបង្ខំចិត្តមកធ្វើការនៅកន្លែងនេះ”។