ប្រភព៖វត្តភ្នំ
ខេត្តកំពង់ឆ្នាំង ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតនៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ដោយសារតែគេបាន ប្រទះឃើញបុរសម្នាក់បានយកក្រមាចង.កធ្វើអត្តឃាតនៅក្នុងផ្ទះ។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុន សំអុល អាយុ៣០ឆ្នាំ មានទីលំនៅត្រង់ចំណុចកើតហេតុខាងលើ។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ជនរងគ្រោះតែងតែដើរលេងផឹកស៊ីមិនដែលលោះថ្ងៃនោះទេ ហើយនៅថ្ងៃកើតហេតុម្តាយបានស្តីបន្ទោសរឿងផឹកស៊ី ហើយបុរសរូបនោះក៏ដើរទៅក្រោយផ្ទះបាត់។ លុះដល់វេលាកើតហេតុខាងលើ ប្អូនស្រីបង្កើតរបស់យុវជននេះដើរទៅបន្ទប់ក្រោយផ្ទះ ក៏ស្រាប់តែឃើញបងប្រុសរបស់ខ្លួនចង.កសម្លាប់ខ្លួន ក៏ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចុ។
បន្ទាប់ពីកម្លាំងសមត្ថកិច្ចធ្វើកោសល្យវិច្ច័យរួចរាល់ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះពិតជាបានចង.កធ្វើអត្តឃាតមែន ដោយពុំមែនជាករណីឃាតកម្មនោះទេ។ បន្ទាប់មកសមត្ថកិច្ចក៏ប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕