Thursday, September 26, 2013

ប្រភព៖CEN
​កសិករ​ម្នាក់ នៅ​ភាគខាងត្បូង​នៃ​ប្រទេស​កូ​ឡុំ​ប៊ី ត្រូវបាន​វេជ្ជបណ្ឌិត​វះកាត់​លិង្គ​ចោល ក្រោយពេល​ប្រើប្រាស់​ថ្នាំ Viagra ច្រើន​ហួស​កម្រិត ។​ ​បុរស​វ័យ​ចំណាស់ ៦៦ ឆ្នាំ រូ​នេះ រស់នៅ​ទីរួមស្រុក Gigante, Huila បាន​ប្រើ Viagra យ៉ាងច្រើន ដោយសារតែ​ចង់​បំពេញចិត្ត​មិត្តស្រី​ថ្មី ហើយ​ផលវិបាក គឺ​លិង្គ “​ឡើង​” រហូត ដោយ​មិន​ព្រម “​ចុះ​” មកវិញ ។​ ​ពីដំបូង បុរស​នេះ មិន​ចាប់អារម្មណ៍​ដល់​ស្ថានភាព​ប្រដាប់ភេទ​ខ្លួន​ប៉ុន្មាន​ទេ រហូតដល់​ពេល​វា​លេចចេញ​របួស ដោយសារ​ភាព​ឡើង​រឹង​ជាប់​រហូត អូសបន្លាយ​ដល់​ប៉ុន្មាន​ថ្ងៃ ។​

ក្រោយពេល​ពិនិត្យ វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​តំបន់ បាន​បញ្ជូន​អ្នកជំងឺ​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត ដោយសារ​លក្ខណៈ​ស្មុគស្មាញ​របស់​ជំងឺ ។ នៅ​ទីនោះ វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា លិង្គ​របស់​បុរស​នេះ បាន​រលាក​, ប្រេះ និង​មាន​សញ្ញា​មួយ រលេះរលួយ ។ អាស្រ័យហេតុនេះ តម្រូវ​វះកាត់​ចោល ដើម្បី​ទប់ស្កាត់​ស្ថានភាព​រលាក និង​រលួយ រាលដាល​ទៅកាន់​ផ្នែក​ផ្សេងៗ​របស់​សរីរាង្គ ។​ ​មន្ទីរពេទ្យ​បាន​ព្រមាន​ប្រជាជន​តំបន់ មិនត្រូវ​ប្រើប្រាស់​ពពួក​ថ្នាំ ជួយ​ឲ្យ​ឡើង​រឹង ដោយ​គ្មាន​វេជ្ជបញ្ជារ​របស់​វេជ្ជបណ្ឌិត ដើម្បី​បញ្ជៀ​សហេតុ​ការណ៍​អាក្រក់​ដូច្នេះ ៕

ត្រូវកាត់ “លិង្គ” ចោល ដោយសារ​ប្រើ Viagra ហួសកម្រិត