Thursday, September 26, 2013

ប្រភព៖CEN
ភ្នំពេញ: តារាចម្រៀង ​ដែល​និយម​ចូលចិត្ត​ធ្វើ​ត្រាប់​តាម​សំឡេង អ្នកស្រី ប៉ែន រ៉​ន យកមក​ច្រៀង​ស្ទើរតែ​គ្រប់​កម្មវិធី រ៉ូ​លីន ដែល​កំពុងតែ​ក្រសោប​បាន​ភាពល្បីល្បាញ​ក្នុងស្រុក ពេលនេះ​កំពុងតែ​ត្រូវប៉ាន់​ឯនាយសមុទ្រ​បន្ថែមទៀត ខណៈពេលដែល​ដាក់លក់​សំបុត្រ​ មិនទាន់​ត្រូវគេ​កក់​កន្លែង​គ្មាន​សល់​។​ ​ ​ ​តារា​កំប្លែង​រូបនេះ ​បាន​ប្រាប់ ស៊ី​អ៊ី​អិន តាមរយៈ​សារ​អេ​ឡិ​ក​ត្រូ​និក​ថា ការសម្តែង​លើ​ទឹកដី​សហរដ្ឋអាមេរិក​លើកដំបូង​នេះ ទទួលបាន​ជោគជ័យ​គួរកត់សម្គាល់​ខណៈ​មានការ​គាំទ្រ​ច្រើន​ពី​បងប្អូន​ខ្មែរ​នៅ​ទីនោះ​។ រ៉ូ​លីន និយាយថា គេ​ស្គាល់​ខ្ញុំ​ច្រើន​តាមរយៈ​ទូរទស្សន៍ ជាពិសេស​ក្នុង​កម្មវិធី​កំប្លែង​របស់​ស្ថានីយ៍ទូរទស្សន៍​ចឹ​ង​ហើយ​ទើប​ធ្វើ​ឲ្យ​ពួកគាត់​គាំទ្រ និង​មាន​អ្នកគាំទ្រ​ច្រើន​។ ​ ​ ​ដោយសារ​តែមាន​អ្នកគាំទ្រ​ច្រើនបែប​នេះហើយ ទើប​ធ្វើ​ឲ្យ​ការសម្តែង​ថ្ងៃ​ដំបូង​មាន​មនុស្ស​ចូល​មើល​ច្រើន​កកកុញ​រហូត​គ្មាន​ក​ន្លែ​ង​អង្គុយ នេះ​បើ​យោងតាម​ប្រភព​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ក្រៅប្រទេស​។​ ​រ៉ូ​លីន ជា​តារាចម្រៀង​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ចុងក្រោយ​នេះ តាម​ភាព​ក្រមិចក្រមើម ដែល​មិនអាច​ទប់​សំណើច​បាន រ៉ូ​លីន បាន​បន្សាត់​ខ្លួន​ចូលក្នុង​ពិភព​សិល្បៈ​តាមរយៈ​ការ​យិ​ត​យោង​ពី​អ្នកសិល្បៈ​ដូចគ្នា គឺ​តារាចម្រៀង អេ​ឡិច ចាន់​ត្រា និងដៃគូ ឆៃលី ដា​ឡែ​ន ដោយមាន​ទេពកោសល្យ​ពី​កំណើត​រ៉ូ​លីន បាន​ទាញយក​ប្រជាប្រិយភាព​បែប​ជាតា​រា​កំប្លែង​បាន​យ៉ាង​លឿន​រហ័ស​ដូច​ផ្លេកបន្ទោរ ទើប​ធ្វើ​ឲ្យ​រ៉ូ​លីន មានឱកាស​ចេញទៅ​សម្តែង​ក្រៅប្រទេស ដូចជា អូស្ត្រាលី កាលពី​អំឡុង​ឆ្នាំ ២០១១ និង ចេញទៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ១៨ កញ្ញា ហើយ​គ្រោង​នឹង​ត្រឡប់មក​ស្រុក​វិញ​ឲ្យ​បាន​មុន​ថ្ងៃបុណ្យ​អំ​ទូក បណ្តែត ប្រទីប ឈានចូល​មកដល់​៕​


រ៉ូ​លីន ចេញ​​សម្តែង​​នៅ​​អាមេរិក​ថ្ងៃ​​ដំបូង ​ទទួល​បាន​​ជោគជ័យ