Monday, September 30, 2013

គ្រុូម្នាក់​​បាន​បង្ហាញ​រូប​ស្រាត​អតីត​សិស្ស​​ស្រី​របស់​ខ្លួន​​ក្នុង​​ការ​​តបស្នង ដែល​នាង​បោះ​បង់​គាត់​ទៅ​មាន​ប្រុស​ក្មេង។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​គេហទំព័រ Stomp នៅ​ថ្ងៃ​នេះ។​​

feature1111111

គ្រូ​​ខាងលើ​មាន​ឈ្មោះ​ Low Peng Hui ជា​សាស្ត្រាចារ្យ​វិទ្យាស្ថាន​អប់រំ​បច្ចេកវិទ្យា ITE នៅ​សិង្ហបុរី។ ​ប្រភព​បាន​ឱ្យ​​ដឹង​ថា​​សិស្ស​ស្រី​នោះ ក៏​ជា​អតីត​មិត្ត​ស្រី​​គាត់​ផង​ដែរ តែ​​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​នាង​ឡើយ។ ក្រោយ​ពី​នាង​​បែក​ចិត្ត​ទៅ​មាន​អ្នក​ថ្មី សាស្ត្រាចារ្យ​រូប​នេះ បាន​ផ្ញើ​រូប​ស្រាត​ជា​ច្រើន​សន្លឹក និង​លិខិត​មួយ​ច្បាប់​ទៅ​ឱ្យ​ឪពុក​ម្ដាយ​នាង។ ​​
“ក្នុង​លិខិត​ Low បាន​សរសេរ​ថា រូប​គាត់​​ដែល​ជា​មិត្ត​ប្រុស​របស់​នារី​រង​គ្រោះ មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​នាង​នឹង​ប្រឈម​នឹង​ជំងឺ​នេះ។ ហើយ​ថែម​ទាំង​ថា​ នាង​ជា​នារី​មិន​ល្អ ​ល្ងង់ និង​អស់​ព្រហ្មចារី​​ផង​ដែរ។ ឃើញ​ដូច​នេះ​ឪពុក​របស់​នារី​រងគ្រោះ​ក៏​បាន​ហែក​លិខិត​នោះ​ចោល”។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អនុ​ព្រះរាជអាជ្ញា Nicholas Khoo។
លោក Nicholas Khoo បាន​បន្ថែម​​ថា រូបថត​ទាំងនេះ​ថត​បាន​ពេល​ពួកគេ​កំពុង​រួម​សិច ក្នុង​សណ្ឋាគារ​មួយ​កាល​ពី​ឆ្នាំ​ទៅ​មិញ។ ​​​​​​គាត់​ធ្វើ​បែប​នេះ​គឺ​ចង់​មាន​កូន​ជាមួយជនរងគ្រោះ អាង​នឹង​បាន​ទទួល​មរតក​ពី​ម្ដាយ​ឪពុក​របស់នាង។​
ពាក់​ព័ន្ធ​នឹង​រឿង​នេះ​​សាស្ត្រាចារ្យ​វ័យ ៥០ឆ្នាំ​រូប​នេះ​ត្រូវ​គេ​ផ្អាក​ការងារ អាច​នឹង​ត្រូវ​ឃុំ​ខ្លួន៣ខែ ​ឬ​ពិន័យ​ជា​ប្រាក់​។
ប្រភព៖ភ្នំដា

គ្រូ​វិទ្យាស្ថាន ITE បង្ហាញ​រូប​ស្រាត​សិស្ស​ស្រី