កាលពីពេលកន្លងទៅនេះ ស្ត្រីអូស្ត្រាលីម្នាក់បានកើតអាការៈមមើរាល់យប់។ នាងតែងមមើងើបដើរចេញពីគ្រែ ដោយមិនដឹងខ្លួននិងមិនដឹងថាបានទៅទីណាខ្លះ។ សង្សាររបស់នាងដោយសារតែបាត់នាងរាល់យប់មិនឃើញ ក៏បានតាមដានពីក្រោយពេលនាងមមើ។
រូបតំណាង
ពេលទៅដល់ ក៏បានឮសម្លេងមនុស្សកំពុងរួមភេទជាមួយគ្នា លុះទៅមើលឲ្យជិតក៏ឃើញថាជាមិត្តស្រីរបស់ខ្លួនសោះ។ ទម្លាប់មមើពេលយប់បែបនេះ បានបន្តអស់ជាច្រើនខែទម្រាំសង្សាររបស់នាងដឹង និងតាមដាន។ ក្រុមអ្នកជំនាញបានឲ្យដឹងថា វាពិតជាអាចកើតមានរឿងមមើហើយទៅរួមភេទជាមួយអ្នកផ្សេងដោយមិន ដឹងខ្លួនបែបនេះមែន។
ស្ត្រីដែលមិនបានប្រាប់ឈ្មោះឲ្យដឹងនោះ បាននិយាយថា នាងមិនដឹងថានាងមមើដើរទៅណា ឬបានធ្វើអ្វីខ្លះនោះទេ។ ប៉ុន្តែដោយសារមានសម្បកស្រោមអនាម័យនៅរាយខាងក្រៅផ្ទះទើបធ្វើឲ្យ គូស្នេហ៍ទាំងពីរនាក់នេះដឹងរឿង និងមានការឈ្លោះប្រកែកគ្នាទៀតផង។ ក្រោយមក នាងក៏បានបញ្ឈប់អាការៈមមើបែបនេះបន្ទាប់ពីបានទទួលការប្រឹក្សា ជាមួយអ្នកជំនាញខាងបញ្ហាមមើនេះ៕
ប្រភព៖phnomda