រុស្ស៊ី៖ កាលពីពេលថ្មីៗនេះមាននារីជនជាតិរុស្ស៊ី២នាក់បានឈរស្រាតល្វែង ដោយដៃកាន់ផ្លាកល្បឿនកំណត់ 40-mile/h បានធ្វើអោយអ្នកដំណើរភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ពួកគេបានឈរនៅភូមិ Severnui តំបន់ Volodarsky ប្រទេសរុស្ស៊ី ដែលផ្លូវនោះជាផ្លូវបែកជា៤ ហើយឧស្សាហ៍កើតមានគ្រោះថ្នាក់ជារឿយៗ ដោយសារតែអ្នកបើកបរមិនបន្ថយល្បឿនពេលដល់ផ្លូវបែកជា៤។ ពួកនាងធ្វើបែបនេះដើម្បីទាក់ទាញចំណាប់ អារម្មណ៍អ្នកបើកបរអោយមើលផ្លាកកំណត់ល្បឿនដែលពួកនាងបានលើក ហើយអោយអ្នកបើកបរបន្ថយល្បឿន។ តើប្រិយមិត្តយល់យ៉ាងណាចំពោះការធ្វើបែបនេះរបស់ពួកនាង?