Wednesday, September 18, 2013

អង់គ្លេស : សារព័ត៌មាន upi បានរាយការណ៍ថា ហេតុការណ៍មួយបានកើត ឡើងដោយនឹកស្មានមិនដល់ គឺគ្រាន់តែបុរសម្នាក់បានចេញទៅប្រាប់អ្នក ជិតខាងរបស់ខ្លួនឲ្យបន្ថយសំឡេងតន្ត្រីដែលគេបើកឮខ្លាំងពេក បណ្តាលឲ្យអ្នកស្តាប់ភ្លេងតន្រ្តីនោះមានការខឹងសម្បារយ៉ាងខ្លាំងបង្កជាជម្លោះឡើង។
បន្ទាប់មក ក៏មានការវាយប្រហារគ្នាឡើង Jason Martin បានហក់ទៅខាំប្រដាប់ភេទ បុរសជាអ្នកប្រាប់ឲ្យបន្ថយសំឡេងតន្រ្តី ឈ្មោះ Richard Henderson បណ្តាលឲ្យរបួសធ្ងន់ និង ដេរជាច្រើនថ្នេរ។
ក្រោយពីកើតហេតុ ការណ៍នេះ ប៉ូលីសបានមកដល់ និងបានចាប់ខ្លួន Martin ប៉ុន្តែគាត់បដិសេធថាខ្លួនមិនបានខាំប្រដាប់ភេទ Richard ទេ គឺមានអ្នកផ្សេង ទៀតដែលចូលរួមការវាយប្រហារនេះបានធ្វើ។ Martin នឹងត្រូវតុលាការកាត់ ទោសនៅខែក្រោយ៕


ប្រភព៖Lookingtoday

ខឹងអ្នកជិតខាងប្រាប់ឲ្យ បន្ថយសំឡេងតន្រ្តី ស្ទុះទៅខាំប្រដាប់ភេទគេ ទាំងកំរោល