Wednesday, September 18, 2013

អៀកឡង់: សារព័ត៌មាន mirror បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយ និងជារឿងដ៏រន្ធត់ផងដែរ ដែលសត្វក្រពើមួយក្បាល ត្រូវបានមនុស្សចាត់ ទុកថាជាសត្វសាហាវ នោះបានសំងំលាក់ខ្លួន ក្រោមគ្រែដេករបស់ បុរសម្ចាស់ផ្ទះ សំណាក់មួយកន្លែងឈ្មោះ Humani នៅក្នុងប្រទេសអៀកឡង់។
សត្វក្រពើនេះ ត្រូវបានគេឲ្យដឹងថា វាមានប្រវែងប្រមាណ ២,៥ម៉ែត្រ ហើយមើលទៅវាឆ្លាត ដែលចេះសំងំស្ងៀម មិនកំរើកអ្វីបន្តិចសោះអស់ ពេលជាង៨ម៉ោង ខណៈដែលបុរស ជាម្ចាស់ផ្ទះឈ្មោះ Guy អាយុ៤០ឆ្នាំ បានដេកលក់ពេញមួយយប់ នៅលើគ្រែនោះ។
ប៉ុន្តែក្រោយពីភ្ញាក់ឡើង រៀបចំគ្រែក៏ស្រាប់តែគាត់ បានក្រលេកឃើញវា នៅក្បែរជើងរបស់គាត់ ពិតជាមានការភ័យមែនទែន នេះបើតាមការឲ្យដឹងពី ម្ចាស់ផ្ទះសំណាក់រូបនេះ។
លោក Guy និយាយថា ភ្ញៀវដែលមកស្នាក់នៅផ្ទះ សំណាក់គាត់ពេលក្រោយទៀត ប្រាកដជាមើលជុំវិញនិងក្រោមគ្រែខ្លាចជួប សត្វសាហាវដូច្នេះទៀត សំណាងហើយ ដែលវាមិនបាន វាយប្រហារបុរស ម្ចាស់ផ្ទះសំណាក់នេះ៕

ប្រភព៖Lookingtoday

ក្រពើ​មួយ​ក្បាល​សំងំ​ ក្រោម​គ្រែ​ដេក​ក្នុងផ្ទះ​ សំណាក់​មួយ​អស់​ពេល​ ជាង​ ៨ម៉ោង​