ជនដៃដល់មានឈ្មោះថា Michael Terron Daniel មានអាយុ ២២ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានវាយទាត់ធាក់ និងស៊ីសាច់សត្វឆ្កែទាំងវានៅរស់។ បន្ទាប់ពីហេតុការណ៍នេះ កើតឡើងរួច សត្វឆ្កែមួយក្បាលនោះក៏បានងាប់។
នៅពេលដែលប៉ូលីសទៅដល់ផ្ទះកើតហេតុ ប៉ូលីសបានរកឃើញលោក Michael Terron Daniel មានប្រឡាក់ទៅដោយឈាម នៅលើមុខ និងសម្លៀកបំពាក់របស់គាត់។ Daniel បាននិយាយប្រាប់ប៉ូលីសថា បានជាគាត់ធ្វើដូច្នេះដោយសារតែ គាត់ប្រើប្រាស់ថ្នាំម្យ៉ាង ប្រភេទ K-2 ទើបរូបគាត់ធ្វើរឿងឆ្កួតៗបែបនេះកើតឡើង។
បច្ចុប្បន្ន លោក Michael Terron Daniel ត្រូវបានតុលាការរៀបចំសំណុំរឿង ដើម្បីធ្វើការ កាត់ទោសតាមផ្លូវច្បាប់៕
___________________
ប្រភពអត្ថបទ៖Lookingtoday