Thursday, September 19, 2013

អាម៉េរិក៖ ប៉ូលីសនៅក្នុងទីក្រុង Charleston បានរាយការណ៍ថា ស្ត្រីម្នាក់ត្រូវរងការចោទប្រកាន់ថា បានប៉ុនប៉ងសម្លាប់មិត្តប្រុស ព្រោះតែគេបានបដិសេធ ឈប់ស្តាប់តន្ត្រី rock ជាមួយនាង។
ហេតុការណ៍នេះកើតឡើងកាល ពីដើមសប្តាហ៍កន្លងទៅ ដោយស្ត្រី ឈ្មោះ Vernett Bader អាយុ៥៤ឆ្នាំ បានយកកាំបិតចាក់បុរសម្នាក់ជា មិត្តប្រុសព្រោះតែពេល កំពុងស្តាប់តន្ត្រីជាមួយនាង ហើយបែរជាទៅ ងាកមើលទូរទស្សន៍ទៅវិញ បណ្តាលឲ្យនាងមានកំហឹងជាខ្លាំង។ នៅពេលនោះពួកគេក៏មានជម្លោះគ្នា ហើយបុរសនោះក៏និយាយថា ខ្លួនឈប់ស្តាប់តន្ត្រីនេះហើយ Bader ខឹងក៏ស្ទុះយកកាំបិតចាក់បុរស នោះតែម្តង៕

ប្រភព ៖ Lookingtoday

ខឹងមិត្តប្រុសលែងស្តាប់តន្ត្រី ជាមួយក៏ចាក់មួយកាំបិត