នេះមិនមែនជាលើកទី១ ទេ ដែលតារាសម្តែងស្រីស្រស់ សម្បូរសាច់ដើមទ្រូង កញ្ញា កុល ដាវី រំលេចរូបថតឱបរឹត បង្ហាញភាព សិ្នទ្ធស្នាលជាមួយដៃគូ លោក អេនឌី ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន នៅតែមានការចាប់អារម្មណ៍ ទៅលើរូបថតទាំងនោះ នៅពេលតារាសម្តែងបុរសសង្ហា លោក អេនឌី បានបង្ហោះនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook កាលពីចុងខែសីហា កន្លងទៅនេះ គឺស្ទីលតុបតែងខ្លួន ការឈរកាច់រាងពត់ពែន បែបសិចស៊ីសម្ញែងដើមទ្រូង សាច់សរម៉ដ្ឋរលោង នៅចំពោះមុខកាមេរ៉ា ទាក់ទាញការចាប់អារម្មណ៍ ពីក្រសែភ្នែកបុរសជាច្រើន ។
មិនតែប៉ុណ្ណោះ នៅក្នុងរូបថតទាំងអស់នោះ គឺជាការថតបង្ហាញម៉ូដ ឲ្យហាងលក់សម្លៀកបំពាក់ របស់ លោក អេនឌី ប៉ុន្តែនៅក្នុងរូបនោះ គេសង្កេតឃើញថា វាមានការបង្កប់ភាពស្រើប ស្រាលឱបរឹតខ្លួន និងកាច់ស្ទីល ចុះឡើង នៅមុខកាមេរ៉ាជាមួយ អេនឌី មើលទៅឡើងស្រៀវសាច់តែម្ដង ។
ចង់ដឹងថារូបភាព របស់ កញ្ញា កុល ដាវី និងបុរសកំពូលសំណាង លោក អេនឌី មានការស្រើបស្រាល រំជួលអារម្មណ៍យ៉ាងណា ទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា៖
ប្រភព ៖ lookingtoday