Thursday, September 19, 2013

ចិន : ប្រភពព័ត៌មានពីគេហទំព័រ nuttynewstoday បានឲ្យដឹងថា ស្ត្រីម្នាក់រស់នៅក្នុងប្រទេសចិន ត្រូវបានជួយសង្គ្រោះ ខណៈដែលនាង កំពុងស្ថិតនៅក្នុងអណ្តូងទឹកមួយ ដែលគេបោះបង់ចោល នៅតំបន់ភាគកណ្តាល។
ហេតុការណ៍នេះត្រូវបាន គេប្រទះឃើញនាងកាលពីថ្ងៃពុធ កន្លងទៅនេះ ដែលអ្នកឃើញហេតុការណ៍នេះនិយាយថា សំណាងហើយដែលអណ្តូងពុំ មានទឹកកុំអីប្រហែលជា នាងត្រូវលិចទឹកស្លាប់ បាត់ទៅហើយ។
ស្ត្រីរងគ្រោះឈ្មោះ Su Qixio អាយុ៤៨ឆ្នាំ នាងបាន ធ្លាក់ចូលអណ្តូងនៅពេលដែល នាងកំពុងបេះស្លឹករុក្ខជាតិម្យ៉ាង ក្នុងភូមិមួយនៅក្នុងខេត្ត Henan ហើយនាងនិយាយថា នាងតែងស្រែករក ការជួយជារៀងរាល់ថ្ងៃ ប៉ុន្តែប្រហែលជាគ្មាននរណាម្នាក់ បានឮឡើយ រហូតដល់នាងមាន អារម្មណ៍អស់សង្ឃឹម តែពេលនេះសំណាងណាស់ ដែលនាងត្រូវបានគេសង្គ្រោះ ទាន់ពេលដោយអ្នកដំណើរតាមផ្លូវម្នាក់ បានឃើញនាងនៅទីនោះ៕

ប្រភព ៖ Lookingtoday

ស្ត្រីម្នាក់នៅមានជីវិត បន្ទាប់ពីធ្លាក់ចូលអណ្តូង អស់រយៈពេល១៦ថ្ងៃ