Sunday, September 22, 2013

ស្ត្រី​ចិន​ម្នាក់​ដែល​បាន​ចំណាយ​ពេល​សន្លប់​អត់​ដឹង​ខ្លួន​អស់​ពេល​២​ឆ្នាំ ​បាន​ធ្វើការ​ជំរាបលា​ដ៏​រំជួលចិត្ត​ពី​សំណាក់​មនុស្ស​ជា​ទី​ស្រ​​ឡាញ់​ របស់ខ្លួន ដែល​បាន​បង្ខំចិត្ត​បិទ​ម៉ាស៊ីន​ទ្រទ្រង់​ជីវិត​របស់​នាង​នៅ​ប៉ុន្មាន​ម៉ោង​ បន្ទាប់ពី​គេ​រៀបការ​អោយ​នាង​។​

ហេ ជី​ង​ជី​ង និង​សង្សារ​របស់​នាង លោក​លូ ឡៃ អ្នកស្រុក​ខេត្ត​ហ្កាង​ទុង នៅ​ចិន​ភាគ​អាគ្នេយ៍ ធ្លាប់​កាន់​ការងារ​ខ្ពស់​នៅ​រដ្ឋាភិបាល​ក្រុង​ហ្កាង​ហ្សូ​។​ពួកគេ​បាន​ទិញ​ ផ្ទះ​និង​មាន​ផែនការ​រៀបការ​ជាមួយ​គ្នា​កាលពី​ឆ្នាំ​២០១១​។​

​តែ​ ផែនការ​បង្កើត​សុភមង្គល​រយៈពេល​យូរ​ជាមួយ​គ្នា​របស់​គេ​បាន​ចប់​គួរអោយ​ សោកសង្រេង​ភ្លាមៗ នៅពេល​នាង​ហេ ជី​ង​ជី​ង​ធ្លាក់​​ខ្លួន​ឈឺ​ក្នុង​ពេល​ធ្វើការ​។​នាង​បាន​សន្លប់​ក្នុង​ពេល​ ត្រូវបាន​នាំ​មកកាន់​មន្ទីរពេទ្យ និង​មិនដឹង​ខ្លួន​ជា​រៀងរហូត​។

នៅ​២​ឆ្នាំ​ក្រោយមក សមាជិក​គ្រួសារ​នាង បាន​មក​អបអរ​ខួបកំណើត​ទី​២៨​ឆ្នាំ​របស់​នាង ជាមួយ​នំ​ខេ​ក និង​បន្ទាប់មក​ចូលរួម​ក្នុង​​ពិធី​រៀបការ​មួយ ដែល​ជា​សុបិន​របស់​គូស្នេហ៍​នេះ​។​

​សរីរាង្គ​របស់​នាង​នឹង​ត្រូវ​បរិច្ចាគ​ទៅអោយ​អ្នក​ដែល​ត្រូវការ​វា​ចាំ​ចាប់​។​

​កូន​ក​ម្លោះ លូ ឡៃ​បាន​និយាយថា​"​នាង​នឹង​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជា​រៀងរហូត​។​យើង​ចង់បាន​ពិធី​រៀបការ​ពិសេស​មួយ "​។​

​ លោក​បាន​បន្តថា "​នាង​មាន​ជំងឺ តែ​នាង​មិន​បាន​ឈប់សម្រាក​ពី​ការងារ​។​បន្ទាប់មក​នៅ​ថ្ងៃ​មួយ ខ្ញុំ​ត្រូវ​បាន​គេ​ទូរស័ព្ទ​មក​ប្រាប់ថា​​នាង​ដួល​នៅ​នឹង​កុំព្យូទ័រ​និង​ ត្រូវបាន​នាំ​ទៅ​មន្ទីរពេទ្យ​។​គេ​ថា​នាង​ឈប់​ដកដង្ហើម តែ​ត្រូវបាន​ជួយ​សង្គ្រោះ​ដោយ​ការ​ធ្វើ​ចលនា​បេះ​​ដូង តែ​ទោះជា​យ៉ាងណា ពេទ្យ​បាន​និយាយ​ថា​ទោះជា​នាង​នៅ​មាន​ជីវិត​តែ​ខួរក្បាល​របស់​នាង​បាន​ខូច និង​គ្មាន​អ្វី​អាច​ជួយ​នាង​បាន​​ទេ​"​។​

​ឪពុក​របស់​នាង​បាន​ និយាយថា កូន​របស់​លោក​ជា​នារី​ស្អាត សកម្ម​ការងារ​ម្នាក់​។​"​នាង​តែង​និយាយថា​នាង​ចង់​ធ្វើ​ជា​អ្នក​បរិច្ចាគ​ សរី​​រាង្គ និង​ការបរិច្ចាគ​នេះ​នឹង​ជួយ​អោយ​ផ្នែក​ខ្លះ​របស់​នាង​នៅ​រស់​និង​ជួយ​ជីវិត ​ដទៃទៀត​"​។​

"​នាង​ជា​កូន​តែ​មួយ​របស់​យើង ដូច្នេះ​យើង​ចង់​មាន​ពិធី​ពិសេស​ចុង​ក្រោយ​មួយ​"៕



ប្រភព៖CEN

កូនក្រមុំ​ដ៏​សោកនាដកម្ម​បំផុត​ក្នុង​លោក​រៀបការ មុន​ពេល​គ្រួសារ​ដកខ្យល់​អុកស៊ីសែន​ចេញ​