Sunday, September 22, 2013

មនុស្ស​ភាគច្រើន​ប្រហែលជា​ស្រែក​ចាច​នៅពេល​ឃើញ​ខ្យាដំរី សត្វ​កញ្ចែ និង ចង្រិត​ដាក់​នៅលើ​ចាន​អាហារ​របស់​ពួកគេ​។ ប៉ុន្តែ​រឿងនេះ​បានកើត​ឡើង​ហើយ​កាលពី​ឆ្នាំមុន​។​

ពី​បសុសត្វ​ដែល​ធ្វើ​ឲ្យ​គេ​កូរពោះ​រហូតដល់​ចំណី​មាន​រសជាតិ​ឆ្ងុយឆ្ងាញ់​ បំផុត ឥឡូវ​សត្វល្អិត​គឺជា​ចំណី​ដាច់ខាត​ត្រូវតែ​មាននៅ​គ្រប់​ផ្ទះបាយ​ទាំងឡាយ​។

​ ដោយ​ទិញ​មួយ​កំប៉ុង ២៥ ផោន អ្នករៀបចំ​ពិធីជប់លៀង​មាន​ជម្រើស​រសជាតិ​ជាច្រើន មាន​ចាប់ពី​សត្វ​កណ្តូប និង​ដង្កូវនាង​លាប​ប៊ឺ​ជូរៗ រហូតដល់​សត្វ​កញ្ចែ​លាយ​ខ្ទឹមបារាំង​។ សត្វល្អិត​ចំអិន​រួច​ដទៃទៀត​ដែល​ដាក់លក់​លើ​ទីផ្សារ​ដែរនោះ​មាន​ខ្យាដំរី​ រសជាតិ​សារាយសមុទ្រ​, ចង្រិត និង​អង្ក្រង​ប្រឡាក់​គ្រឿង​។
ផលិតផល​ទាំងនេះ​បង្កើតឡើង​តាម​កម្មវិធី​លេង​ក្នុងព្រៃ​ពិតៗ​ដ៏​ល្បី​មួយ​ របស់​ទូរទស្សន៍ ITV ឈ្មោះថា I'm a Celebrity... Get Me Out Of Here (​កម្មវិធី ខ្ញុំ​ជាតា​រា​...​សូម​យក​ខ្ញុំ​ចេញពី​ទីនេះ​ផង​) ជាទី​ដែល​អ្នកប្រកួតប្រជែង​ខ្វេះ​ពងស្វាស​សត្វ​កង់​ហ្គូ​រូ និង​ចាប់​ពីងពាង​ដើម្បី​ធ្វើ​ម្ហូប​សមរម្យ​មួយ​។​

​ខណៈដែល​យើង​កំពុង ​ញញឹម​ពីសា​ឡុង​អង្គុយ វា​ហាក់បីដូចជា​យើង​កំពុងតែ​ចិញ្ចឹម​សេចក្តីប្រាថ្នា​ដោយ​សំងាត់​ដើម្បី​ភ្ល ​ស្ស​អាហារសម្រន់​មិនធម្មតា​ដោយ​ខ្លួន​យើង​ដូច្នេះ​ដែរ​។ យើង (​ប្រជាជន​អង់គ្លេស​) នៅក្រោយ​គេ​ទេ​ចំពោះ​និន្នាការ​ទទួលទាន​អាហារ​បែបនេះ មនុស្ស​យ៉ាងតិច ២ លាន​នាក់​ជុំវិញ​ពិភពលោក​បាន​បំពេញបន្ថែម​របស់​អាហា​រ​របស់​ពួកគេ​ជាមួយនឹង​ សត្វល្អិត​ទាំងនេះ​។

សត្វល្អិត​ទាំងនេះ​ត្រូវបាន​លាន់មាត់​សរសើរ​ថា​ជា​អាហារ​កំពូល​នៅ​ចុង​បូព៌ា ​ចំពោះ​កំរិត​ខ្ពស់​នៃ​ជាតិ​ប្រូតេអ៊ីន ហ្វា​យ​បឺ និង សារធាតុ​រ៉ែ​។ ប៉ុន្តែ​ក្នុងឆ្នាំនេះ ទីបំផុត​ប្រជាជន​អង់គ្លេស​មានការ​ពេញនិយម​យ៉ាងខ្លាំង​មកលើ​សត្វល្អិត ខណៈដែល​ក្រុមហ៊ុន​ចែកចាយ​ឃើញ​មាន​កំណើន​បញ្ជា​ទិញ​យ៉ាងខ្ពស់​តាម​អន​ឡាញ​ ក្នុង​ចក្រភព​អង់គ្លេស​។

​យោងតាម​ក្រុមហ៊ុន​ផលិត​ដ៏​ធំ​ឈ្មោះ ThinkGeek ដែល​នាំចេញ​អាហារសម្រន់​ទូទាំង​ពិភពលោក​បាន​ឲ្យ​ដឹងថា សត្វល្អិត​ទាំងនេះ​គ្មាន​ពណ៌​សិប្បនិម្មិត (​ល័ក្ត​) ជាតិ​ម្សៅ និង សារធាតុ​បង្ការ​កុំអោយ​ខូច​ពុក​ផ្អូម​នោះទេ និង​ត្រូវបាន​ធ្វើតេស្ត​ក្នុង​មន្ទីរពិសោធន៍​មួយ​នៅ​ថៃ​។​

​លោក​ស្ទី ​វ ហ្ស៊ី​ម​មឺ​មែន មកពី​ក្រុមហ៊ុន ThinkGeek បាន​និយាយថា "​នៅ​ជុំវិញ​ពិភពលោក​មាន​មនុស្ស​ជាច្រើន​ដែល​ទទួលទាន​សត្វល្អិត​ជា​ផ្នែក​ មួយ​នៃ​របប​អាហារ​របស់​ពួកគេ​។ ពួកវា​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ប្រូតេអ៊ីន ហើយ​នៅពេល​អាហារ​នេះ​អាច​រកបាន​សម្រាប់​អ្នក នោះ​ហើយ​គឺជា​អ្វីដែល​អ្នកនឹង​ទទួលទាន​។ សត្វល្អិត​ជា​អាហារសម្រន់​មានការ​ពេញនិយម​ខ្លាំង​ណាស់​នៅ​អាស៊ី​"៕


ប្រភព៖CEN

សត្វល្អិត​កំប៉ុង​តម្លៃ ២៥ ផោន​ចាប់ផ្តើម​ដាក់លក់​នៅ​អង់គ្លេស​