Thursday, September 19, 2013

ខេត្ត​កំពង់ចាម ៖ សព​នារី​វ័យក្មេង​ម្នាក់​ ត្រូវ​គេ​ប្រទះឃើញ​នៅ​ក្រោយ​របង​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា ២០១៣ ស្ថិត​ក្នុង​ភូមិ​១៥ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។
លោកនាយ​ប៉ុស្តិ៍​សង្កាត់​កំពង់ចាម បាន​ឲ្យ​ ដឹង​ថា នារី​ដេក​ស្លាប់​ឈ្មោះ ឈាង ចន្ថា អាយុ​២១​ឆ្នាំ ជា​ស្ត្រី​អនាថា មាន​ទីលំនៅ​ភូមិ​អូរ​លើ សង្កាត់​មេស​ជ្រៃ ស្រុក​ស្ទឹងត្រង់ ។ មូលហេតុ​នៃ​ការស្លាប់ សមត្ថកិច្ច​សង្ស័យ​ខ្យល់គរ ព្រោះ​ នៅ​លើ​ខ្លួន​សព​ មិន​មាន​ស្លាកស្នាម​អ្វី សម្គាល់​ជា​ករណី​ឃាតកម្ម​នោះ​ឡើយ ៕


ប្រភពអត្ថបទ ៖ khmeronlinenews

សព​​នារី​វ័យ​ក្មេង​ម្នាក់​​ប្រទះឃើញ​​ក្រោយ​​របង​មន្ទី​រ​វប្បធម៌ និង​វិចិត្រ​​សិល្បៈ​​ខេត្ត​កំពង់ចាម