ដែលមានទីតាំងស្ថិតនៅតំបន់ចំការដូង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលគេស្គាល់
ច្បាស់នោះលោកអាចារ្យអេដែលមានឈ្មោះពិតគឺ ស៊ុន ប៊ុនវ៉េង ដែលនិយមលេងសក់ប្រាក់ស្មា
ពណ៌ទង់ដែងជាម្ចាស់ស្ថានីយ៍វិទ្យុល្បីឈ្មោះនេះ បាន រៀបចំគំរោងធ្វើការជួបជុំម្តងជាពីរដងហើយ
ប៉ុន្តែត្រូវខកខានទៅវិញ ដោយសារតែខាងសាលារាជ ធានីភ្នំពេញ មិនអនុញ្ញាតិ។
នៅពេលថ្ងៃនេះទៀ(១៩កញ្ញា) អ្នកនិយមស្តាប់វិទ្យុ នេះបានឭពិធីករនិយាយក្នុងន័យប្រកាសថា
ស្ថានីយ៍វិទ្យុរបស់ខ្លួននឹងត្រៀមខ្លួនធ្វើការជួជុំប្រមូលផ្តុំគ្នា នៅថ្ងៃទី២៤កញ្ញានេះ នៅក្នុងស្តាតអូឡាំពិក
ក្នុងរាជធានីភ្នំពេញ ប៉ុន្តែបើតាមព័ត៌មានខ្លះអះអាងថា ពួក គេនឹងធ្វើនៅថ្ងៃទី២១កញ្ញា។
ក្រុមពិធីករភាគច្រើនជានារីៗបានប្រកាស ជាច្រើន ដងដដែលៗថា ការប្រកាសធ្វើបាតុកម្មនេះ គឺ
មិនមែនបាតុកម្មដើម្បីប្រឆាំងឬគាំទ្របក្សណាមួយទេ គឺ ដើម្បីធ្វើក្នុងន័យមនុស្សធម៌ប៉ុណ្ណោះ។
ក្រុមពិធីករទាំងនោះនិយាយក្នុងន័យរិះគន់ដល់គេហ ទំព័រខ្លះ ដែលបានចុះផ្សាយជុំវិញព័ត៌មាន
ទាំងនេះប្រើពាក្យបាតុកម្ម ដោយនាងៗទាំងនោះ សូម អោយប្រើពាក្យការជួបជុំ និងប្រមូលផ្តុំគ្នាវិញ
វាពិរោះជាង។
យោងតាមប្រភពសមត្ថកិច្ចខ្លះ បានប្រាប់ថាការធ្វើ បាតុកម្មដែលជាគំរោងរបស់ពួកគេនេះ
ប្រហែលជាមិនអាចទៅរួចទេ ដោយសារតែខ្លាចមានបញ្ហា អ្វីផ្សេងដូចករណីបាតុកម្មរបស់បក្ស
សង្រ្គោះជាតិកន្លងមក៕
ប្រភព៖khmeronlinenews