Monday, September 2, 2013

ប្រភពពី៖ ដើមអំពិល
កំពង់ឆ្នាំង ៖ ឪពុកម្តាយ និងក្រុមគ្រួសារ សាច់ញ្ញាតិ បានស្រែកទ្រ ហ៊ោយំ ខណៈដែល ប្រទះឃើញសំលៀក បំពាក់ និង ឆ្អឹងសព របស់កូននៅក្នុងស្រះទឹក មួយ ខាងមុខវត្តថ្មស ហៅវត្តក្តីត្នោត ស្ថិតនៅក្នុង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពី ព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៣ បន្ទាប់ពីបាត់ខ្លួនអស់ រយៈពេលជិត៤ឆ្នាំមកហើយ នោះ។
ហេតុការណ៍នេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទៅចោមរោម មើលផងដែរ ។ ខណះស្រ្តីឈ្មោះអ៊ីវ គឹមយាង អាយុ៥១ឆ្នាំ មានទីលំនៅក្នុង ភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានអះអាងថាសពនេះ គឺគាត់ស្គាល់ថា ជាសពកូនប្រុសរបស់គាត់។
នៅកន្លែងកើតហេតុ យុវជនម្នាក់ឈ្មោះស៊ូ សុថុន អាយុ២៣ឆ្នាំ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៨និង៤៥នាទីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៣ គាត់បាន ចុះទៅស្តា ស្រះទឹកមួយ នៅខាងមុខវត្តក្តីត្នោត បានប្រទះឃើញខោជើងវែងមួយពណ៌ខ្មៅដោយមានទាំងខ្សែ  ក្រវ៉ាត់នៅជាប់និងខោនោះទៀតផង ។ នៅពេលដែលគាត់ ទាញខោនោះមក ស្រាប់តែឃើញឆ្អឹង ភ្លៅមនុស្ស មួយកំណាត់ នៅក្នុងជើងខោ ។ បន្ទាប់មកគាត់ក៏យកខោនិងឆ្អឹងនោះទៅរាយ ការណ៍ឲ្យសមត្ថកិច្ច នគរបាលប៉ុស្តិ៍ប្អេរ ប៉ុន្តែមន្រ្តីនគរបាលនៅទីនោះបាននិយាយថាមិនដឹងជាឆ្អឹងស្អីអោយពិតប្រាកដផង យកបោះចោលទៅ ។
យុវជនស៊ូ សុថុន បានរៀបរាប់ឲ្យដឹងទៀតថា ដោយមិនអស់ចិត្ត គាត់បានយកឆ្អឹងនិងខោនោះទៅទុក ហើយឪពុករបស់គាត់ ក៏បានផ្តល់ព័ត៌មាននេះ ទៅឲ្យវិទ្យុជាតិ ខេត្តកំពង់ឆ្នាំង ជួយផ្សព្វផ្សាយ ហើយនៅព្រឹកនៅថ្ងៃទី២ កញ្ញានេះ ក្រុមគ្រួសារបានមកពិនិត្យមើលហើយ អះអាងថា សពនោះជាសពកូនប្រុសរបស់គាត់ដែល បានបាត់ខ្លួនអំឡុង ជិត៤ឆ្នាំមកហើយ ។
ស្រ្តីឈ្មោះអ៊ីវ គឹមយាង បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ កញ្ញា គាត់បានស្ដាប់ឮវិទ្យុជាតិខេត្ត កំពង់ឆ្នាំងផ្សាយ ពីការប្រទះឃើញ សាកសពខាងលើ គាត់និងក្រុមគ្រួសារ បាននាំគ្នាមកពិនិត្យមើល ទើបដឹងថា ឆ្អឹងសពនេះជាកូនប្រុសរបស់គាត់ឈ្មោះ សែម សុជាតិ ដោយ ចំណាំ ទៅលើខោនិងខ្សែក្រវ៉ាត់។
ស្រ្តីរូបនេះអះអាងថា កូនប្រុសរបស់គាត់ បានបាត់ខ្លួនអស់រយៈពេល ជិត៤ឆ្នាំមកហើយ បន្ទាប់ពីគេទៅចូលរូមក្នុងពិធីភ្ជាប់ពាក្យ កូនអ្នកភូមិ នៅផ្ទះក្បែរគ្នា ។




ឪពុកម្តាយ ស្រែកទ្រហ៊ោ យំ ខណៈប្រទះឃើញ សំលៀកបំពាក់ និង ឆ្អឹងសពកូនប្រុស នៅក្នុងស្រះទឹក