Monday, September 2, 2013

ប្រភពពី៖ វាលឥន្រ្ទី
កូរ៉េខាងជើង ៖ ព័ត៌មាន​ដ៏​ស្រៀវ​ ស្រើប​មួយ ទាក់ទិន​​ការ​ប្រ​ហារ​ជី​វិត​នាង ហុង សុងវុល  ដែល​ជា​​តា​រា​ច​ម្រៀង​​ដ៏​​ល្បី និង​​ជា​អតី​ត​​ស្រី​​ស្នេហ៍ ​របស់​លោក គឹម ជុង​អ៊ុន មេ​ដឹក​នាំ​​កូរ៉េ​ខាង​ជើង បន្ទាប់ពី​អា​​ជ្ញា​​ធរ​​ចាប់​ខ្លួន ​កាល​ពី​​ថ្ងៃទី ​១៧ ខែសីហា ឆ្នាំ​២០១៣ និង​ត្រូវបាន​កាត់ទោស​ប្រហារជីវិត ដោយ​បាញ់សម្លាប់ នឹង​កាំភ្លើងយន្ត​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៣ ពាក់ព័ន្ធ​នឹង​ការផលិត និង​លក់​ចែកចាយ​រូបភាព​វីដេអូ​សិច ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ។​

បណ្ដាញ​ព័ត៌មាន​កូរ៉េខាងត្បូង​ឈ្មោះ Chosun Ilbo បាន​បញ្ជាក់ថា មិនមែន​មានតែ​តារាចម្រៀង ហុង សុងវុល ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​នៅមាន​អ្នក​សម្តែង អ្នកភ្លេង​នៅក្នុង​ក្រុម​តន្ត្រី Unhasu Orchestra ចំនួន​១១​នាក់​ផ្សេងទៀត ដែល​សរុប​មាន​ចំនួន ១២​នាក់ ក៏​ត្រូវបាន​ប្រហារជីវិត​ផងដែរ ក្រោម​បទចោទប្រកាន់​ពាក់ព័ន្ធ នឹង​នាង ហុង សុងវុល តារាចម្រៀង​ដ៏​ល្បី​រូបនេះ ។ ក្រុមគ្រួសារ​សាច់ញាតិ របស់​ជនជាប់ចោទ​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​បង្ខំ ឲ្យ​មក​ចូលរួម​ឈរ​មើល ការបាញ់សម្លាប់​ដ៏​ព្រៃផ្សៃ​នោះ ។​

នាង ហុង សុងវុល បាន​ក្លាយជា​តារាចម្រៀង​ល្បីឈ្មោះ ចាប់តាំងពី​អំឡុង​ឆ្នាំ​២០០៥  ហើយ​នាង​មាន​ទំនាក់ទំនង ជាមួយ​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង​លោក គឹម ជុងអ៊ុន អំឡុង​ឆ្នាំ​២០០០ ។ ក្រោយមក​នាង​ក៏បាន​បាត់​មុខ មួយរយៈ​ដោយសារ​លោក គឺ​ម​ជុង​អ៊ិ​ល  អតីត​មេដឹកនាំ កូរ៉េខាងជើង​បាន​ជំទាស់ មិន​ឲ្យ​មាន​ចំណងស្នេហា​ជាមួយគ្នា​។ ក្រោយមក​នាង ហុង សុងវុល បាន​រៀបការ​ជាមួយ​មន្ត្រី​យោធា កូរ៉េខាងជើង​ម្នាក់​រហូត​ទទួលបាន កូន​មួយ ៕


ពិភពលោកភ្ញាក់ផ្អើលចំពោះ ការប្រហារជីវិតអតីត​ស្រី​ស្នេហ៍​របស់ មេដឹកនាំ​កូរ៉េខាងជើង និង​មិត្ត​រួម​អាជីព ១១​នាក់