Thursday, September 26, 2013

ប្រភព៖Lookingtoday
អាម៉េរិក ៖ សម្រាប់ប្រជាជនភាគច្រើន នៅថ្ងៃឈប់សម្រាក តែងតែចំណាយពេលវេលា និងប្រាក់ របស់ពួកគេ ធ្វើដំណើរកម្សាន្ត ទៅរមណីដ្ឋានណា ដែលល្បី និងមាន ទេសភាពស្អាតៗ។ ប៉ុន្តែសម្រាប់លោក Mark Dabbs អាយុ៣៨ គឺជាមនុស្សចម្លែកម្នាក់ ដោយគាត់បាន ចំណាយពេលវេលា និងប្រាក់របស់គាត់ ៦៥.០០០ ដុល្លារសហរដ្ឋអាម៉េរិក ធ្វើដំណើរឆ្លងកាត់ ទ្វីបចំនួន៦ ទៅរកផ្នូរខ្មោច មនុស្សល្បីៗជាង ២០០ផ្នូរ ដែលនេះជា ការធ្វើដំណើរកម្សាន្ត របស់គាត់។
ការធ្វើដំណើរកម្សាន្ត ទៅកាន់ផ្នូរខ្មោចល្បីៗ របស់គាត់ មានដូចជា ៖ ស្តេចកុងហ្វូលោក Bruce Lee កប់នៅទីក្រុងប៉េកាំង ប្រទេសចិន, អ្នកស្រី Mark Dabbs ជាគិលានុបដ្ឋាយិកាដ៏ល្បី របស់ចក្រភពអង់គ្លេស និងអតីតប្រធានាធិបតីអាម៉េរិក John Fitzgerald Kennedy កប់នៅរដ្ឋ Virginia សហរដ្ឋអាម៉េរិកជាដើម។
លោក Mark Dabbs បានចាត់ទុកផ្នូរខ្មោចនីមួយៗ ជាសារមន្ទី អាចប្រាប់ពីប្រវត្តិ របស់មនុស្សល្បីៗ ដែលបានស្លាប់រួចទៅហើយ។ សម្រាប់ដំណើរកម្សាន្ត ដ៏ចម្លែក របស់គាត់នេះ គាត់តែងតែថត រូបអនុស្សាវរីយ៍ ជាមួយផ្នូរខ្មោច ទាំងនោះផងដែរ៕





ចាយ​លុយ​ជាង ​៦​ម៉ឺន​ដុល្លារ​ ដើរ​ទស្សនា​ផ្នូរ​ខ្មោច​ល្បីៗ​ ជុំវិញ​ពិភពលោក ​(Video Inside)