ប្រភព៖វត្តភ្នំ្ហ
លោកវេជ្ជបណ្ឌិត តូបៃ គូសឡឺ (Dr. Tobias Kohler, MD)សាស្ត្រាចារ្យរងខាងជំងឺផ្លូវទឹកនោមនៅសាលាសាកលវិទ្យាល័យ វេជ្ជសាស្ត្រ Southern Illinois បាននិយាយជាសារព័ត៌មានថា “វាគួរតែអោយមានការ ហាត់ប្រាណជារឿងសំខាន់របស់លិង្គ”ដើម្បីរក្សាអោយមានសុខភាពល្អ សាច់ដុំរលោងរបស់លិង្គត្រូវតែមានការផ្គត់ផ្គង់អុកស៊ីសែនអោយបានច្រើន តាមរយៈការបញ្ជូនតាមគ្រាប់ឈាមទៅក្នុងលិង្គ និងធ្វើអោយវាឡើងរឹងបាន។
លោកបានបន្តថា “បើសិនជាពួកគេមិនធ្វើអ្វីសោះដើម្បីថែរក្សាការឡើងរឹងធម្មតារបស់ លិង្គទេ នោះលិង្គរបស់ពួកគេនឹងទៅជាខ្លីជាងមុនមិនខាន”។ ដូចច្នេះការដែលមិនមានការឡើងរឹងរបស់លិង្គជាទៀងទាត់ទេ ជាលិការរបស់លិង្គអាចក្លាយទៅជាពុំសូវមានភាពយឺត និងស្វិត ទើបធ្វើអោយលិង្គខ្លីជាងមុនមួយ ទៅពីរសង់ទីម៉ែត្រ។គាត់សង្ខេបថាបើអ្នកមិនប្រើវាទេ វានឹងបាត់បង់។ ប៉ុន្តែបុរសមួយចំនួនមិនអាច ធ្វើអោយលិង្គឡើងរឹងជាធម្មតាបានដែរដូចជា អ្នកដែលមានបញ្ហាខូចខាត ឬប៉ះទង្គិចលើសរសៃប្រសាទ ឬខូចខាតសរសៃប្រសាទ ឬសរសៃឈាមដែលបណ្តាលមកពីជំងឺទឹកនោមផ្អែម.។
ដូចនេះការរួមភេទញឹកញាប់គឺមិនបណ្តាលឲ្យសុខភាពរបស់លិង្គចុះខ្សោយនោះទេ ចំណុចដែលសំខាន់គឺថា តើយើងមានថាមពលគ្រប់គ្រាន់ដែរឬទេ? ៕