Sunday, September 22, 2013

បារាំង : បន្ទប់ស្នាក់នៅដែល មានរូបរាងដូចជា ក្រឡស្រាថ្លាដូចកញ្ចក់នេះ ស្ថិតនៅក្នុងប្រទេសបារាំង ហើយត្រូវបានអ្នកឌីហ្សាញ បង្កើតវាឡើងសម្រាប់ ភ្ញៀវទេសចរដែលត្រូវការទីកន្លែង សម្រាកមានលក្ខណៈចំលែក និងអាចផ្លាស់ប្តូរទីតាំងវាបានគ្រប់ពេល។
កន្លែងបែបនេះ គឺមានតែភ្ញៀវណា ដែលចូលចិត្តរសនិយមប្លែកៗប៉ុណ្ណោះ មកស្នាក់នៅ បើទោះបីជាបន្ទប់ស្នាក់នៅមួយនេះដិតដាម ជាមួយនឹងទិដ្ឋភាព ធម្មជាតិពិតៗក្តី។ ប៉ុន្តែបើយើងពិនិត្យមើល ឲ្យច្បាស់នោះ បន្ទប់ស្នាក់នៅនេះ មិនមានបន្ទប់ទឹកនៅពីក្នុងឡើយ ប្រហែលជាការពិបាកខ្លះ ដែរសម្រាប់ភ្ញៀវ។ ម្យ៉ាងទៀត បើមើលពីរូបរាងបន្ទប់នោះ គេអាចមើលឃើញ គ្រប់សកម្មភាព ដូច្នេះប្រហែលមាន តែមនុស្សចំលែកប៉ុណ្ណោះ ដែលត្រូវការសេវា បន្ទប់ស្នាក់បែបនេះ៕


ប្រភព៖lookingtoday

បន្ទប់ស្នាក់នៅដែលអាច ទស្សនាធម្មជាតិជុំវិញខ្លួន គ្រប់ពេលវេលា