Sunday, September 22, 2013

ផេនស៊ីវ៉ានៀរ: ប្រភពព័ត៌មានពីគេហទំព័របរទេសមួយ បានឲ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់ រស់នៅក្នុងទីក្រុង Philadelphia បានដាក់ពាក្យប្តឹង ក្រុមហ៊ុនអាកាសចរណ៍អាមេរិកមួយ ដោយនិយាយថា ធាតុប្តីរបស់ខ្លួនដែល ដឹកតាមជើងហោះហើរឆ្ពោះ ទៅប្រទេសអង់គ្លេសបានបាត់ នៅពេលធ្វើដំណើរ។
លោកស្រី Angeline និយាយថា ប្តីរបស់គាត់ ឈ្មោះ Brian បានស្លាប់ដោយជំងឺសួត តាំងពីឆ្នាំ២០១១ ហើយគាត់ បានយកធាតុតាមខ្លួនដាក់ក្នុងវ៉ាលីសធ្វើដំណើរទៅកាន់ប្រទេស អង់គ្លេសដើម្បីបញ្ចុះ ប៉ុន្តែពេលទៅដល់គោលដៅហើយ ធាតុមិនបាន ឃើញនោះទេ។ ដូច្នេះក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្រូវទទួលខុស ត្រូវលើការបាត់បង់នេះ៕

ប្រភព៖lookingtoday

ស្ត្រីម្នាក់ប្តឹងក្រុមហ៊ុន អាកាសចរណ៍អាមេរិកមួយ ពីបទធ្វើឲ្យបាត់ធាតុប្តី របស់នាង