Sunday, September 22, 2013

តារា​ចម្រៀង​ដែល​មិត្ត​យុវវ័យ​កំពុង​ទន្ទឹង​រង់ចាំ​ សុគន្ធ ថេរ៉ាយុ និង​អេននី ហ្សាម​បាន​ធ្វើ​ដំណើរ​មក​ដល់​ឆាក CCC បន្ទាយមានជ័យកាល​ពី​អម្បាញ់មិញ​ សម្រាប់​ការ​ចូលរួម​សំដែង​របស់​ពួកគេ​នៅ​ពេល​រសៀល​នេះ។

ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​សម្រាប់​ការ​ប្រកួត​ជម្រុះ​ស្វែង​រក​ជើង​ខ្លាំង AK និង JX ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​នេះ ពួកគេ​បាន​បង្ហាញ​ក្តី​រំភើប​រីករាយ ជា​ខ្លាំង ​ជាពិសេស​នៅ​ពេល​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ និង​ឃើញ​មាន​មិត្ត​យុវវ័យ​យ៉ាង​ច្រើន​កុះករ​ចូលរួមទស្សនា​​ព្រឹត្តិការណ៍​ CCC បន្ទាយមានជ័យ។ ជាមួយក្តី​រំភើប​នេហ ទាំង​ថេរ៉ាយុ និង​អេនី ហ្សាម ក៏​សុំ​ឲ្យ​មិត្ត​យុវវ័យ​​ដែល​រស់នៅ​ខេត្ត​បន្ទាយមានជ័យ​ផ្ទាល់ ​កុំ​ភ្លេច​មក​ចូលរួម​ទស្សនា​ព្រឹត្តិការណ៍​ប្រកួត​ជ្រើសរើស​ជើង​ខ្លាំង AK និង JX វគ្គផ្តាច់ព្រ័ត្រ​​នៅ​ពេល​រសៀល​នេះ ហើយ​ពួកគេក៏​​នឹង​នាំ​​មក​​បទ​ចម្រៀង​ថ្មីៗ​​ពីរោះៗ រួម​ទាំង​មានការ​សំដែង​ផ្សេងៗ​ដើម្បី​ផ្តល់​ការ​កម្សាន្ត​អារម្មណ៍​ដល់​អ្នក​ចូលរួមផង​ដែរ។ ប្រិយមិត្ត​និង​មិត្ត​យុវវ័យ​នៅ​ខេត្ត​បន្ទាយមានជ័យ កុំ​ភ្លេច​នៅ​រសៀល​នេះ​មក​ទស្សនា​ការ​ប្រកួត AK និង JX និង​ទទួល​បាន​ចំណី​អារម្មណ៍​ពី​ការ​សំដែង​របស់​តារា​ចម្រៀង​​ដ៏​ល្បី​ទាំង​ពីរ​ដួង​នេះ សម្រាប់​ព្រឹត្តិការណ៍ CCC បន្ទាយមានជ័យ​ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ ព្រះច័ន្ទ​នៅ​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។

សូម​ប្រិយ​មិត្ត​ដែល​រស់​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​កុំ​ភ្លេច​ទៅ​មើល​ណា!!






ប្រភព៖សប្បាយ

សុគន្ធ ថេរ៉ាយុ និង​អេននី ហ្សាម​មក​ដល់​ឆាក CCC បន្ទាយមានជ័យ រសៀល​នេះ