Thursday, September 26, 2013

១-ចំណាយពេលវេលាក្នុងការបបោសអង្អែល
        ជាការពិត ការបបោសអង្អែលមានសារសំខាន់ស្មើនឹងពេលកំពុងរួមភេទដែរ តែទាមទារឲដឹង ចំណុច និងយល់ចិត្ត ទើបធ្វើត្រូវចំណុចគោលដៅ ព្រោះមនុស្សម្នាក់ៗមានលក្ខណៈខុសគ្នា ។ អ្នកទាំង ពីរអាចប្រាប់ពីបំណងរបស់គ្នាទៅវិញទៅមក ដែលវិធីនេះអាចធ្វើឲមានការពេញចិត្តទាំងសងខាង ។
២-បង្កើនពន្លឺតុបតែងពណ៌ បន្ថែមក្លិន
សាកល្បងបបួលគូស្នេហ៍ប្តូរពីកន្លែងងងឹតទៅរកពន្លឺស្រាលៗ ឬក៏ពណ៌ផ្សេងៗ ដូចជាពណ៌បៃតង ជួយឲអារម្មណ៍ធូរស្រាលស្រឡះខ្លួន សប្បាយចិត្ត ពណ៌ស្វាយជួយសាងអារម្មណ៍ ពណ៌ក្រហមជួយ ភ្ញោចឲក្លៀវក្លា និងពណ៌លឿង ផ្តល់ភាពកក់ក្តៅ ។ល។ បន្ទាប់មកប្រើប្រេងក្រអូបក្លិនឡាវេនដឺរ ឬក្លិន ណាមួយដែលជួយឲអារម្មណ៍បានធូរស្រាល និងចុងក្រោយចាក់បទចម្រៀងណាស្រាលៗទុកជាការ ស្រេច ។
3-ផ្លាស់ប្តូរការរួមភេទបែបចាស់គំរិលចោល
មុនពេលចាប់ផ្តើម សូមសាកល្បងធ្វើសរសៃឲគ្នាទៅវិញទៅមក ដើម្បីជួយឲអារម្មណ៍បានស្ងប់ និងជួយឲមានសេចក្តីសុខកាន់តែខ្លាំងឡើង ។ មួយវិញទៀត អ្នកអាចឲភាគីម្ខាងទៀតជួយខ្លួនឯង ឬ ប្រើមាត់ជួយធ្វើអូរ៉ាល់សិចឲគ្នាទៅវិញទៅមក ។ ទាំងអស់នេះអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់ មនុស្សម្នាក់ៗតែប៉ុណ្ណោះ ។

៤-សិចនៅក្នុងហាងហែលទឹក
        

 ទោះបីមិនងាយស្រួលធ្វើបន្តិចក្តី តែអាចចាត់ទុកថា ជាកិច្ចការចម្លែកមួយគួរឲភ្ញាក់ផ្អើល និងចាប់ អារម្មណ៍ដែរ ប៉ុន្តែទាមទារឲមានអាងទឹកស្អាត ប្រសិនបើជាស្រះផ្ទាល់ខ្លួនកាន់តែប្រសើរ ។
៥-តុបតែងកាយឲស្អាត
ទោះបីនៅតែពីរនាក់តទល់ក្តី ក៏ទាមទារឲតុបតែងកាយឲស្រស់ស្អាតជានិច្ច ដូចជាប្តូរពីឈុតគេង បែបធម្មតាទៅជាអាវសឺមីដៃវែងពណ៌ស ឬពណ៌ណាមួយដែលមើលទៅទាក់ទាញ និងអាចជួយបរិយា កាសលើគ្រែឲធូរស្រាលបានដែរ ។
៦-សិចក្នុងបន្ទប់ទឹក
មិនចាំបាច់ទៅណាឆ្ងាយទេ គ្រាន់តែប្តូរពីលើគ្រែពូកទៅរកបន្ទប់ទឹកដែលស្អាត នឹងអាចជួយ បង្កើនអារម្មណ៍សិច ព្រោះក្រៅពីប្លែកអារម្មណ៍នឹងបរិយាកាសថ្មីហើយនោះ អាចផ្លាស់ប្តូរក្បាច់ដោយការ ឈរ រួចបើកទឹកក្តៅឧណ្ហៗងូត និងជួយដុសកាយឲគ្នាទៀតផង ។
៧-ភ្លក្សរសជាតិថើបគ្នាទៅវិញទៅមក
ការថើបដោយប្រើចលនាយឺតៗ តែទាក់ទាញអារម្មណ៍ ស្រូបខ្យល់ដង្ហើមចូលស្រាលៗ និងហា មាត់បែបទន់ភ្លន់ សុទ្ធសឹងតែជួយឲអ្នកកាន់តែជាប់ចិត្តឡើង ។
8-សិចគ្មានសំឡេង
អ្នកអាចប្រើដៃ ឬវត្ថុអ្វីមួយខាំជួយទប់មិនឲសំឡេងនៃសេចក្តីសុខលាន់ចេញមកក្រៅបានទេ ។ ការបៀមម្រាមដៃរបស់ដៃគូអ្នកក៏ជាវិធីមួយជួយដុតរោលអារម្មណ៍ឲគ្នាបានដែរ ។
៩-ស្វែងរកពេលវេលាល្អសម្រាប់គូស្នេហ៍មានកូនហើយ
ត្រូវស្វែងរកវិធីដែលធ្វើឲជីវិតសិច និងការមើលថែទាំកូនដំណើរការទៅព្រមគ្នា ។ សាកល្បងផ្ញើ
កូនឲសាច់ញាតិជួយថែទាំ ឬឆក់ឪកាសពេលកូនដេកពេលថ្ងៃ ព្រោះក្រៅពីសម្រួលការងារសិចឲរលូន ហើយនោះ នៅអាចបង្កឲមានអារម្មណ៍ឲភ្ញាក់ផ្អើលទៀតផង ។
១០-ពេលល្អសម្រាប់សិចដែរ
ការរួមភេទនៅពេលព្រឹកព្រហាម ក្នុងពេលអ័រម៉ូនរបស់បុរសកំពុងធ្វើសកម្មភាពពេញទំហឹង ឬនៅ ពេលរសៀលបន្ទាប់ពីហាត់ប្រាណរួច ឬនៅពេលយប់ក៏អាចផ្តល់អារម្មណ៍រំភើបភ្ញាក់ផ្អើលខុសៗគ្នាដែរ ។ ទោះបីពេលណាមួយក៏ដោយ កត្តាសំខាន់ស្ថិតនៅលើការព្រមព្រៀងគ្នា ទើបមានសេចក្តីសុខទាំងសង ខាង ៕
ប្រភព៖khmeronlinenews

សិច១០យ៉ាង ជួយឲអ្នកសមដូចបំណង