Thursday, September 26, 2013

ប្រភព៖khmeronlinenews
សំណួរ : ខណៈពេលនេះ នាងខ្ញុំកំពុងតែពពោះតែអារម្មណ៍រួមភេទនៅតែមានដូចមុន ដដែល ។ ប៉ុន្តែនាងខ្ញុំចេះតែអត់ទ្រាំក្រែងលោការរួមភេទធ្វើឲ ប៉ះពាល់ទៅដល់សុខភាពកូននៅក្នុងផ្ទៃ ។ តើនាងខ្ញុំគួរ ធ្វើបែបណា ចំពោះបញ្ហានេះ សូមជួយណែនាំផង ?
        ចម្លើយ រឿងរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះ វាគ្មានឧបសគ្គអ្វីសម្រាប់គូស្នេហ៍នោះទេ ហើយ ការរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះនេះទៀតសោត ក៏គ្មានចំណុចណាមួយដែលត្រូវហាមឃាត់នោះ ដែរ ។ ក៏ប៉ុន្តែមានករណីពិសេសលើកលែងចំពោះអ្នកដែលមានប្រវត្តិ រលូតកូនញឹកញាប់ ហើយមធ្យោ បាយដែលល្អបំផុតនោះ គឺនាងគួរតែបន្ថយការរួមភេទនៅពេលកំពុងពពោះអាយុបាន៣ខែ ទើបជាការ ប្រសើរ ។
ក្រៅពីនេះនៅមានផលអាក្រក់មួយទៀត គឺករណីអ្នកដែលមាន សុកធ្លាក់ចុះក្រោម ការរួមភេទ ខណៈពេលមានផ្ទៃពោះ ងាយធ្វើឲអ្នកមានឈាមធ្លាក់ ។ ចំណុចនេះយើងសូមណែនាំឲអ្នកផ្អាករួមភេទ ភ្លាមៗ ប្រសិនបើមានអាការបែបនេះលេចឡើង ។ មួយវិញទៀត ការរួមភេទខណៈពេលផ្ទៃពោះកាន់តែ ចាស់ខែ ក៏អាចប្រឈមនឹងការសម្រាលកូនមុនពេលកំណត់ទៀតផង ។
ដូច្នេះរាល់ការរួមភេទ អ្នកទាំងពីរត្រូវតែមានការប្រុងប្រយ័ត្នឲបានខ្ពស់ជាងពេលធម្មតា ឬអ្នក ដែលមានបញ្ហាដូចដែលបានពោលមកខាងលើ គួរតែប្រយ័ត្នប្រយែងពេលមានផ្ទៃពោះ មានអាយុពី៧ ទៅ៩ ខែ ។
ទោះបីជាយ៉ាងណាក៏ដោយ ការរួមភេទ ខណៈពេលមានផ្ទៃពោះ យើងសូមណែនាំឲប្រើក្បាច់ស្រ្តី នៅពីលើ ឬក្បាច់ផ្អៀង ព្រោះក្បាច់នេះ មិនត្រឹមតែទទួលបានសុវត្ថិភាពប៉ុណ្ណោះទេ ផ្ទុយទៅវិញវាថែម ទាំងជួយផ្តល់ឲនូវអារម្មណ៍ស្រណុកស្រួលប្លែកថែមទៀតផង ៕


នៅតែចង់រួមសិចក្នុងពេលមានផ្ទៃពោះ