ប្រភព៖khmeronlinenews
បញ្ហាឆាប់ចេញទឹកកាមរបស់បុរសនេះ បានកើតមានចំពោះបុរសនៅលើលោកនេះជាយូរយារ ណាស់មកហើយ ដែលស្ថានភាពនៃអាការមួយនេះមានឥទ្ធិពលបំផ្លាញទំនុកចិត្តដល់ បណ្តាសុភាពបុរស ខ្លាំងជាងគេ បន្ទាប់មកគឺបញ្ហាអង្គជាតមិនឡើងរឹង ។ ជាងនេះទៅទៀត គេមានជំនឿថា មានបុរស រហូតដល់ទៅ៧០ភាគ រយ ឯណោះ ដែលកំពុងស្វែងរកដំណោះស្រាយក្នុងបញ្ហាខាងលើនេះ ។ ទោះបីយ៉ាងនេះក្តីក៏ត្រូវឈ្វេងយល់ជាមុនសិនថា តើកម្រិតប៉ុនណា ទៅ ទើបអាចហៅបានថាហូរលឿន ។
បើនិយាយពីអាការហូរទឹកកាមលឿននេះ អ្នកដែលព្រមទទួលស្គាល់ច្រើនជាងគេ គឺសមាគមគ្រូ ពេទ្យអាមេរិកាំងដោយពួកគេបានធ្វើការពិសោធន៍ ហើយបានកំណត់ទុកជា៣ចំណុច ដូចខាងក្រោម នេះ ៖
១. អាការហូរទឹកកាម ក្រោយពេលមានការភ្ញោចផ្លូវភេទត្រឹមតែបន្តិចបន្តួច ហើយពេលខ្លះអាច កើតមុនពេលស៊កអង្គជាតចូល ឬខណៈពេលខ្លះស៊កចូលបានត្រឹមតែ២នាទីប៉ុណ្ណោះ ស្រាប់តែចេញទឹក កាមតែម្តង ។
២. កើតមានអាការដែលមិនមែនកើតចេញពីឱសថ ឬ សារធាតុគីមីប្រភេទខ្លះ ។
៣. បង្កឱ្យកើតមានបញ្ហា រវាងគូស្វាមីភរិយា ឬដៃគូដំណេក ។
មូលហេតុ : គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែគេមានជំនឿថា គឺវាអាចពាក់ព័ន្ធនឹង បញ្ហាផ្លូវចិត្ត និងរោគក្នុងរាងកាយដែលទាក់ទិននឹងសរសៃប្រសាទ ។ ក្នុងករណីអ្នកនៅវ័យក្មេង ច្រើន មានមូលហេតុបណ្តាលមកពីការខ្វាយខ្វល់ច្រើន ហើយភ័យខ្លាចភាគីស្រីមានផ្ទៃពោះ ដោយការប៉ាន់ ស្មាន ឬការភ្ញាក់ផ្អើល គិតពីនេះពីនោះច្រើនពេក ទើបធ្វើឱ្យភាគីបុរសឆាប់ចេញទឹកកាមភ្លាមៗតែម្តង ។ ប៉ុន្តែក្រោយពីយើងយល់ពីអាការទាំងអស់នេះ រួចហើយខិតខំប្រមែប្រមូលបទពិសោធន៍ខាងផ្លូវ ភេទឱ្យបានច្រើន ហើយរៀនពីការប្រើអារម្មណ៍អូសបន្លាយពេលវេលាឱ្យបានយូរ ពេលនោះភាគីបុរស អាចមានបច្ចេកទេស កែសម្រួលក្នុងការបញ្ជាទឹកកាមឱ្យចេញនៅពេលណាក៏បានដែរ ៕