Thursday, September 26, 2013

ប្រភព៖CEN
បន្ទាយមានជ័យ: ទឹកជំនន់​ធ្លាក់​ពី​ថៃ បាន​ប៉ះពាល់​ដល់​មណ្ឌល​ត្រូវ​ប្រលង​ឌី​ប្លូ​ម ធ្វើអោយ​បេក្ខជន​/​នារី និង​គណៈមេប្រយោគ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ ដែល​ត្រូវ​បំពេញការងារ ដែល​ប្រព្រឹត្តទៅ​ថ្ងៃទី​២៦-២៧​កញ្ញា ២០១៣ សម្រាប់​នៅ​ខេត្តបន្ទាយមានជ័យ​។ ​ការប្រលង​បាន​ជួប​ផលវិបាក​ដោយសារ​ទឹកជំនន់ ប៉ះពាល់​មណ្ឌល​ប្រលង ធ្វើអោយ​សិស្ស​ជួប​ផលវិបាក ឆ្លងកាត់​សើម​ខ្លួនប្រាណ ពិបាក​អង្គុយ​ប្រលង​។ នេះ​ជា​ទិដ្ឋភាព​នៅ​វិទ្យាល័យ​កូប​។​ ​ ​ ​បេក្ខជន​/​នារី សិស្ស​ចំណេះ​ទូទៅ​ត្រូវ​ប្រលង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ (​ឌី​ប្លូ​ម​) នៅ​មណ្ឌល​វិទ្យាល័យ​ហ៊ុនសែន​មង្គល​បូរី , វិទ្យាល័យ​មង្គល​បូរី ស្រុក​មង្គល​បូរី , វិទ្យាល័យ​សិរីសោភ័ណ និង​វិទ្យាល័យ​សម្ដេចឪ ក្រុង​សិរីសោភ័ណ និយាយប្រាប់​គេហទំព័រ CEN ស្រដៀង​គ្នា​ថា​: ទើប​ដឹង​នៅ​រសៀល​ថ្ងៃទី​២៥ កញ្ញា​ថា ការប្រលង​ត្រូវ​លើក​ពេល​ពី​ថ្ងៃទី​២៦-២៧ កញ្ញា គឺ​ជួប​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​ធ្លាក់​ពី​ថៃ នាំអោយ​សិស្ស​ជួប​ផលវិបាក ជិះ​ម៉ូតូ កង់​ខ្លះ ជិះ​គោយន្ត ដោយសារ​ការធ្វើដំណើរ​ថ្មើរជើង​មិនទាន់​ពេលវេលា​ប្រលង​។​ ​ ​ ​ឯ​លោកគ្រូ​/​អ្នកគ្រូ ជា​គណៈមេប្រយោគ​វិញ និយាយថា គាត់​ជួប​ផលវិបាក​យ៉ាងខ្លាំង ដោយសារ​គាត់​ចុះ​ពី​ថ្នល់ជាតិ​ជិះ​ម៉ូតូ ឬ​ដើរទៅ​មណ្ឌល​ប្រលង ពិបាក​លើក​សំពត់​ខោ ខំ​ធ្វើខ្លួន​មកពី​ផ្ទះ​មកដល់​មណ្ឌល​ប្រលង ប្រឡាក់​ទឹក​អស់ មានការ​សោកស្ដាយ​ណាស់ ក្នុង​ការធ្វើ​គណៈមេប្រយោគ​គ្រប់​ថ្នាក់ និង​ស្ទើរ​គ្រប់មុខ​តំណែង ដែល​ត្រៀម​ចូលរួម​ក្នុង​ដំណើរការ​វិញ្ញាសា​ប្រលង​ក្នុង​មណ្ឌល​សំនេរ (​ពេល​សិស្ស​ប្រលង​) លើកលែងតែ​គណៈមេប្រយោគ ជា​អ្នកធ្វើ​កំណែ​បែងចែក​សន្លឹក​កិច្ចការ , បូក​ស្រង់​-​គូស​ជាប់​ធ្លាក់​នៃ​ដំណើរការ​មណ្ឌល​កំណែ គឺ​បាន​រិះគន់​ការលើក​ពេលនេះ​យ៉ាង​ប្រថុចញ៉ុច គឺ ដំណឹង​បានដឹង​សុះសាយ​នៅតែ​ប៉ុន្មាន​នាទី​មុន​ការប្រជុំ​គណៈមេប្រយោគ​នៅ​ល្ងាច​ថ្ងៃទី​២៥ កញ្ញា ដំណើរការ​។​ ​ ​ ​ក្រុមសិស្ស​ត្រូវ​ប្រលង​ឌី​ប្លូ​ម និយាយថា​: ទឹក​លិច​យ៉ាងណាក៏ដោយ ពួកគេ​ក៏​តស៊ូ​ទ្រាំ​ឆ្លងកាត់​ទាំង​រអិល​ជើង ប្រឡាក់​ភក់​ទទឹក​ខោអាវ ក៏​ត្រូវតែ​ដើរមក​ប្រលង​អោយបាន​សញ្ញាបត្រ​បន្តទៅ​រៀន​ទៅមុខទៀត​ដែរ មិន​ថា​ជិះ​ម៉ូតូ​ជិះ​គោយន្ត​ដើរ​ឆ្លង​កាត់ទឹក​ហូរ​យ៉ាងណា ក៏​ស៊ូទ្រាំ​អោយបាន​ចប់​រយៈពេល​២​ថ្ងៃ​នេះដែរ​។​ ​ ​ ​ពួកគាត់​ឆ្លើយថា បើ​ប្រលង​តាំងពី​ថ្ងៃទី​១៦ ខែកញ្ញា ជួប​បញ្ហា​បាតុកម្ម​មកដល់​ថ្ងៃទី​២៦ ជួប​បញ្ហា​ទឹកជំនន់ ដែល​បាន​ធ្លាក់​មកពី​ប្រទេស​ថៃ ធ្វើអោយ​ការប៉ះពាល់​ដល់​សាលា​ជាច្រើន ដែល​ជាប់​ព្រំដែន​ថៃ ត្រូវបាន​ទឹក​លិច ជាពិសេស​មណ្ឌល​ប្រលង​សញ្ញាបត្រ​បឋមសិក្សា​ប​ឋ​ម​ភូមិ ធ្វើអោយ​គណៈមេប្រយោគ​អនុរក្ស​កាន់​វិញ្ញាសា​ប្រលង ជួប​ផលវិបាក​ខ្លាច​រអិល​ជើង និង​ប៉ះពាល់​ដល់​វិញ្ញាសា​។​ ​ ​ ​លោក ឈើ​យ ចាន់ណា ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា​: ខេត្ត​នេះ​សម្រាប់​ប្រលង​ឌី​ប្លូ​ម​ឆ្នាំនេះ មាន​មណ្ឌល​ប្រលង ២១ មណ្ឌល មាន​បេក្ខជន​/​នារី ចំនួន ៤.៨៦៨ នាក់ (​ស្រី​២.៤៩៦​នាក់​) មណ្ឌល​មួយចំនួន​រងគ្រោះ​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង ធ្លាក់​មកពី​ប្រទេស​ថៃ ធ្វើអោយ​គណៈមេប្រយោគ​ដែល​ត្រូវ​ប្រលង​ឆ្នាំនេះ ជួប​ផលវិបាក​ខ្លាំងណាស់ ទាំង​ធ្វើដំណើរ​ទៅធ្វើ​មេ​ប្រយោគ ជាពិសេស​ចាប់ពី​ក្រុង​សិរីសោភ័ណ ទៅ​ថ្មពួក ផលវិបាក​ផ្លូវ​ភ្លៀង​ម្ដងៗ ជិះ​ម៉ូតូ​ជិះឡាន​ពិបាក​ដែរ​។ មណ្ឌល​ប្រលង ដែល​ប៉ះពាល់​នឹង​ទឹកជំនន់​នៅ​វិទ្យាល័យ​កូប ក្រុង​ប៉ោយប៉ែត គឺ​មណ្ឌល​វិទ្យាល័យ​អូរជ្រៅ​៕​




នៅ​បន្ទាយ​មានជ័យ ប្រលង​ឌីប្លូម ទាំង​ទឹកជំនន់ លិច​មណ្ឌល​ប្រលង