Wednesday, September 25, 2013

ប្រភព៖ដើមអំពិល
ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ដោយសារតែរវល់ជជែកគ្នា ភ្លេចមើលមុខ ក៏ជ្រុលចង្កូតទៅបុករង្វង់មូលចោមចៅ បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង ២នាក់ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ ស្ថិតរង្វង់មូលចោមចៅ ផ្លូវជាតិលេខ៤ កែងផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ យឿង ចាន់ថេន ភេទប្រុសអាយុ ២១ឆ្នាំ ជានិស្សិតអគ្គិសនី នៃវិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈ រស់នៅភូមិដណ្តង ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ (អ្នកឌុប) អ្នករួមដំណើរ ឌឹម សុធារិទ្ធ ភេទប្រុសអាយុ ២០ឆ្នាំ មានមុខរបរជាសន្តិសុខធនាគារ រស់នៅភូមិឃុំជាមួយគ្នា អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាក ស្មាសរីវ៉ូ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅកណ្តាល 1H-8803 ។
សាក្សីបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ឌុបគ្នា ក្នុងទិសដៅពីលិចទៅកើត ដោយក្នុងល្បឿនដូចព្យុះ លុះដល់ចំណុចកើតហេតុដោយសារ តែជាប់ជជែកគ្នា មើលមុខមិនទាន់ ក៏ជ្រុលចង្កូតទៅឡើងលើរង្វង់មូលចោមចៅ បណ្តាលឲ្យអ្នកទាំងពីរ រងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ រីឯម៉ូតូក៏រងការខូចខាតយ៉ាងដំណំផងដែរ ក្រោយពេលកើតហេតុជន រងគ្រោះត្រូវរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យព្រះកុសមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះបន្ទាន់ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានបណ្តើរយកទៅផ្ញើ អ្នករស់នៅក្បែរនោះ ៕




ជិះម៉ូតូលឿន រវល់ជជែកគ្នា ជ្រុលទៅបុករង្វង់មូល ចោមចៅ រងរបួសធ្ងន់ ស្រាល២នាក់