ប្រភពព័ត៌មានបានបន្ដថា បន្ទាប់ពីមាន អន្ដរាគមន៍រួចមក លោកប្រធានសហគ្រាស បរិក្ខាគ្រឿងយន្ដ ត្រូវបានដោះលែងឱ្យមាន សេរីភាពឡើងហើយនៅព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ដោយមន្ដ្រីនគរបាលខណ្ឌឫស្សី កែវ បានអះអាងថា ជារឿងតូចតាច ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៦និង១០នាទី ព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៣ ស្នូរគ្រាប់កាំភ្លើងជិត២០គ្រាប់ ត្រូវបានបន្លឺឡើង ចេញពីទីតាំងសហគ្រាស ក្រុមហ៊ុនបរិក្ខាគ្រឿង យន្ដ ចំកាត់កម្ពុជាដែលមានទីតាំងស្ថិតនៅ តាមបណ្ដោយផ្លូវជាតិលេខ៦អា ភូមិកៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សីកែវ បង្ក ឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនិង សមត្ថកិច្ចមូលដ្ឋានទាំង ព្រឹកតែម្ដង ។ យ៉ាង ណាក៏ដោយក្រោយការបាញ់ប្រហារដោយ កាំភ្លើងម៉ាកវ៉ាន់ឌឺឡុង ចំនួន១៨គ្រាប់ខាង លើនេះ របស់បុរសជនជាតិចិន ដែលជាប្រធាន សហគ្រាសត្រូវបានចាប់ខ្លួនពីកម្លាំងនគរបាល ខណ្ឌឫស្សីកែវ យកទៅសួរនាំបន្ដទៀត ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីនៅ ក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលា ម៉ោងព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ ស្រាប់តែមានស្នូរគ្រាប់កាំភ្លើងចេញពីប៉ែក ខាងក្រោយ នៃទីតាំងសហគ្រាសក្រុមហ៊ុន បរិក្ខាគ្រឿងយន្ដចំកាត់កម្ពុជា ប៉ុន្ដែមិនដឹង មូលហេតុពិតប្រាកដថា បណ្ដាលមកពីអ្វីនោះ ឡើយ ដែលនាំឱ្យប្រធានសហគ្រាសមួយនេះ បើកការបាញ់ប្រហារទាំងព្រឹកយ៉ាងដូច្នោះ ។
ប្រភពព័ត៌មានពីសាក្សីបានបន្ដទៀតថា ក្រោយពីលឺសំឡេងផ្ទុះអាវុធ ជិត២០គ្រាប់ យ៉ាងដូច្នេះ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានចុះមកកាន់កន្លែងកើតហេតុភ្លាមៗដើម្បី ត្រួតពិនិត្យ និងអន្ដរាគមន៍ហើយឃាត់បុរស ជនជាតិចិន ដែលជាប្រធានសហគ្រាសយក ទៅសួរនាំបន្ដទៀត។ យ៉ាងណាក៏ដោយជុំវិញ ករណីបាញ់ប្រហារជិត២០គ្រាប់ទាំងព្រលឹម អុល របស់ជនជាតិចិនដែលជាប្រធានសហ គ្រាសខាងលើនេះ ត្រូវបានសមត្ថកិច្ចខណ្ឌ ឫស្សីកែវ ធ្វើការលាក់បាំងដោយមិនបានផ្ដល់ ព័ត៌មានឱ្យបានក្បោះក្បាយនិងពិតប្រាកដ ជូន ដល់អ្នកកាសែតឡើយ សូម្បីតែឈ្មោះរបស់ ជនបង្ករូបនេះក៏គ្មាននរណាស្គាល់ដែរ ។
ជាមួយគ្នានេះ ចំពោះការផ្ទុះអាវុធដ៏ ច្រើនបែបនេះ ត្រូវបានប្រភពព័ត៌មានមួយ លួចបង្ហើបថា ក្រោយពីការឃាត់ខ្លួនប្រធាន សហគ្រាសខាងលើ ស្រាប់តែមានអន្ដរាគមន៍ ភ្លាមៗ ពីមន្ដ្រីនគរបាលជាន់ខ្ពស់មួយរូប ហេតុដូច្នេះហើយគេសង្ស័យថា ជនបង្កត្រូវ បានសមត្ថកិច្ចខណ្ឌឫស្សីកែវ ដោះលែងឱ្យ មានសេរីភាព ។
ជុំវិញករណីនេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលមិនទាន់អាចសុំការបកស្រាយពី អធិការនគរបាលខណ្ឌឫស្សីកែវបានទេ៕
ប្រភព៖ដើមអំពិល