Wednesday, September 25, 2013

ប្រភព៖ដើមអំពិល

ស៊ិនហួ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០១៣ នេះ ថា គ្រោះ ធម្មជាតិ រញ្ជួយដី កម្រិត ៧,៧ នៃរង្វាស់រិចទ័រ បានវាយប្រហារ ភាគនិរតីនៃ ប្រទេស ប៉ាគីស្ថាន កាលពីថ្ងៃអង្គារ កន្លងទៅនេះ ដោយបានបណ្តាលឲ្យ មនុស្សយ៉ាងហោច ណាស់ ២០៨ នាក់ស្លាប់ និង ៣៩៥នាក់ទៀត រងរបួស។
បើតាមសារព័ត៌មាន ក្នុងតំបន់បានអះអាងថា មនុស្សស្លាប់ភាគច្រើន គឺស្ថិតនៅទីក្រុង អាវ៉ារ៉ាន របស់ខេត្ត បាឡូជីស្ថាន កាលពីរសៀល ថ្ងៃអង្គារ កន្លងទៅនេះ។ ក្រៅមនុស្សស្លាប់ដ៏គួរឲ្យ តក់ ស្លុតនោះ ហេដ្ឋារចនា សម្ព័ន្ធទាំងឡាយ ក៏បានទទួលរងការខូចខាត យ៉ាងដំណំផងដែរ។
គួរបញ្ជាក់ថា មន្ត្រីសង្គ្រោះបន្ទាន់ កំពុងតែចាត់ចែងកម្លាំង របស់ខ្លួនដើម្បីស្វែងរកមនុស្ស ដែល កំពុងបាត់ខ្លួន ព្រមទាំងស្តារការខូចនានា ឡើងវិញ ស្របពេលដែលចំនួន មនុស្សស្លាប់ត្រូវបាន គេរំពឹងទុក ថានឹងអាចកើន។ ដោយឡែកប្រជាជន ក្នុងតំបន់កើតហេតុ ប្រមាណជាង ១០០.០០០ នាក់កំពុងទទួលរងផលប៉ះពាល់៕



ស្លាប់កើនដល់ ២០៨នាក់ ដោយសារ រញ្ជួយដី នៅប៉ាគីស្ថាន