Friday, September 27, 2013

ប្រភព៖khmeronlinenews
តារា​សម្ដែង កញ្ញា ទឹម រដ្ឋា ត្រូវ​បាន​ទស្សនិកជន និង​ក្រុម​សិល្បៈ​បាន​ចាប់អារម្មណ៍​នឹង​នាង​ទាក់ទិន​ ទៅ​នឹង​ការ​សាក់​ជា​អក្សរ និង​រូបភាព​បែប​បុរាណ​ នៅ​លើ​កញ្ចឹង​.​ក លើ​កញ្ចូញគូថ ដែល​ក្រឡេក​មើល​ទៅ​មានការ​ទាក់ទាញ ។ ដូចជា​ការ​សាក់​អក្សរ​ជា​ភាសា​ចិន​នៅ​លើ​កញ្ចឹង​.​ក “我爱你” មានន័យ​ជា​ភាសា​ខ្មែរ​ថា “​អូន ស្រលាញ់​បង​” ។ ទន្ទឹម​នឹង​នោះ​ ផង​ដែរ នៅ​ក្នុង​កម្មវិធី​សម្ពោធ​រឿង “​កណ្ដាប់ដៃ​ទីក្រុង​ប៉ះ​ជង្គង់​ជនបទ​” របស់​ផលិតកម្ម “​ញូ​វ​សង​ភាពយន្ត​” ក្នុង​រោងភាពយន្ត​ទំនើប Platinum Cineplex នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ទី​៥ នៅ​ល្ងាច​ម្សិល​មិញ​នេះ នាង​បាន​បង្ហាញ​ស្នាម​សាក់​មួយ​កន្លែង​ទៀត នៅ​លើ​កញ្ចូញគូថ (គល់​ចង្កេះ​) របស់​នាង ។
ស្នាម​សាក់​នៅ​គល់​ចង្កេះ របស់​កញ្ញា ទឹម រដ្ឋា មិន​ ត្រូវ​បាន​អ្នក​ជំនាញ​ណា​ម្នាក់​ហ៊ាន​អះ​អាង​ថា ជា​ស្នាម​សាក់​ពិតៗ ឬ​ជា​រូប​បិត​នោះ​ឡើយ ចំណែក​ឯ​អត្ថន័យ​នៃ​ រូប​នេះ ក៏​ មិន​មាន​ការ​អត្ថាធិប្បាយ​បាន​នោះ​ដែរ គ្រាន់តែ​គេ​មើល​ឃើញ​ថា ជា​រូបចម្លាក់​ក្បាច់​បូរាណ​មួយ​ ត្រូវ​បាន​ទស្សនិកជន​ចាប់អារម្មណ៍ ៕

​​​​​



កញ្ញា ទឹម រដ្ឋា បង្ហាញ​ស្នាម​សាក់​លើ​កញ្ចូញគូថ