ភ្នំពេញ៖
អាចារ្យអេ ជាម្ចាស់វិទ្យុ 107,5 MHz
និងក្រុមការងារបានប្រកាសធ្វើបាតុកម្មគាំទ្រ ព្រះមហាក្សត្រ នៅស្តាតអូឡាំពិក
នាម៉ោង ៨៖៣០នាទី ថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ខាងមុននេះ
បន្ទាប់ពីប្រតិកម្មខឹងយ៉ាងខ្លាំង ចំពោះអ្នកដែលបង្ហោះហ្វេសប៊ុក
មួយរូបបានប្រមាថមើលងាយ ដល់ព្រះមហាក្សត្រខ្មែរ ។ នៅព្រឹកថ្ងៃទី១៩ កញ្ញា នេះ
ក្រុមព័ត៌មានទាន់ហេតុការណ៍ក្នុងវិទ្យុ បានដាក់ពាក្យបណ្តឹង
ទៅកាន់ក្រសួងមហាផ្ទៃ អោយស្រាវជ្រាវចាប់ជនដែលបានម៉ាក់ងាយ ព្រះមហាក្សត្រ
បរមនាថ នរោត្តម សីហមុនី និងអង្គសម្តេចម៉ែ ។ ជាចុងក្រោយនេះ
អាចារ្យអេបានប្រកាសអំពាវនាវ អោយប្រជាពលរដ្ឋខ្មែរ ជាពិសេស ម្ចាស់ Page I
Love Cambodia hot news អោយឈប់ជាបន្ទាន់ការប៉ះពាល់
កិត្តិនាមរបស់ព្រះមហាក្សត្រ។
-----------------------
ប្រភព៖
Lookingtoday