Showing posts with label នយោបាយ. Show all posts
Showing posts with label នយោបាយ. Show all posts

Wednesday, October 2, 2013

សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក នៅថ្ងៃពុធនេះ បានចុះហត្ថលេខា លើយុទ្ធយោធា រួមគ្នា មួយ ដែលរៀបចំក្នុង ការដោះស្រាយនូវ ការគម្រាមកំហែង ដោយអាវុធ នុយក្លេអ៊ែរ របស់ប្រទេស កូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅ ថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៣ថា រដ្ឋមន្រ្តីការពារជាតិ កូរ៉េខាងត្បូងលោក គីម ខ្វាន់ជីន និងសមភាគីលោក ឆាក់ ហាហ្គែល រដ្ឋមន្រ្តីការពារអាម៉េរិក បានចុះហត្ថលេខា ទ្វេភាគី ជាផ្លូវការ លើយុទ្ធសាស្រ្ត ធ្វើឲ្យញញើតបន្ថែម ប្រឆំាងនឹងកូរ៉េខាងជើង អំឡុងពេលកិច្ចប្រជុំ ក្រុមប្រឹក្សា សន្តិសុខ ប្រចាំឆ្នាំរវាងប្រទេសទំាងពីរ។
ប្រធានមន្ទីរប៉ង់តាហ្គោនអាម៉េរិក បានបញ្ជាក់ជាថ្មីថា អាម៉េរិកប្តេជ្ញានឹងគាំទ្រ សមត្ថភាពដើម្បីធ្វើឲ្យញញើត ជា មួយនឹងការរៀបចំ សមត្ថភាពយោធា ពេញលេញរបស់ខ្លួន ក្នុងនោះរួមមានឆ័ត្រ នុយក្លេអ៊ែរ អនុសញ្ញាវាយ ប្រហារ និងការការពារមីស៊ីល។
នៅក្នុងសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា «ការបង្កើតយុទ្ធសាស្រ្តសម្ព័ន្ធ មួយនេះ គឺដើម្បីប្រឆំាងនឹងសេនារីយ៉ូ នៃការគំរាមកំហែងដោយ នុយក្លេអ៊ែររបស់ កូរ៉េខាងជើង តាមរយៈយុទ្ធសាស្រ្តសន្តិភាព និងសម័យសង្គ្រាម និង ការរឹតបន្តឹងសមាហរណកម្ម នៃសមត្ថភាពសម្ព័ន្ធមិត្ត ដើម្បីឲ្យយុទ្ធសាស្រ្ត កំញើញនេះមានប្រសិទ្ធិភាព» ។
គួរបញ្ជាក់ផងដែរថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលបានកើតឡើងកាលពី ដើមឆ្នាំ២០១៣នេះ គឺក្រោយពេល ដែល ប្រទេស កូរ៉េខាងជើង បានធ្វើការសាកល្បង នុយក្លេអ៊ែរជាលើកទីបី របស់ខ្លួន កាលពីខែកុម្ភៈ និងមួយ ទៀត គឺបានសាកល្បង គ្រាប់មីស៊ីលរយៈចម្ងាយ ឆ្ងាយ កាលខែធ្នូ ឆ្នាំមុន ៕
ប្រភពពី​DAP-NEWSPhoto by DAP-News

កូរ៉េខាងត្បូង, អាម៉េរិក ចុះហត្ថលេខា លើផែនការ ប្រឆំាងការវាយ ប្រហាររបស់កូរ៉េ ខាងជើង

Thursday, September 12, 2013

វិទ្យុអាស៊ីសេរី៖ គ្រាប់​បែក​មួយ​គ្រាប់​ត្រូវ​ប្រទះ​ឃើញ​នៅ​ក្បែរ​វេទិកា​ដែល​គណបក្ស​ សង្គ្រោះ​ធ្វើ​ពិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ក្នុង​ខេត្ត​សៀមរាប។ គ្រាប់​បែក​ចាស់ ដែល​ស្គាល់​ថា​ប្រភេទ​គ្រាប់​បែក​ទឹក​ដោះ ទំនង​ថា​នាំ​ចូល​មក​ពី​សហរដ្ឋ​អាមេរិក ត្រូវ​ប្រទះ​ឃើញ​នៅ​លើ​ដី​ត្រង់​កន្លែង​ដែល​មហាជន​បាន​ទៅ​ជួប​ប្រជុំ​គ្នា ក្នុង​ចម្ងាយ​ប្រមាណ ៥០​ម៉ែត្រ​ពី​វេទិកា​នៅ​ក្បែរ​របង​វត្ត​គង់ម៉ុច ដែល​គេ​រៀប​ចំ​ស្វាគមន៍​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ពេល​ដែល​លោក​ចុះ​ទៅ​ជួប​អ្នក​គាំទ្រ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កញ្ញា នៅ​ខាង​កើត​ស្ទឹង​សៀមរាប ក្នុង​ភូមិ​កក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប។
អ្នក​ចូល​រួម​បាន​ឃើញ​គ្រាប់​បែក​នោះ​នៅ​ម៉ោង​ប្រមាណ ១១​ព្រឹក គឺ​នៅ​ក្រោយ​ពេល​ដែល​អ្នក​ចូល​រួម​ភាគ​ច្រើន​បាន​នាំ​គ្នា​ហែ​ក្បួន​ជា​មួយ លោក សម រង្ស៊ី ទៅ​ធ្វើ​ពិធី​បួង​សួង​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម។
សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា គ្រាប់​បែក​ចាស់​មួយ​គ្រាប់​នោះ​ទំនង​ជា​កប់​នៅ​ក្នុង​ដី​ជា​ច្រើន​ឆ្នាំ​មក ​ហើយ។ វា​អាច​លេច​ចេញ​ពី​ដី​នៅ​ពេល​មាន​មនុស្ស​ច្រើន​ទៅ​ជាន់​លើ​ដី​ដែល​បាន​កប់​ វា។ មក​ដល់​ពេល​នេះ សមត្ថកិច្ច​ពុំ​បាន​សង្ស័យ​ថា អាច​មាន​មនុស្ស​ដាក់​គ្រាប់​បែក​នោះ​ឡើយ។
យ៉ាង​ណា អ្នក​នៅ​កន្លែង​ប្រទះ​ឃើញ​គ្រាប់​បែក និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ការ​ជួប​ប្រជុំ​នោះ នៅ​តែ​ចាត់​ទុក​ថា គ្រប់​បែក​មួយ​គ្រាប់​នោះ គឺ​ត្រូវ​គេ​ដាក់ ព្រោះ​គេ​ពុំ​បាន​ប្រទះ​ឃើញ​ស្នាម​ដី​ស្រុត ឬ​របើក ដែល​អាច​អោយ​គ្រាប់​បែក​នោះ​លេច​ចេញ​មក​ឡើយ។

មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​ឃ្លាំ​មើល​នៅ​ទីតាំង​មាន​គ្រាប់​បែក​នោះ រង់ចាំ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ និង​ដោះ​គ្រាប់​បែក។ គ្រាប់​បែក​នោះ គឺ​ស្ថិត​ក្នុង​សភាព​សឹក​រេចរឹល​ខ្លាំង ជា​ពិសេស​កន្លាស់​របស់​វា​បាន​សឹក​ស្ទើរ​របេះ​ដាច់ ធ្វើ​អោយ​រលង់​ស្លាបព្រា ដែល​មាន​ន័យ​ថា វា​អាច​ផ្ទុះ​បាន​គ្រប់​ពេល​វេលា​នៅ​ពេល​ដែល​មាន​កម្លាំង​ប៉ះពាល់​ខ្លាំង ឬ​រមៀល​ខ្លាំង។
នៅ​ក្នុង​ការ​ជួប​ប្រជុំ​នៅ​ព្រឹក​នេះ គឺ​មាន​ពលរដ្ឋ​ចូល​រួម​ជាង ២.០០០​នាក់ ក្នុង​ពេល​នោះ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​គឺ លោក សម សង្ស៊ី និង លោក កឹម សុខា បាន​ប្រកាស​កៀងគរ​អ្នក​សៀមរាប អោយ​ចូល​រួម​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ១៦ និង​១៧ ខែ​កញ្ញា។
-------------
ប្រភព៖នាវា

រក្សាសិទ្ធិ © ២០០៦ វិទ្យុ​អាស៊ីសេរី ។ បោះពុម្ព​ផ្សាយ​បន្ត​ដោយ​មាន​ការអនុញ្ញាត​ពី​វិទ្យុ​អាស៊ីសេរី ​ដែល​មាន​ អាសយដ្ឋានៈ 2025 M St. NW, Suite 300, Washington DC 20036 ។ គេហទំព័រៈ www.rfa.org ។










ប្រទះ​ឃើញ​គ្រាប់​បែក​១​គ្រាប់​នៅ​ក្បែរ​វេទិកា​បក្ស​ប្រឆាំង​ជួប​ជុំ​នៅ​សៀមរាប

Friday, September 6, 2013

វិទ្យុបារាំងអន្តរជាតិ៖ នៅ​ចំពោះ​មុខ​ក្រុម​បាតុករ​យ៉ាង​ច្រើន​ កុះករ​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​អាន​សារបួងសួង​ សុំ​សន្តិភាព​ និង​សេរីភាព។

​ខ្លឹមសារ​នោះ​ក៏​មាន​ការ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ​ដែល​ មាន​ការចូលរួម​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​បោះឆ្នោត។

នៅ​ចំពោះ​មុខ​ក្រុម​បាតុករ​យ៉ាង​ច្រើន​កុះករ​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក ​សម រង្ស៊ី​ បាន​អាន​ខ្លឹមសារ​បួងសួង​ឲ្យ​មាន​សន្តិភាព ​សេរីភាព​និង​យុត្តិធម៌​ក្នុង​ការបោះឆ្នោត។​ ក្នុង​នោះ​ក៏មាន​ការទាមទារ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ ប្រក្រតី​ក្នុង​ការបោះឆ្នោត​ដែល​មាន​ការចូលរួម​ពី​អង្គការ​សហប្រជាជាតិ​ ផងដែរ។​

លោក​សម រង្ស៊ី ​ថ្លែងថា ​ថ្ងៃនេះ​គណបក្ស​សង្គ្រោះជាតិ​បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​គឺ​ វប្បធម៌​អហិង្សា។ ​លោក​អះអាង​ថា​ កន្លង​ទៅ​ប្រទេស​កម្ពុជា​ធ្លាប់​មាន​អំពើ​ហិង្សា​ជា​ច្រើន​ តែ​ពេល​នេះ​ មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ​ពេល​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ បរិយាកាស​អហិង្សា។ ​តំណាង​បាតុករ​មក​ពី​សហគមន៍​ផ្សេង​គ្នា​ក៏បាន​ឡើង​ថ្លែង​​សុន្ទរកថា​ ជាបន្តបន្ទាប់​​ផង​ដែរ។

សូម​បញ្ជាក់​ថា​ ក្រុម​បាតុករ​ក្មេង​ចាស់​ ប្រុស​ ស្រី​ ដែល​មាន​ជួត​ក្បាល​ដោយ​ក្រណាត់​ពណ៌​លឿង​ដោយ​មាន​សរសេរ​អក្សរ​ខុសៗ​គ្នា​ ក្នុង​ន័យ​ទាមទារ​យុត្តិធម៌​ក្នុង​ការបោះ​ឆ្នោត​ បាន​មក​ជួប​ជុំ​គ្នា​តាំងពី​ព្រឹក​ព្រលឹម​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ​ក្នុង​ចំណោម​បាតុករ​ក៏​មាន​ដែរ​ព្រះសង្ឃ​ជាច្រើន​អង្គ​ចូល​រួម​បើទោះ​បីជា​ សម្តេច​ព្រះសង្ឃរាជ​ទាំងពីរ​គណៈ​ និង​គណៈសង្ឃ​បាន​ចេញ​ព្រះរាជ​សង្ឃ​ប្រកាស​ហាម​ប្រាម​មិន​ឲ្យ​ចេញ​ពីវត្ត ​និង​មិន​ឲ្យ​ចូល​រួម​បាតុកម្ម​ក៏ដោយ។

គួរកត់​សម្គាល់​ថា​ ទីក្រុង​ភ្នំពេញ​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ពី​ធម្មតា។​ ហាង​ទំនិញ​ធំៗ​តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ​និង​ឃ្លាំង​លក់​រថយន្ត​ជាដើម​ត្រូវ​បាន​បិទទ្វារ។ កងកម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ ​ប៉ុន្តែ មិន​បាន​បិទ​ច្រក​ផ្លូវ​ទេ៕



ប្រភពពី៖នាវា

លោក ​សម​ រង្ស៊ី​ អាន​ខ្លឹមសារ​បួងសួង​សុំ​សន្តិភាព​ និង​បង្កើត​គណៈកម្មការ​ចម្រុះ

Saturday, August 17, 2013

វិទ្យុបារាំងអន្តរជាតិ៖ គណបក្ស​សង្គ្រោះជាតិ​ដែល​ខកចិត្ត​នឹង​ ដំណោះស្រាយ​ពាក្យ​បណ្តឹង​នៅ​ គ.ជ.ប​ នឹង​​ប្រ​មូលផ្តុំ​អ្នកជំនាញ​បច្ចេកទេស​ខាង​ការបោះឆ្នោត​របស់​ខ្លួន ​ក្នុង​ សិក្ខាសាលា​មួយ​ នៅ​ថ្ងៃ​អាទិត្យ​ទី១៨​សីហា​​នេះ​ ដើម្បី​ពិភាក្សា​រិះរក​ យុទ្ធសាស្ត្រ​បន្ថែម​ទៀត ​ក្នុង​ការបង្កើន​ទម្ងន់​នៃការ​តវ៉ា។ សិក្ខាសាលា​​ ​​នេះ​​ នឹង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ សម រង្ស៊ី ​និង​លោក​កឹម សុខា។​
សេចក្តីរាយការណ៍របស់ ប៉ែន បូណា(02:18)
ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះជាតិ​មិន​ បញ្ចប់​ត្រឹម​ គ.ជ.ប​ ឬ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ។ ​គណបក្ស​ប្រឆាំង​មួយ​នេះ​នៅ​តែ​បន្ត​រិះរក​យុទ្ធវិធី​គ្រប់បែប​យ៉ាង​ ដើម្បី ​ពង្រឹង​មូលដ្ឋាន​តវ៉ា​របស់​ខ្លួន។ ​ក្រោយ​ពី​សម្រេច​ចិត្ត​បន្ត​ប្តឹង​ទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​គណបក្ស​ នេះ​ហៅ​ថា​ ជា​បណ្តឹង​គ្រាន់តែ​បង្គ្រប់​កិច្ច​នោះ​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹកនាំ​សិក្ខាសាលា​មួយ ​នៅ​ថ្ងៃ​អាទិត្យ​ នេះ​ ដើម្បី​​រកយុទ្ធសាស្ត្រ​ថ្មី​ក្នុង​ការតវ៉ា។​
បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​គណបក្ស​សង្គ្រោះជាតិ​ សិក្ខាសាលា​នេះ​នឹង​បង្ហាញ​ពីភាព​មិន​ប្រក្រតី​នានា​ដែល​កើត​មាន​នៅ​ថ្ងៃ​ បោះឆ្នោត​ និង​ក្នុង​អំឡុង​ពេល​សវនាការ​របស់​ គ.ជ.ប។​ លោក​ស្រី មួរ ​សុខហួរ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ បន្ថែម​ថា ​ក្រុម​អ្នកបច្ចេកទេស ​អ្នកច្បាប់​ និង​មន្ត្រី​ធ្វើ​ការងារ​ពាក់ព័ន្ធ​​នឹង​ការបោះឆ្នោត​របស់​គណបក្ស​ សង្គ្រោះជាតិ​ ​នឹង​ជួបជុំ​គ្នា​ក្នុង​សិក្ខាសាលា​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែ។

បើ​យោង​តាម​ លោកស្រី ​មួរ សុខហួរ​ លទ្ធផល​ដែល​សម្រេច​បាន​ក្នុង​សិក្ខាសាលា​នេះ ​នឹង​ដាក់​ជូន​សាធារណជន​ អ្នកសារព័ត៌មាន​ ព្រម​ទាំង​អង្គទូត​នានា​ ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​ភាព​មិន​ប្រក្រតី​ ក្នុង​ការបោះឆ្នោត។ ​នេះ​ជាកិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ទៀត​របស់​គណបក្ស​ប្រឆាំង​ ក្នុង​ ការតវ៉ា​ជំទាស់​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត។ ​លោក​ សម រង្ស៊ី ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ពេល​វិល​ត្រឡប់​ពី​បរទេស​វិញ ​កាលពី​ថ្ងៃ​សុក្រ​ថា ​លោក​នឹង​រិះរក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​តវ៉ា​ដោយ​សន្តិវិធី​ក្នុង​ការរក ​ដំណោះ​ស្រាយ​បញ្ហា​បោះឆ្នោត​ ដោយ​មិន​ចង់​ប្រើប្រាស់​បាតុកម្ម​ឡើយ។

យ៉ាង​ណា​ក៏ដោយ​ គណបក្ស​គូទំនាស់​ទាំងពីរ​នៅ​មិនទាន់​ព្រមព្រៀង​គ្នា​ចូល​តុចរចា​ឡើងវិញ​នៅ​ ឡើយ​ទេ ​បន្ទាប់​ពី​ខ្វែង​គំនិត​គ្នា​អំពី​តួនាទី​របស់ ​គ.ជ.ប​ នៅ​ក្នុង​គណៈកម្មការ​ចម្រុះ។​គណបក្ស​​ប្រជាជន​កម្ពុជា​ដែល​សម្អាង​លើ​ផទ្ធផល ​បោះឆ្នោត​ប្រកាស​ដោយ ​គ.ជ.ប​ កំពុង​ត្រៀម​ខ្លួន​​ដឹកនាំ​រដ្ឋាភិបាល​ជាថ្មី។

​ចំណែក​ឯ​គណបក្ស​ប្រឆាំង​វិញ​ដែល​ប្រកាស​ថា ​ខ្លួន​ចាញ់​ឆ្នោត​ដោយសារ​តែ​ការលួច​បន្លំ​នោះ​នៅ​តែ​អះអាង​ថា​នឹង​ធ្វើ​ អ្វី​គ្រប់យ៉ាង​ ដើម្បី​ការពារ​ជ័យ​ជំនះ​របស់​ខ្លួន។ ​ការប្រឈម​មុខ​ដាក់គ្នា​រវាង​បក្ស​ឈ្នះឆ្នោត​ទាំងពីរ ​នាំ​ឲ្យ​ពលរដ្ឋ​ ព្រួយបារម្ភ​អំពី​អស្ថិរភាព​សង្គម៕
----------
ដោយ ប៉ែន បូណា
សេចក្តីរាយការណ៍របស់ ប៉ែន បូណា(02:18)


ប្រភពពី នាវា

គណបក្ស​​សង្គ្រោះជាតិ​​​ប្រមូល​ផ្តុំ​​​អ្នក​បច្ចេកទេស​​​ និង​​​អ្នកច្បាប់​​​ដើម្បី​​​ពង្រឹង​​​ការតវ៉ា​​ ​(សំលេង)

Monday, August 12, 2013

កាលពីព្រឹកថ្ងៃ​ទី ១២ សីហា ២០១៣ នៅទីស្តីការ គណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា អនុប្រធានគណបក្ស​សង្គ្រោះជាតិ បាន​និយាយ​យ៉ាង​ដាច់ខាតថា «គ.ជ.ប ត្រូវតែ​ទទួល​ខុស​ត្រូវ​អស្ថេរភាព​នយោបាយ»។

លោកបានបន្តថា លទ្ធផលបណ្ដោះអាសន្ន គ.ជ.ប កំពុង​តែ​កាត់​ផ្ដាច់​ស្ពាន​ទំនាក់​ទំនង​របស់​បក្ស​សង្រ្គោះ​ជាតិ​និង​បក្ស​ប្រជាជន​ក្នុង​ការ​រក​ច្រក​ដោះ​ស្រាយ​ដោយ​សន្តិវិធី ដើម្បី​ឲ្យខ្មែរ ទាំងអស់ គ្នាមានការ ឯកភាពជាតិ ផ្សះផ្សាជាតិ និង​រក​យុត្តិធម៌​ជូន​ប្រជា​ពលរដ្ឋ។

សូមបញ្ជាក់ លទ្ធផល​បណ្តោះ​អាសន្ន បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ចំនួន អាសនៈ ៦៨ និងគណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាគណបក្សប្រឆាំង​ បានទទួលអាសនៈចំនួន ៥៥ ស្រប​គ្នា ទៅនឺងសេចក្តីប្រកាស​របស់ លោក ខៀវ កាញារឹទ្ធិ កាលពីថ្ងៃ​ទី ២៨ កក្កដា ២០១៣ កន្លងទៅ។

ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បានឲ្យដឹង​ថា លទ្ធផលនេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជា នឹង​ដឹកនាំរដ្ឋា​ភិបាល ក្នុងអាណត្តិទី៥នេះបន្ត​ទៀត។

ដោយឡែក អង្គការ សង្គមស៊ីវិល បានសំដែងការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ គ.ជ.ប ដែលចេញ​ផ្សាយ​លទ្ធផលបណ្តោះអាសន្ន ក្នុងពេល​ដែល​មិនទាន់បានដោះស្រាយ​ភាពមិនប្រក្រតីនៅឡើយ៕




ប្រភពពី នាវា

កឹម សុខា៖ គ.ជ.ប ត្រូវតែ​ទទួល​ខុស​ត្រូវ​អស្ថេរភាព​នយោបាយ(មានវីដេអូ)

តាមរយៈគេហទំព័រ ពត៌មានថ្មីៗ បានឲ្យដឹថា គណបក្ស​ សង្គ្រោះ​ជាតិ បដិសេធទាំងស្រុង នូវលទ្ធផល​បោះឆ្នោត ដែល​ប្រកាសដោយ គ.ជ.ប កាលពីព្រឹកថ្ងៃទី ១២ សីហា ២០១៣។

ថ្លែង ប្រាប់​គេហទំព័រ ថ្មីៗ តាមទូរស័ព្ទ លោក យឹម សុវណ្ណ បាននិយាយឲ្យដឹងនៅព្រឹកថ្ងៃចន្ទនេះថា គណបក្សសង្គ្រោះជាតិ លែង​ចាប់​អារម្មណ៍ និង​យក​ចិត្ត​ទុកដាក់​លើកិច្ចការ របស់ គ.ជ.ប ទៀតហើយ ដោយ​លោក​នៅ​តែបញ្ជាក់​ដូចមុនៗ​ថា ស្ថាប័នរៀបចំការបោះឆ្នោតនេះ គ្មាន​ភាព​ត្រឹម​ត្រូវ គ្មាន​ការទទួល​ខុសត្រូវ និង​ធ្វើកិច្ច​ការ របស់ខ្លួន បម្រើឲ្យ តែផលប្រយោជន៍ របស់គណបក្សកាន់អំណាច។

តាមសេចក្តីប្រកាស​របស់ គណបក្សសង្គ្រោះជាតិ​​បានឲ្យដឹងថា ខ្លួននឹងធ្វើ​​សន្នីសីទ​កាសែត​មួយ ក្រោម​ប្រធានបទថា «ជំហរ​របស់គណបក្ស​សង្គ្រោះជាតិ ចំពោះ​ការប្រកាសលទ្ធផលរបស់ គ.ជ.ប»។

វិទ្យុបារាំងបានចុះផ្សាយថា បន្ទាប់​ ពី​មាន​ការ​លើក​ពេល ក្នុង​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​ជា​ផ្លូវ​ការ គ.ជ.ប បានសម្រេច​ប្រកាស នៅ​ព្រឹក​នេះ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះឆ្នោត​នីតិកាល​ទី៥ កាលពីថ្ងៃទី​២៨​កក្កដា​កន្លង​ទៅ។

បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​នេះ គណបក្ស​នយោបាយ​ទាំងអស់​មាន​រយៈ៧២ ម៉ោង ក្នុង​ការ​ប្តឹង​តវ៉ា​ជំទាស់។

គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត បាន​ប្រកាស​លទ្ធផល​បណ្តោះអាសន្ន​ជាផ្លូវ​ការ​នេះ ដោយ​ផ្សាយ​តាម​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កម្ពុជា។ ការ​ប្រកាស​លទ្ធផល​នេះ ធ្វើ​ឡើង​បន្ទាប់​ពីគណៈកម្មការ​ពិសេស​ចំពោះកិច្ច​ ដោះ​ស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត មិន​អាច​បង្កើត​ឡើង​បាន​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ហើយ​ជាចុង​ក្រោយ​នេះ គ.ជ.ប. បាន​សម្រេច​អនុវត្ត​ការងារ​របស់​ខ្លួន តាម​ច្បាប់ នីតិវិធី ព្រម​ទាំង​ប្រតិទិន​របស់​ខ្លួន។

ការ​ប្រកាស​លទ្ធផល​របស់ គ.ជ.ប. នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា នឹង​ជួប​បញ្ហា​ប្រឈម​មួយ​យ៉ាង​ធំ​នោះ​គឺ ការ​ប្រកាស​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ពី​សំណាក់​គណបក្ស​សង្គ្រោះ​ជាតិ៕​



ប្រភពពី នាវា

CNRP ប្រកាសបដិសេធ​​ទាំងស្រុង អំពីលទ្ធផល​ដែល​ប្រកាសដោយ គ.ជ.ប

Sunday, August 11, 2013

ភ្នំពេញ៖ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៣ នេះថា លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ ជាថ្មីម្តងទៀត បានព្រមាន និងអំពាវនាវដល់មហាជន ឲ្យធ្វើការ ប្រឆាំងទៅនឹងលទ្ធផល នៃការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ ប្រសិនបើគណៈកម្មា ធិការ ឯករាជ្យមួយនេះ នៅតែមិនអាចរកឃើញ ពីភាពមិនប្រក្រកី នៃការបោះឆ្នោតបានទេ។
លោក បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុក របស់គាត់ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៣ នេះថា «ខ្ញុំនឹង ត្រឡប់មកកាន់ មាតុប្រទេសវិញ នៅពេលឆាប់ៗនេះ ហើយយើងនឹងធ្វើមហាបាតុកម្ម ដើម្បីទាមទារឲ្យមានការ ផ្លាស់ប្តូរមេដឹកនាំ បច្ចុប្បន្ន ប្រសិនបើវត្តមាន ក្រុមអ្នកបច្ចេកទេស ត្រួតពិនិត្យការបោះឆ្នោត នៅតែមានភាព ចម្រូងចម្រាស់ និងមិនអាចផ្តល់ភាពយុត្តិធម៌ ដល់ប្រជាជន ដែលជាម្ចាស់ឆ្នោត»។
លទ្ធផលបឋម បានបង្ហាញថា គណបក្សកាន់អំណាច ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី បានឈ្នះ ៦៨អាសនៈ នៃអាសនៈចំនួន ១២៣ របស់រដ្ឋសភា ហើយគណបក្សសង្គ្រោះជាតិ បាន ៥៥អាសនៈ។
ចំពោះលទ្ធផលបឋមនេះ លោក សម រង្ស៊ី បានធ្វើការបដិសេធចោល ហើយបានអះអាងថា មានភាពមិនប្រក្រតី ជាច្រើន នៅកំឡុងពេលបោះឆ្នោត និងបានអំពាវនាវឲ្យបង្កើត គណៈកម្មាធិការត្រួតពិនិត្យ ការបោះឆ្នោត ឯករាជ្យមួយ ប្រសិនបើមិនដូច្នោះទេ និងមានមហាបាតុកម្មទូទាំងប្រទេស។
គួរបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ស ខេង បាននិយាយ កាលថ្ងៃសុក្រ ទី០៩ ខែសីហា កន្លងទៅនេះថា ទាហាន និងរថពាសដែក បានដាក់ពង្រាយនៅតំបន់ជាយក្រុង នៃរាជធានីភ្នំពេញ ដើម្បី ធានាសន្តិសុខ និងសុវត្ថិភាពសង្គម បន្ទាប់ពីលោក សម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ ធ្វើមហាបាតុកម្ម ប្រឆាំងទៅនឹងលទ្ធផល នៃការបោះឆ្នោត៕

 ប្រភពពី ដើមអំពិល

មេដឹកនាំគណបក្ស ប្រឆាំង បានព្រមាន និងអំពាវនាវជាថ្មី ដល់មហាជន ឲ្យធ្វើមហាបាតុកម្ម

Friday, August 9, 2013

ខេត្តកណ្តាល ៖ បើតាម​សេចក្តីរាយការណ៍ ពី​ក្រុម​ឈ្មួញ ​រកស៊ី​ដឹកជញ្ជូន​ឈើ មួយក្រុម​បានឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅ តាម​ដងផ្លូវ​ជាតិ មាន​ក្រុម​ឈ្មួញ ​រកស៊ី​ដឹកឈើ ប្រណីត​ខុសច្បាប់ កំពុងតែ​សម្រុក​ធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ខេត្តកណ្តាល ជាពិសេស​ផ្លូវជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B ឆ្ពោះទៅ​ប្រទេស​វៀតណាម យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​រំខាន​ដល់ អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ម្នាក់​ឡើយ ជាពិសេស​គឺ​លោក​អ៊ុង តារា នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ​តែម្តង ។
​
ក្រុម​ឈ្មួញ​រកស៊ី​ដឹកឈើ ប្រណីត​ខុសច្បាប់​ធំៗ​មួយចំនួន សុទ្ធ​តែមាន​ភ្លើង​ខៀវ និង​មានការ​ឃុបឃិត ជាមួយ​មន្ត្រី​មានអំណាច​ធំៗ ទើប​ក្រុម​ឈ្មួញ​ទាំងនោះ អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ ឆ្លងកាត់​ទឹកដី​ខេត្តកណ្តាល យ៉ាង​រលូន​ឆ្ពោះទៅ​ប្រទេស​វៀតណាម ទាំងថ្ងៃទាំងយប់ តាមផ្លូវ​គោក​និង​តាមផ្លូវ​ទឹក យ៉ាង​អនាធិបតេយ្យ​បំផុត​។ មានការ​រិះគន់​ទៀតថា  ចាប់តាំងពី​លោក អ៊ុង តារា បាន​ឡើងកាន់តំណែង ជា​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាខ្មៅ គេ​មិនដែល​ឃើញ​លោក អ៊ុង តារា ដឹកនាំ​កម្លាំង​ចុះបង្ក្រាប រាល់​បទល្មើស​ដឹកជញ្ជូន​ឈើ ខុសច្បាប់ ម្តងណា​ឡើយ​។​
​
ជាក់ស្តែង​រថយន្ត​ដឹកជញ្ជូន​ឈើ យ៉ាង​អនាធិបតេយ្យ នៅតាម​ដងផ្លូវ​ជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B គេ​ឃើញតែ​លោក អ៊ុង តារា ពង្រាយ​កម្លាំង​ចល័ត​ឲ្យ​ចេញ ដាក់​កុងត្រូលជជុះ តាម​ដងផ្លូវ​ជាតិ​ចាំ​ស្ទាក់ ប្រដេញ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ ឲ្យ​ចូល​បង់លុយ​តែប៉ុណ្ណោះ​។ សូម្បីតែ​ប្រជាពលរដ្ឋ ទៅ​ទិញ​ឈើ​យកមក​ធ្វើ​ផ្ទះ​បន្តិចបន្តួច ដឹកជញ្ជូន​តាម​រ៉ឺម៉ក ម៉ូតូ​ក៏ត្រូវ​លោក អ៊ុង តារា បញ្ជា​ឲ្យ​កូនចៅ​ដែល​ប្រចាំការ តាម​កុងត្រូលជជុះ​ទាំងនោះ ចាប់​ឃាត់​ឲ្យ​ចូល​បង់លុយ ដោយ​គិត​ក្នុង ១​ម៉ែត្រគូប​ចំនួន​៥​ម៉ឺន​រៀល ចំណែក​រ៉ឺម៉ក​ម៉ូតូ​ដឹក ធ្យូង​ក៏ត្រូវ​បង់លុយ​ដែរ ដោយ​ក្នុង​១​រ៉ឺម៉ក​ចំនួន​១០​ម៉ឺន​រៀល​។
​
គ្រប់​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ឆ្លងកាត់​តាម​ដងផ្លូវ​ជាតិ​លេខ​២ លេខ​៣ និង​លេខ​២១B ដែល​ស្ថិតក្រោម​ការគ្រប់គ្រង របស់លោក អ៊ុង តារា សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់លុយ​ទាំងអស់​។ ពាក់ព័ន្ធ​ការរិះគន់ និង​ចោទប្រកាន់ថា​លោក អ៊ុង តារា គាបសង្កត់​ជំរិត​ទារលុយ ពី​ប្រជាពលរដ្ឋ​ដែល​ទិញ​ឈើ ពី​តាម​ដេប៉ូ​យក​ធ្វើ​ផ្ទះ​ដូចខាងលើ​នេះ កាសែត​វត្តភ្នំ ព្យាយាម​សុំ​ការបំភ្លឺ​ដែរ តែ​ពុំមាន​ប្រភព​ទាក់ទង​បានទេ​៕    ព្រះ​ច័ន្ទ​

ប្រភពពី វត្តភ្នំ

លោក អ៊ុង តារា នាយ​សង្កាត់​ព្រៃឈើ​តាខ្មៅ កំពុង​សប្បាយ​កើប​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ តាមផ្លូវ​លេខ២​ លេខ​៣​ និង​លេខ​២១B

ក្រោយ​ពី​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​សមាគម​អ្នក​សារព័ត៌មាន អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​រួច​មក ប្រធាន​បទ​នេះ​មាន​សាធារណជន​ចាប់​អារម្មណ៍​ច្រើន​ឡើង ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​នាំ​គ្នា​ជជែក​វែក​ញែក​អំពី​ឯករាជ្យ​ភាព​នៃ​កម្ម​ វិធី​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន។

តើ​មូលហេតុ​អ្វី​បាន​ជា​បណ្ដាញ​វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​បាត់​បង់​ប្រជាប្រិយភាព ឬ​បាត់​ទំនុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ជា​ពិសេស​យុវជន?



ការ​វិវឌ្ឍន៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​សម័យ​កាល​មួយ​ទៅ​សម័យ​កាល​មួយ បាន​ជួយ​សម្រួល​ជីវភាព​រស់​នៅ និង​ចំណេះ​ដឹង​ប្រជាពលរដ្ឋ​ក្នុង​សង្គម​បាន​យ៉ាង​ច្រើន។ ផ្ទុយ​ទៅ​វិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​អាច​បំពុល​បរិយាកាស​ក្នុង​សង្គម​បាន​ដែរ ប្រសិន​បើ​អង្គភាព​សារព័ត៌មាន​នោះ​មិន​គោរព​ក្រម​សីលធម៌ និង​មិន​ប្រកាន់​វិជ្ជាជីវៈ​បាន​ត្រឹមត្រូវ។ ដូច្នេះ​ហើយ ទើប​នៅ​ថ្ងៃ​ទី៤ ខែ​សីហា កន្លង​ទៅ​នេះ សមាគម​អ្នក​សារព័ត៌មាន អំពាវនាវ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ ដែល​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា រយៈពេល​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ រហូត​មក​ដល់​បច្ចុប្បន្ន បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ស្រុក​មួយ​ចំនួន ទំនង​មិន​ទាន់​បាន​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​ឡើយ ដូច​ជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​ភាព​លម្អៀង ដើម្បី​តែ​ផល​ប្រយោជន៍​របស់​ខ្លួន បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​ព័ត៌មាន​មាន​ការ​ភ័ន្តច្រឡំ និង​ធ្វើ​ឲ្យ​ស្ថានការណ៍​នយោបាយ​របស់​ប្រទេស​កាន់​តែ​ធ្លាក់​ទៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​ថែម​ទៀត។

បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន ហាក់​ដូច​ជា​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មាន​លក្ខណៈ​លម្អៀង​ទៅ​កាន់​គណបក្ស​កាន់​អំណាច ដែល​ព័ត៌មាន​ទាំងអស់​ផ្សាយ​តែ​ពី​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ។ ខុស​ពី​បណ្ដា​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​អន្តរជាតិ វិទ្យុ និង​ទូរទស្សន៍​ក្នុង​ស្រុក​ហាក់​មិន​បាន​អើពើ និង​ផ្សាយ​ពី​ព្រឹត្តិការណ៍​ព័ត៌មាន​កើត​ឡើង​ប្រចាំ​ថ្ងៃ អំពី​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល ការ​រំលោភ​សិទ្ធិ​មនុស្ស បាតុកម្ម រឿង​នយោបាយ​ដែល​ពាក់ព័ន្ធ​រាល់​ភាគី​នយោបាយ​ទាំងអស់​នោះ​ទេ។

ឧទាហរណ៍ ដូច​ជា​អ្នក​ភូមិ​បឹងកក់ តវ៉ា​ពី​ការ​រឹប​អូស​យក​ដី ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្ដា​ខេត្ត​តវ៉ា​រឿង​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​មាន​ប្រាក់ ឧកញ៉ា រឹប​អូស​យក​ដី​ពួក​គាត់​ជា​ដើម គឺ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ហាក់​ដូច​ជា​រំលង​ចោល។ ចំណែក​រឿង​ព្រឹត្តិការណ៍​នយោបាយ​ធំៗ ដែល​ទាក់ទង​ភាគី​បក្ស​ប្រឆាំង ក៏​ដូច្នេះ​ដែរ។ ជាក់ស្ដែង ដូច​ជា​នៅ​ថ្ងៃ​ទី១៩ កក្កដា កន្លង​ទៅ​នេះ ដែល​ជា​ថ្ងៃ​ដែល លោក សម រង្ស៊ី ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា ក្រោយ​ពី​ការ​និរទេស​ខ្លួន​ឯង​អស់​រយៈពេល ៤​ឆ្នាំ​កន្លង​ទៅ បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​មិន​បាន​ផ្សព្វផ្សាយ​អំពី​ព្រឹត្តិការណ៍​ទេ តែ​ហាក់​ដូច​ជា​ចាំ​រិះគន់ និង​បំភ្លៃ​ព័ត៌មាន​នេះ​ទៅ​វិញ។

មិន​ខុស​គ្នា​នឹង​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​សកម្មភាព​ឃោសនា​បោះ​ឆ្នោត​អសីលធម៌​មួយ​របស់​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ទេ ស្ទើរ​គ្រប់​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក ជា​ពិសេស​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក បាន​ចាក់​ផ្សាយ​អំពី​ឆាក​ឈុត​ព័ត៌មាន​ដែល​អ្នក​ផលិត​តែ​មួយ ហើយ​ចែក​គ្នា​ចាក់​ផ្សាយ​តាម​ស្ថានីយ​តៗ​គ្នា ដោយ​មិន​បាន​ធ្វើ​តុល្យភាព។ ជា​លទ្ធផល គណបក្ស​ប្រជាជន ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ព័ត៌មាន​នេះ ព្រោះ​វា​បង្ហាញ​ភាព​អាក្រក់​ពី​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​របស់​បក្ស​កាន់​អំណាច។

ក៏ប៉ុន្តែ ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​ខ្លះ​ទៀត បែរ​ជា​មាន​ប្រតិកម្ម​ជា​ខ្លាំង​ចំពោះ​ព័ត៌មាន​នេះ។ ជាង​នេះ​ទៅ​ទៀត​នោះ ពួក​គាត់​បាន​រិះគន់​អ្នក​អត្ថាធិប្បាយ​ថា គ្មាន​វិជ្ជាជីវៈ ព្រោះ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំង​នោះ អ្នក​អត្ថាធិប្បាយ​បាន​បន្ថែម​បន្ថយ​ល្បោយ​ខ្លះ ហើយ​ម៉ៃ​យុវជន​បក្ស​សង្គ្រោះ​ជាតិ ថា សុទ្ធ​តែ​ក្មេង​ទំនើង និង​ញៀន​ថ្នាំ។

មើល​ទៅ! ការ​ផ្សាយ​ដូច្នេះ​ហាក់​ដូច​ជា​លាប​ពណ៌​យុវជន​មួយ​ក្រុម​នេះ ហើយ​បាន​ធ្វើ​ឲ្យ​យុវជន​បក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ប្រកាស​តាម​ហ្វេសប៊ុក​ថា ពួក​គេ​លែង​ទិញ​ផលិត​ផល​បទ​ចម្រៀង​របស់​ផលិតកម្ម​ហង្សមាស ទៀត ព្រោះ​បាន​ចូល​រួម​ផ្សព្វផ្សាយ​វីដេអូ​លម្អៀង​នេះ​ដែរ។ ក្រៅ​ពី​នេះ ការ​ផ្សាយ​នោះ​បាន​បង្ក​អោយ​មាន​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើង បង្កើត​បរិយាកាស​ឲ្យ​មាន​ការ​ស្អប់​គ្នា​រវាង​យុវជន និង​យុវជន ព្រម​ទាំង​បង្កើត​ជា​គំនុំ​គុំគួន​ទៀត​ផង។

ទន្ទឹម​នឹង​នេះ ការ​លាប​ពណ៌​អោយ​យុវជន ការ​បំភាន់ ឬ​ធ្វើ​អោយ​ប្រជាពលរដ្ឋ ជា​ពិសេស​យុវវ័យ​វង្វេង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​នោះ តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សហប្រជាជាតិ​អភិវឌ្ឍន៍​កម្មវិធី​នៅ​ប្រទេស​កម្ពុជា ឆ្នាំ​២០១០ បាន​បង្ហាញ​ថា ៧០% នៃ​យុវជន​ដែល​បាន​ផ្តល់​ចម្លើយ​សរុប (២.០០០​នាក់) គឺ​ពួក​គេ​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​នយោបាយ ហើយ​ក្នុង​ការ​សិក្សា​នេះ​ទៀត​សោត ក៏​បាន​បញ្ជាក់​ថា ៧៨% នៃ​យុវជន​សរុប ទទូច​ឲ្យ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ព័ត៌មាន​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ គួរ​តែ​មាន​ភាព​ស្មើ​គ្នា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​វិទ្យុ​ផង​ដែរ។ ធ្វើ​ដូច្នេះ គឺ​ដើម្បី​បង្កើន​ចំណេះ​ដឹង​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ឲ្យ​យល់​ដឹង​អំពី​ការ​វិវឌ្ឍន៍​របស់​សង្គម ទាំង​សេដ្ឋកិច្ច និង​នយោបាយ។ល។ ហើយ​ប្រជាពលរដ្ឋ​អាច​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ទូលាយ ព័ត៌មាន​ពិត មាន​ក្រម​សីលធម៌​ល្អ និង​ឯករាជ្យ ដែល​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់។

បន្ថែម​ពី​នេះ​ទៅ​ទៀត ការ​បាត់​បង់​ប្រជាប្រិយ​ភាព និង​បាត់​បង់​ទំនុក​ចិត្ត​ស្ទើរ​តែ​ទាំង​ស្រុង បាន​ធ្វើ​អោយ​ការ​និយម​ទស្សនា​ព័ត៌មាន​ទូរទស្សន៍​ក្នុង​ស្រុក កាន់​តែ​ថមថយ ហើយ​ងាក​មក​រក​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដ៏​មាន​ប្រជាប្រិយ​ភាព​ពី​សំណាក់​យុវវ័យ។ មាន​ការ​ឆ្លង​ឆ្លើយ​រវាង​យុវជន​អ្នក​លេង​ហេ្វសប៊ុក បាន​លើក​ឡើង​ថា ការ​មើល​ព័ត៌មាន​តាម​ទូរទស្សន៍​ក្នុង​ប្រទេស​ខ្មែរ​យើង​ឈឺ​ក្បាល​ណាស់ រឿង​ស​ថា​ខ្មៅ រឿង​ខ្មៅ​ថា​ស ព័ត៌មាន​មួយ​ភាគ​ធំ​ដែល​ប្រជាពលរដ្ឋ​ចង់​ដឹង មិន​មាន​ផ្សាយ​ទេ បែរ​ជា​ទៅ​ឃើញ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទៅ​វិញ ហើយ​បើ​ទូរទស្សន៍​ផ្សាយ​វិញ គ្មាន​យុត្តិធម៌​សោះ ស្តាប់​តែ​មួយ​ចំហៀង​ពិបាក​សន្និដ្ឋាន​ណាស់ នេះ​បើ​គ្មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទេ ប្រហែល​ជា​មិន​ដឹង​រឿង​រ៉ាវ​សំខាន់ៗ ដែល​កើត​មាន​ឡើង​ក្នុង​ប្រទេស​ខ្លួន​ទេ ឬ​មិន​ដឹង​ថា​ពិភពលោក​នេះ​ធំ​ប៉ុណ្ណា​នោះ​ទេ។

បច្ចុប្បន្ន​នេះ និន្នាការ​ផ្សាយ​ព័ត៌មាន​ស្រុក​ខ្មែរ​នៅ​មាន​កម្រិត និង​មិន​ទាន់​មាន​អ្វី​ប្រែប្រួល​ទៅ​តាម​កម្រិត​ស្តង់ដារ​វិជ្ជាជីវៈ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ សារព័ត៌មាន​ស្ទើរ​គ្រប់​ស្ថានីយ គាំទ្រ​រាជ​រដ្ឋាភិបាល ផ្សាយ​ធ្វើ​ឲ្យ​ប៉ះពាល់​សង្គម ឬ​ក៏​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ជាដើម។ ចំណែក​ឯ​សារព័ត៌មាន​ណា​ដែល​មាន​លក្ខណៈ​អព្យាក្រឹត ឯករាជ្យ ឬ​ក៏​ប្រឆាំង​វិញ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​តាម​គំរាម​កំហែង និង​រក​លេស​បិទ។ ជា​រួម ការ​កែប្រែ​ពី​ការ​ចុះ​ផ្សាយ​រូបភាព​អាក្រាត ហិង្សា​កាច​សាហាវ​នៅ​លើ​កាសែត​សារព័ត៌មាន​ក្នុង​ស្រុក ទៅ​ជា​ការ​ពេញ​និយម​ផ្សាយ​តាម​លើ​កញ្ចក់​ទូរទស្សន៍ អំពី​ព័ត៌មាន​បែប​ហិង្សា ពាណិជ្ជកម្ម​ស្រាបៀ សកម្មភាព​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​ឃើញ​ថ្លុក​ឈាម និង​ជន​រងគ្រោះ​ស្លាប់ ឬ​ក៏​សន្លប់​ស្តូកស្តឹង​ច្រងាងៗ​នៅ​លើ​ដង​វិថី រួម​និង​ការ​អត្ថាធិប្បាយ​ជា​ល្បោយ​ក្លែម​ទៀត​ផង​នោះ មិន​បាន​អប់រំ​ផ្តល់​ចំណេះ​ទៅ​ប្រជាពលរដ្ឋ​ទេ ផ្ទុយ​ទៅ​វិញ វា​ហាក់​បី​ដូច​ជា​បង្រៀន​ឲ្យ​ធ្វើ​តាម​ទៅ​វិញ ដូច​ជា ការ​ធ្វើ​អត្តឃាត និង​ការ​សម្លាប់​ដោយ​ការ​កាត់​ទោស​ពី​មហាជន ដែល​ហៅ​ថា​តុលាការ​ប្រជាជន​ជាដើម។

យោង​តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ព័ត៌មាន ប្រទេស​កម្ពុជា មាន​ស្ថានីយ​ទូរទស្សន៍​ចំនួន ១៣ បណ្ដាញ​ទូរទស្សន៍​ខ្សែ​កាប​ចំនួន ១២៣ និង​ស្ថានីយ​វិទ្យុ​ចំនួន ១១៨។

សរុប​សេចក្តី​មក បណ្ដាញ​សារព័ត៌មាន វិទ្យុ និង​ទូរទស្សន៍​មួយ​ចំនួន​ក្នុង​ស្រុក បើ​មិន​កែទម្រង់ ឬ​កែប្រែ​ប្រកប​ដោយ​វិជ្ជាជីវៈ និង​ឆ្លើយ​តប​សេចក្តី​ត្រូវ​ការ​ក្នុង​ជីវភាព​រស់​នៅ​ប្រកប​ដោយ​ចំណេះ​ដឹង និង​ការ​អប់រំ​នោះ​ទេ នោះ​នឹង​ប្រឈម​កាន់​តែ​ធ្ងន់ធ្ងរ​នូវ​ការ​បាត់​ប្រជាប្រិយ​ភាព និង​ការ​ជឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ ហើយ​នៅ​ពេល​នោះ នឹង​បាត់​អតិថិជន​គាំទ្រ​ជាក់​ជា​មិន​ខាន៕

ប្រភពពី នាវា

បទ​វិភាគ៖ មូលហេតុ​ព័ត៌មាន​វិទ្យុ​និង​ទូរទស្សន៍​ក្នុង​ស្រុក​បាត់​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​​(សំលេង)