សេអ៊ូល៖ ប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក
នៅថ្ងៃពុធនេះ បានចុះហត្ថលេខា លើយុទ្ធយោធា រួមគ្នា មួយ ដែលរៀបចំក្នុង
ការដោះស្រាយនូវ ការគម្រាមកំហែង ដោយអាវុធ នុយក្លេអ៊ែរ របស់ប្រទេស
កូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅ ថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៣ថា រដ្ឋមន្រ្តីការពារជាតិ កូរ៉េខាងត្បូងលោក គីម ខ្វាន់ជីន និងសមភាគីលោក ឆាក់ ហាហ្គែល រដ្ឋមន្រ្តីការពារអាម៉េរិក បានចុះហត្ថលេខា ទ្វេភាគី ជាផ្លូវការ លើយុទ្ធសាស្រ្ត ធ្វើឲ្យញញើតបន្ថែម ប្រឆំាងនឹងកូរ៉េខាងជើង អំឡុងពេលកិច្ចប្រជុំ ក្រុមប្រឹក្សា សន្តិសុខ ប្រចាំឆ្នាំរវាងប្រទេសទំាងពីរ។
ប្រធានមន្ទីរប៉ង់តាហ្គោនអាម៉េរិក បានបញ្ជាក់ជាថ្មីថា អាម៉េរិកប្តេជ្ញានឹងគាំទ្រ សមត្ថភាពដើម្បីធ្វើឲ្យញញើត ជា មួយនឹងការរៀបចំ សមត្ថភាពយោធា ពេញលេញរបស់ខ្លួន ក្នុងនោះរួមមានឆ័ត្រ នុយក្លេអ៊ែរ អនុសញ្ញាវាយ ប្រហារ និងការការពារមីស៊ីល។
នៅក្នុងសេចក្តីថ្លែងការណ៍រួម បានឲ្យដឹងថា «ការបង្កើតយុទ្ធសាស្រ្តសម្ព័ន្ធ មួយនេះ គឺដើម្បីប្រឆំាងនឹងសេនារីយ៉ូ នៃការគំរាមកំហែងដោយ នុយក្លេអ៊ែររបស់ កូរ៉េខាងជើង តាមរយៈយុទ្ធសាស្រ្តសន្តិភាព និងសម័យសង្គ្រាម និង ការរឹតបន្តឹងសមាហរណកម្ម នៃសមត្ថភាពសម្ព័ន្ធមិត្ត ដើម្បីឲ្យយុទ្ធសាស្រ្ត កំញើញនេះមានប្រសិទ្ធិភាព» ។
គួរបញ្ជាក់ផងដែរថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលបានកើតឡើងកាលពី ដើមឆ្នាំ២០១៣នេះ គឺក្រោយពេល ដែល ប្រទេស កូរ៉េខាងជើង បានធ្វើការសាកល្បង នុយក្លេអ៊ែរជាលើកទីបី របស់ខ្លួន កាលពីខែកុម្ភៈ និងមួយ ទៀត គឺបានសាកល្បង គ្រាប់មីស៊ីលរយៈចម្ងាយ ឆ្ងាយ កាលខែធ្នូ ឆ្នាំមុន ៕

ប្រភពពីDAP-NEWS